backup og meta

ចង់​ស្រក​ខ្លាញ់​មុខ​​មែន​អត់? តិចនិក​​ទាំង​​នេះអាច​ជួយ​បាន!

ចង់​ស្រក​ខ្លាញ់​មុខ​​មែន​អត់? តិចនិក​​ទាំង​​នេះអាច​ជួយ​បាន!

​​​ជាទូទៅ​ ស្រីៗ​យើង​ភាគច្រើន​តែងតែ​ប្រាថ្នា​ចង់​បាន​ផ្ទៃ​មុខ​តូច​ស្អាត​​ដែល​មាន​ភាព​ទាក់ទាញ​ និង​មើល​ទៅ​ក្មេង​ជាង​វ័យ។​ ប៉ុន្តែ​ ពេល​ខ្លះ​ជាតិ​​ខ្លាញ់​ដែល​លើស​នៃ​រាងកាយ​ អាច​នឹង​​កកកុញ​នៅ​ត្រង់​ផ្នែក​មួយ​ចំនួន​ ដូចជា​ក្បាល​ពោះ​ ដើម​ដៃ​ ភ្លៅ​ ឬ​ផ្ទៃ​មុខ​ជាដើម​។​ ពិត​ណាស់​ មាន​ស្រីៗ​យើង​ខ្លះ​ មាន​អារម្មណ៍​ខ្វល់ខ្វាយ​​យ៉ាង​ខ្លាំង​ចំពោះ​ជាតិ​​​​ខ្លាញ់​ដែល​លើស​នៅ​លើ​ផ្ទៃ​មុខ​នេះ​​ ​ហើយ​នៅ​ពេល​ថត​រូប​ម្តងៗ​ ​តែងតែ​​ខិត​ឆ្ងាយ​ពី​គេ​ឯង​ ដើម្បី​កុំ​ឲ្យ​ឃើញ​មុខ​ធំ​ពេក​។​ ​យ៉ាង​ណា​មិញ​ ការ​សម្រក​ខ្លាញ់​មុខ​នេះ​ ​​មិន​មែន​ជា​រឿង​ពិបាក​ទៀត​ទេ​ ប្រសិន​បើ​ស្រីៗ​យើង​ងាក​មក​អនុវត្ត​តិចនិក​ងាយ​ៗ​ទាំង​៦​នេះ​។​

. ហាត់ប្រាណ​ជា​ប្រចាំ

នៅ​ពេល​ដែល​យើង​ស្រក​ទម្ងន់​ ខ្លាញ់​ដែល​លើស​​ក៏​ត្រូវ​ថយ​ចុះ​ដូច​គ្នា​ ដែល​​កត្តា​នេះ​នឹង​ធ្វើ​ឲ្យ​រាងកាយ​ ​ព្រម​ទាំង​​ផ្ទៃ​មុខ​របស់​យើង​​ប្រែ​ទៅ​ជា​តូច​​ច្រឡឹង​ គួរ​ឲ្យ​ចង់​គយគន់​ជាក់​ជា​មិន​ខាន​។ ស្រី​ៗ​យើង​គួរ​ធ្វើ​លំហាត់​ប្រាណ​​​សាមញ្ញ​ៗ​ ដូចជា​រត់​ រាំ​ ដើរ​ ជិះ​កង់​ និង​ហែល​ទឹក​។ល។ ឲ្យ​បាន​​យ៉ាង​ហោច​ណាស់​ ពី​២០​ ទៅ​៤០​នាទី​ក្នុង​មួយ​ថ្ងៃ​​ ដើម្បី​ជំរុញ​ដល់​ការ​​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​នៅ​ក្នុង​រាងកាយ​។

​​. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន

ការ​​ញ៉ាំ​ទឹក​ គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​​ដល់​សុខភាព​រាងកាយ​របស់​យើង​ទាំង​មូល​ ​ហើយ​ជាពិសេស​ វា​ក៏​ជួយ​ធ្វើ​ឲ្យ​យើង​ស្រក​ជាតិ​ខ្លាញ់​នៅ​លើ​ផ្ទៃ​មុខ​ផង​ដែរ។​ តាម​រយៈ​ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ការ​ញ៉ាំ​ទឹក​ អាច​ជួយ​បង្កើន​ការ​ធ្វើ​មេតាប៉ូលីស​បណ្ដោះអាសន្ន​ ព្រម​ទាំង​បង្កើន​ការ​ដុត​បំផ្លាញ​​ជាតិ​កាឡូរី​ ដែល​ធ្វើ​ឲ្យ​យើង​ស្រក​ទម្ងន់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​​​ថែម​ទៀត​ផង​​។

. កាត់បន្ថយ​ការ​ញ៉ាំ​ស្រា

យើង​ប្រហែល​ជា​មិន​សូវ​ចាប់​អារម្មណ៍​ឡើយ​ថា​ ការ​ញ៉ាំ​ស្រា​ច្រើន​ អាច​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​របស់​យើង​​ប្រែ​ទៅ​​ជា​ប៉ោង​ និង​ហើម​បាន​។​ ជាក់ស្ដែង​ ​​ស្រា​មាន​កាឡូរី​ខ្ពស់​ និង​តែ​មាន​សារធាតុ​បំប៉ន​តិច​តួច​បំផុត​ ​ហើយ​វា​ក៏​អាច​​ពាក់ព័ន្ធ​ដល់​ការ​ឡើង​ទម្ងន់​ផង​ដែរ​។

ខ្លាញ់មុខ២

. គេង​ឲ្យ​បាន​គ្រប់គ្រាន់

ការ​គេង​​គ្រប់គ្រាន់​ មាន​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព​ផ្លូវកាយ​​ ក៏​ដូចជា​​ផ្លូវ​ចិត្ត​របស់​យើង​​​។​ ​ផ្ទុយ​ទៅ​វិញ​ ​ប្រសិន​បើ​យើង​​គេង​មិន​បាន​​គ្រប់គ្រាន់​​ទេ​នោះ​ អ័រម៉ូន​ហ្គ្រេលីន (Ghrelin) ដែល​រំញោច​ចំណង់​អាហារ​នឹង​មាន​ការ​កើន​ឡើង ​​ដែល​ធ្វើ​ឲ្យ​យើង​ញ៉ាំ​កាន់​តែ​ច្រើន​ ​ព្រម​ទាំង​​​ប្រឈម​ទៅ​នឹង​ការ​ឡើង​ទម្ងន់​​ថែម​ទៀត​ផង​។

. របប​អាហារ​ត្រឹមត្រូវ​ ​​

អាហារ​​កែច្នៃ​ និង​កាបូអ៊ីដ្រាត​ចម្រាញ់​ មាន​ហានិភ័យ​ខ្ពស់​​​​នៃ​ការ​ឡើង​ជាតិ​ខ្លាញ់​។​ ជា​ធម្មតា​ អាហារ​កែច្នៃ​​​​មាន​ផ្ទុក​ជាតិ​​កាឡូរី​ អំបិល​ និង​ស្ករ​ច្រើន​។​ រី​ឯ​កាបូអ៊ីដ្រាត​ចម្រាញ់​ ក៏​ជា​ក្រុម​​អាហារ​កែច្នៃ​កម្រិត​ខ្ពស់​ផង​ដែរ​ ដែល​​ពុំ​មាន​​ជាតិ​សរសៃ​ និង​សារធាតុចិញ្ចឹម​ទាល់​តែ​សោះ​។ ​ពពួក​អាហារ​កាបូអ៊ីដ្រាត​ចម្រាញ់​មាន​ដូចជា​​នំប៉័ង​ ប៉ា​ស្តា​ បង្អែម​ ឬ​ធញ្ញជាតិ​​សម្រាប់​អាហារ​ពេល​ព្រឹក​ជា​ដើម​។

. ញ៉ាំ​អាហារ​ជាតិ​សរសៃ

​​​​​អាហារ​ដែល​​មាន​ជាតិ​សរសៃ​ នឹង​ធ្វើ​ចលនា​យឺតៗ​តាម​បំពង់​អាហារ​ ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត​បាន​យូរ​ និង​កាត់​បន្ថយ​ចំណង់​អាហារ​ផង​ដែរ​។​ ​ប្រសិន​បើ​ស្រីៗ​យើង​ចង់​​បាន​ផ្ទៃ​មុខ​​តូច​ច្រឡឹង​ និង​​ស្រក​ខ្លាញ់​​ត្រង់​បរិវេណ​ថ្ពាល់​​ទៀត​នោះ​ ​ការ​ញ៉ាំ​អាហារ​ប្រភេទ​នេះ​ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​។​ អាហារ​ដែល​​មាន​ជាតិ​សរសៃ​​ មាន​នៅ​ក្នុង​ផ្លែឈើ បន្លែ​ ​ឬ​គ្រាប់​ធញ្ញជាតិ​។ល។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/nutrition/lose-fat-in-face-cheeks#8.-Eat-more-fiber

https://www.medicalnewstoday.com/articles/326262

កំណែ​ប្រែបច្ចុប្បន្ន

08/01/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

សារធាតុចិញ្ចឹម ៦ មុខនេះ រាងកាយយើងត្រូវការចាំបាច់រាល់ថ្ងៃ

មុខចាស់ទៅៗ អាចដោយសារញ៉ាំអាហារទាំងនេះច្រើនពេក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 08, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម