មិនមែនពេទ្យចេះតែនិយាយ បំបៅដោះកូនពិតជាមានប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាព។ ស្រីៗគ្នាយើងបច្ចុប្បន្ន ប្រហែលបានដឹង ឬធ្លាប់ឮខ្លះៗហើយ ពីគុណប្រយោជន៍ពីការបំបៅកូនដោយទឹកដោះ ប៉ុន្តែភាគតិចណាស់ដឹងអស់ ថាគុណប្រយោជន៍ទាំងនោះមានអ្វីខ្លះ? “Hello គ្រូពេទ្យ’ ពេលនេះ ចង់ប្រាប់ថា គុណប្រយោជន៍ មិនមែនសម្រាប់តែកូននោះទេ ម៉ាក់ៗក៏ទទួលបានប្រយោជន៍ពីការបំបៅដោះដូចគ្នា ហើយគុណប្រយោជន៍សំខាន់ៗ មានរៀបរាប់ខាងក្រោមនេះ។
១- បេប៊ីកាន់តែមានសុខភាព
បេប៊ីបានបៅដោះម៉ាក់ៗ ទំនងមិនសូវមានបញ្ហាប្រព័ន្ធផ្លូវដង្ហើម ដូចជា ជំងឺរលាកសួត ជំងឺផ្ដាសាយ និងឆ្លងវីរុស ជាដើម។ ជាមួយគ្នាយើង បញ្ហាជំងឺរលាកក្រពះពោះវៀន ដូចជា រាករូស ក៏មិនសូវកើតមានដែរ ក្នុងចំណោមបេប៊ីបៅទឹកដោះម៉ាក់ៗ។
២- កាត់បន្ថយកត្តាប្រឈមជំងឺរយៈពេលវែង
បេប៊ី បៅទឹកដោះម៉ាក់ៗ មានកត្តាប្រឈមទាបឆ្លងជំងឺរ៉ាំរ៉ៃ ដូចជា ជំងឺទឹកនោមផ្អែមប្រភេទ ១ ជំងឺរលាកពោះវៀន (Celiac disease) និងជំងឺរលាកពោះវៀនរុាំរៃ (Crohn’s disease) ។
៣- អត្រាប្រឈមជំងឺស្លាប់ក្រោយក្នុងកម្រិតទាប (SIDS)
ជំងឺស្លាប់ក្រោយសម្រាល ឬ SIDS មានន័យថាជារោគសញ្ញាស្លាប់ភ្លាមៗ ក្នុងពេលកំពុងគេង បើទោះជាមើលទៅ ទារកហាក់បី ដូចជាមានសុខភាពល្អក៏ដោយ។ ប៉ុន្តែទឹកដោះម៉ាក់ៗ អាចកាត់បន្ថយការប្រឈមជំងឺ SIDS ដល់ទៅ ៥០% ឯណា។
៤- ហានិភ័យកើតជំងឺមហារីកទាប
ទឹកដោះម៉ាក់ៗ អាចការពារកូនពីជំងឺមហារីក ក្នុងវ័យកុមារបាន ខណៈម៉ាក់ៗវិញ ក៏ទទួលថប្រយោជន៍ពីរឿងនេះដូចគ្នា។ ម៉ាក់ៗបំបៅកូនដោយទឹកដោះ មិនងាយមានមហារីក និងមហារីកក្រពេញអូវែ នោះទេ។
៥- បេប៊ីទទួលប្រសិទ្ធភាពកាន់តែខ្ពស់ពីវ៉ាក់សាំង
ការសិក្សាបង្ហាញថា ទឹកដោះម៉ាក់ៗ មានអង់ទីក័រខ្ពស់ ធ្វើឲ្យកូនឆ្លើយតបបានល្អចំពោះការចាក់វ៉ាក់សាំង ជាងបេប៊ីបៅម្សៅទឹកដោះគោ។
៦- បេប៊ីស្លូត
ប៉ាម៉ាក់ណា មិនប្រាថ្នាបានកូនស្លូត គួរឲ្យស្រលាញ់? បើចង់បាន ទឹកដោះម៉ាក់ៗ ត្រូវបានគេអះអាងថា មានសារធាតុម៉្យាង ធ្វើទារកស្លូត ហើយជួយបេប៊ីគេងលក់ស្រួល។
អត្ថបទពាក់ព័ន្ធ៖
- ក្មេងបៅទឹកដោះម្តាយ អាចចៀសផុតពីជំងឺធ្ងន់ធ្ងរដល់ទៅ៤មុខ
- ស្តាប់ហេតុផលនេះ ម៉ាក់ៗនឹងដឹងថា ហេតុអីកូនចេះដើរហើយ យើងគួរបន្តបំបៅដោះទៀត?
៧- អារម្មណ៍មានផាសុកភាព
បំបៅកូនដោយទឹកដោះ ជួយទាំងម៉ាក់ និងបេប៊ី មានភាពជិតស្និទ្ធស្នាលកាន់តែខ្លាំង ព្រោះសាច់ម៉ាក់ៗ ប៉ះនឹងសាច់បេប៊ី បង្កើតឲ្យមានទំនាក់ទំនងល្អ ហើយបេប៊ី ក៏មានអារម្មណ៍ថា មានសុវត្ថិភាព និងផាសុកភាពទៀតផង។
៨- បេប៊ីមិនប្រឈមជំងឺធាត់
ដោយសាររូបមន្តម្សៅទឹកដោះគោ ធ្វើទារកជាច្រើនកាន់តែឡើងគីឡូ ក៏ជាមូលហេតុ បេប៊ីបៅទឹកដោះម៉ាក់ៗ គឺមានទម្ងន់សមស្រប។
៩- ទឹកដោះម៉ាក់ៗជួយពង្រឹងសមត្ថភាពសតិបញ្ញាកូន
បំបៅកូនដោយទឹកដោះ ជួយកូនមាន IQ ខ្ពស់បំផុត ក្នុងវ័យកុមារភាព។ ទោះបីយ៉ាងណា មិនទាន់មានភស្តុតាងគ្រប់គ្រាន់ ដើម្បីរកឃើញហេតុផលច្បាស់លាស់ ថាពិត ឬយ៉ាងណាទេ ហើយការលើកឡើងនេះ កំពុងស្ថិតក្នុងការពិចារណានៅឡើយ។
១០- ជួយអោយធ្មេញស្អាត
ទឹកដោះម៉ាក់ៗ ជួយកាត់បន្ថយជំងឺដង្កូវស៊ីធ្មេញ និងពុកធ្មេញ ដោយមិនខ្វាយខ្វល់ត្រូវដាក់ដែកពត់ធ្មេញឲ្យត្រង់ពេលកូនធំឡើងដែរ។
១១- កាត់បន្ថយហានិភ័យកើតជំងឺមហារីកសុដន់មកនៅកម្រិតទាបបំផុត
បំបៅកូនដោយទឹកដោះ ពិតជាមានសារៈសំខាន់ចំពោះកូន ពិសេសកូនស្រី។ បៅកូនដោយទឹកដោះ ជួយឲ្យទារិកា ប្រឈមអត្រាកើតមហារីកសុដន់ ត្រឹមតែ ២៥% ប៉ុណ្ណោះពេលមួយជីវិត។ បំបៅកូនដោយទឹកដោះ ជាវិធីដ៏ល្អមួយក្នុងការចាប់ផ្ដើមធ្វើជាម៉ាក់ៗល្អ ពេញលក្ខណៈ ហើយទាំងម៉ាក់ៗ និងបេប៊ី ក៏ទទួលបានអត្ថប្រយោជន៍ដូចគ្នា។ មិនតែប៉ុណ្ណោះ ទឹកដោះម៉ាក់ៗ មានកម្ដៅសមស្រប បំពេញចិត្តបេប៊ី បៅទាំងសប្បាយរីករាយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]