backup og meta

លាង​សម្អាតប្រព័ន្ធរាងកាយ​ខាងក្នុង ជួយឲ្យសាច់ចាំ មិនងាយចាស់!

ត្រួតពិនិត្យដោយ សន សុភា


អត្ថបទ​ដោយ មាន រតនា · កែ Aug 18, 2019

    លាង​សម្អាតប្រព័ន្ធរាងកាយ​ខាងក្នុង ជួយឲ្យសាច់ចាំ មិនងាយចាស់!

    មិន​ថា​ក្មេង​ មិន​ថា​ចាស់ ទោះ​ស្ថិត​ក្នុង​វ័យ​ណា​ក៏​ដោយ យើង​គ្រប់​គ្នា​សុទ្ធ​តែ​ចង់​ស្អាត មើល​ទៅ​ក្មេង​ជាង​វ័យ។ ហេតុនេះ ក្រៅ​ពី​ផលិត​ផល​រក្សា​សម្រស់​ពី​ខាង​ក្រៅ អ្នក​​ជំនាញ​ណែ​នាំ​ថា ​ប្រព័ន្ធ​រាង​កាយ​ខាង​ក្នុង​ខ្លួន ពិសេស​ប្រព័ន្ធ​រំលាយ​អាហារ ក៏សំខាន់​សម្រាប់​រក្សា​សម្រស់ ឲ្យ​ក្មេង​ជាង​វ័យ​ដូច​គ្នា ហើយ​ដើម្បី​សម្អាត​ប្រព័ន្ធ​រាង​កាយ​ខាង​ក្នុង យើង​អាច​ប្រើ​របបអាហារ​ពិសេស​ដូច​ខាង​ក្នុង​អត្ថបទ​នេះ​បាន។

    ១- ​វីតាមីន​ C

    វីតាមីន C សម្បូរ​នៅ​ក្នុង​ប្រភេទ​បន្លែ ផ្លែ​ឈើ អាច​រក​បាន​យ៉ាង​ងាយ​ស្រួល។ ​ញ៉ាំ​ជាតិ​វីតាមីន​នេះ ជួយ​​សម្អាត​ពោះ​វៀន និង​ធ្វើ​ឲ្យ​ស្បែក​ស្រស់​ថ្លា ខណៈការ​សិក្សា​មួយ​រក​ឃើញ​ថា ផឹក​ទឹក​ក្រូច​ឆ្មា​ក្រឡុក ឬ​ផ្លែ​ស្រ្តប៊ើរី​ក្រឡុក សម្បូរ​ទៅ​ដោយ​វីតាមីន C ជួយ​ឲ្យ​​ស្បែក​​ក្មេង​ជាង​វ័យ​។

    ២- ញ៉ាំ​បាក់​តេរី​ល្អ

    ពពួក​បាក់​តេរី​ល្អ សម្បូរ​នៅ​ក្នុង​អាហារ​ ដូច​ជា ទឹក​ដោះ​គោ​ជូរ ផ្លែ​ប៉ោម គីមឈី (ជ្រក់​កូរ៉េ) ដែល​ពពួកបាក់តេរី​ល្អ​ទាំង​នោះ ជួយ​​ប្រឆាំង​នឹង​ដំណើរ​រលាក​ពោះ​វៀន ​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​បាន​ល្អ ក៏​ជា​កត្តា​ជួយ​ដល់​សម្រស់​ បាន​មួយ​ផ្នែក​ដូច​គ្នា​។

    ៣- ជាតិ​សរសៃ

    ពពួក​សណ្តែក​បៃ​តង ប្រូកូលី គ្រាប់​ធញ្ញជាតិ​ សុទ្ធ​សឹង​ជា​ប្រភព​នៃ​ជាតិ​កាក​សរសៃ​​ ​ជំនួយ​ដល់​​ដំណើរ​ការ​រំលាយ​អាហារ​។ បន្ថែម​ពី​នោះ​ទៀត វា​ក៏​ជួយ​ទាក់​ទាញ​​ដល់​បាក់​តេរី​ល្អ​ៗ ប្រឆាំង​​ជំងឺ​​រលាក​ពោះ​វៀន​បាន។

    ៤- ទឹកតែ

    អត្ថប្រយោជន៍​នៃ​ បណ្តា​តែ​ ឬ​តែ​ហឹរ ពិត​ជា​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ប្រឆាំង​នឹងការ​វិវត្តន៍នៃ​​មហារី​ក​ពោះ​វៀន នេះបើ​តាម​ការ​សិក្សា​របស់​ប្រទេស​អូស្ត្រាលី។ ហើយ​នៅ​ពេល​ដំណើរ​ប្រព័ន្ធ​រំលាយ​អាហារ​ល្អ ​វា​ធ្វើ​ឲ្យ​ស្បែក​ និង​អារម្មណ៍​​ស្រស់​ថ្លា​រាល់​ថ្ងៃ។

    អត្ថបទ​ពាក់ព័ន្ធ៖

    ៥- ទឹក​

    មាន​ជាតិ​ទឹក​ក្នុង​ខ្លួនគ្រប់​គ្រាន់ ជួយ​រាង​កាយ​ប្រឆាំង​ជំងឺ​ទល់​លាមក​បាន​ល្អ។ ​អ្នក​ជំនាញ​ជា​ច្រើន​បាន​ណែ​នាំ​ ពិសេស​មនុស្ស​ពេញ​វ័យ​ យ៉ាង​តិច​ណាស់ផឹក​ទឹក ​១,៥-២​ លីត្រ/ថ្ងៃ។ ម្យ៉ាង​ទៀត ការ​ញ៉ាំ​​អាហារ​ ឬ​ផ្លែ​ឈើ ​សម្បូរ​ជាតិ​ទឹក តួ​យ៉ាង សាច់​មាន់ ផ្លែ​ឪឡឹក ត្រសក់ ក៏​អាច​ជួយ​ប្រព័ន្ធ​រំលាយ​អាហារដំណើរ​ការ​​បាន​ល្អ និង​ជំរុញ​ឲ្យ​ស្បែក​ស្រស់​ថ្លា​ មើល​ទៅ​កាន់​តែ​ក្មេង​ជាង​វ័យ។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    សន សុភា


    អត្ថបទ​ដោយ មាន រតនា · កែ Aug 18, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម