backup og meta

មានពេលនៅក្បែរកូន គួរតែឆ្លៀតបង្រៀនរឿង ៤ យ៉ាងនេះ

មានពេលនៅក្បែរកូន គួរតែឆ្លៀតបង្រៀនរឿង ៤ យ៉ាងនេះ

ប៉ា​ម៉ាក់​សម័យ​នេះ​មមាញឹក​ខ្លាំង​នឹង​ការងារ​ខាងក្រៅ តែ​ទោះ​ជា​យ៉ាង​ណា បើមាន​ពេលក្បែរ​កូន យើង​មិន​គួរ​បណ្ដែតបណ្ដោយ​ឲ្យ​វា​រំលង​ទៅ​ឥតប្រយោជន៍​នោះ​ឡើយ។ ព្រោះ​ការ​បង្ហាត់បង្រៀន​កូន​តាំងពី​តូច​ក្រូចឆ្មារ ធ្វើឲ្យ​កូន​ចេះ និងយល់ដឹងបាន​ច្រើន នេះបើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​គ្រូ សន សុចិន្តា បង្រៀន​នៅ​សាលា​ឯកជន​ថ្នាក់​មតេ្តយ្យ។

១- បង្រៀន​ឲ្យ​ស្រលាញ់​សៀវភៅ

នៅ​ពេល​កូន​តូច​ចេះ​ចាប់​កាន់​របស់​លេង អ្វី​ដែល​គួរ​យក​ទៅ​ឲ្យ​លេង គឺ​សៀវភៅ ព្រោះ​កាលណា​ក្មេង​មាន​ទម្លាប់​កាន់ ហើយ​យើង​ជា​ម៉ាក់ប៉ា​ក៏​កាន់​នោះ​កូន​ប្រាកដជា​ស្រលាញ់​ដូចគ្នា​មិន​ខាន។ ត្រូវ​ទិញ​សៀវភៅ​មាន​រូប​សត្វ មាន​អក្សរ មាន​លេខ ដើម្បី​អាច​ឲ្យ​ក្មេង​​ទាក់ទាញ​ចំណាប់អារម្មណ៍ និង​ងាយ​ចំណាំ​បាន​ខ្លះ​ៗ។ កាលណា​ក្មេង​ចេះ​ស្រលាញ់​សៀវភៅ នោះ​ជំហាន​បង្រៀន​សរសេរ និង​អាន​ពេល​បន្ទាប់ គឺជា​ងាយ​ស្រួល​សម្រាប់​យើង ហើយ​រឿង​មិន​គួរ​មួយ​ទៀត គឺ​ម្នាក់​ៗ​ខ្វល់តែ​ជាមួយគ្រឿង​អេឡិចត្រូនិក នោះ​កូន​មិន​ងាយ​ចេះ​អ្វី​ច្រើន​ដូច​កូន​គេ​ដែល​មិន​មាន​របស់​អស់​ទាំង​នោះ​លេង​ទេ។

អត្ថបទពាក់ព័ន្ធ៖ ចង់ឲ្យកូនឆ្លាត ខួរក្បាលលូតលាស់ល្អ ម៉ាក់ប៉ាចាំបាច់ធ្វើរឿងទាំងនេះ

បង្រៀនកូនHello_គ្រូពេទ្យ

២- បង្រៀន​អាន

ពេល​នៅ​ក្បែរ​កូន គួរតែ​ឆ្លៀត​ទាញ​សៀវភៅ​ផ្សេង​ៗ​មិន​ថា​ជា​ភាសា​ខ្មែរ ឬ​អង់គ្លេស ឬ​លេខ​ឡើយ គួរតែ​យក​មក​អាន ហើយ​បង្រៀន​ឲ្យ​កូន​តូច​ថា​តាម។ ទោះ​ជា​មិន​អាច​និយាយ​តាម​បាន​ទាំងអស់ ក៏​កូន​អាច​ចងចាំ​ពាក្យ​មួយ​ចំនួន ឬ​កត់​សម្គាល់​ថា​ពាក្យ​នោះ​មាន​ន័យ​អ្វី ហើយ​ពេល​លើក​ក្រោយ​បើ​យើង​សួរ ទោះ​មិន​និយាយ​មិន​ចេញ តែ​អាច​ស្គាល់ និង​ចង្អុល​ប្រាប់​បាន។

៣- បង្រៀន​កូន​ឲ្យ​ស្រលាញ់​សុខភាព

កូន​ក្មេង​ប្រៀប​ដូច​ជា​ក្រដាស​ស​ស្អាត បើ​ពី​តូច​យើង​បង្រៀន និង​ប្រាប់​ពី​ប្រភេទ​អាហារ​ណា​ដែល​មិន​ល្អ នោះ​ធំ​គេ​នឹង​ចងចាំ​រហូត។ មិន​ត្រឹម​តែ​អាហារ​នោះ​ទេ ម៉ាក់ប៉ា​គួរតែ​ប្រាប់​កូន​ថា​របស់​ណា​គគ្រិច និង​មាន​គ្រោះថ្នាក់​ចៀសវាង​លេង ឬ​ប៉ះ យើងអាចសង្កេត​មើល​បាន កូន​ពិតជា​ចៀស​របស់​អស់​ទាំង​នោះ​មែន។ បើ​យើង​បង្រៀន​កូន​ថា​របស់​ណា​គគ្រិច​ហើយ​នោះ កូន​នឹង​មិន​លេង ឬ​ប៉ះ​វា​ទាល់តែ​ធំ​ដឹង​ក្ដី​តែម្ដង។

៤- បង្រៀន​ឲ្យ​ចេះ​សម្អាត

កាលណា​បង្រៀន​កូន​ឲ្យ​ស្រលាញ់​សុខភាព នោះ​ត្រូវ​រាប់​បញ្ចូល​ទាំង​ការ​សម្អាត។ ហេតុផល​ពេល​កូន​ស្អប់​ខ្ពើម​ភាព​គគ្រិច គឺ​ត្រូវ​តែ​ចេះ​សម្អាត បង្រៀន​ពី​ការ​សម្អាត​កន្លែង​គេងគេ របស់របរ​លេង និង​ជួយ​ទុកដាក់​របស់​ខ្លះ​ៗ ដែល​នៅ​អារាត់អារាយ​ពេញ​ផ្ទះ។ មួយ​វិញ​ទៀត​គួរតែ​ប្រាប់​កូន​ឲ្យ​ស្រលាញ់​បរិស្ថាន​ទាំង​ក្នុង ក្រៅ​ផ្ទះ ភូមិ​ឃុំ​រស់នៅ នោះ​ទើប​អាច​រស់នៅ​បាន​ដោយ​ក្ដី​សុខ​ទាំងអស់​គ្នា​បាន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

03/09/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ដឹងតិចនិច ៥ នេះ ជួយឱ្យទារកគេងលក់ស្កប់រាល់ថ្ងៃ

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត អំពាវនាវឲ្យឪពុកម្តាយគួរ​ប្រយ័ត្នពី​ជំ​ងឺឆ្លងស្រឡទែន លើកុមារ


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Sep 03, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម