៤- កុំរុំកូនពេក
ស្រីនាង ធ្លាប់មានបទពិសោធកូនឡើងរោលកន្ទួល ព្រោះតាមចាស់ៗយកសម្លៀកបំពាក់ក្រាស់ៗមកស្លៀក ហើយយកភួយមកដណ្ដប់បន្ថែមទៀត។ គាត់បានបន្ថែមថា ប្រសិនបើនៅផ្ទះមានម៉ាស៊ីនត្រជាក់ ហើយកូនទើបកើតបានប៉ុន្មានថ្ងៃ ធ្វើបែបនោះមិនជាបញ្ហាទេ តែបើយើងនៅផ្ទះប្រើកង្ហារ ហើយអាកាសធាតុក្ដៅបែបនេះទៀត កូនប្រាកដជារោលក្រហម ដោយសារញើសផ្អឹបជាប់សម្លៀកបំពាក់។ ស្រីនាង ក៏បានបន្ថែមដែរថា តាមពិតទៅកូនទើបកើត ក៏ត្រូវការខ្យល់ត្រជាក់ៗដែរ ទើបជួយឲ្យគេងលក់ស្រួល។
៥- ការសន្សំសំចៃសម្លៀកបំពាក់
ពិសី ធ្លាប់ចំណាយខ្ជះខ្ជាយបញ្ហាសម្លៀកបំពាក់កូនបានឲ្យដឹងថា ពេលកូនទើបកើតខោអាវមិនបាច់លេងម៉ូដពេកនោះទេ ទិញធម្មតាៗសិនទៅ។ គួរតែទិញខោអាវរាងធំជាងខ្លួនបន្តិច ទើបពេលកូនធំធាត់ទៀត នៅអាចស្លៀកបានព្រោះក្មេងធំលឿនណាស់ ពាក់មិនបានប៉ុន្មានផងចង្អៀតបាត់។ ខែក្ដៅបែបនេះគួរទិញខោអាវកូនដែលសាច់ក្រណាត់ស្ដើងត្រជាក់ៗ ហើយមិនគួរទិញថ្មីភ្លាមឲ្យកូនពាក់ភ្លែតឡើយ ត្រូវបោកសម្អាតសម្លាប់មេរោគជាមុនសិន ព្រោះមិនធ្វើឲ្យស្បែកកូនមានកន្ទួលរមាស់។
ក្នុងករណីមានសំណួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុតសូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យឬការព្យាបាលជូនទេ៕