home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

គ្រាន់តែមិនបំបៅកូនដោយទឹកដោះ កម្ពុជាខាតបង់ជាង ៣០០លានដុល្លារ ក្នុង១ឆ្នាំ

គ្រាន់តែមិនបំបៅកូនដោយទឹកដោះ កម្ពុជាខាតបង់ជាង ៣០០លានដុល្លារ ក្នុង១ឆ្នាំ

​យោង​តាម​របាយការណ៍​ពី​ខាង​អង្គការ Helen Keller International បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​បាន​ខាត​បង់​ថវិកា​ជាង ៣០០ លាន​ដុល្លារ​/ឆ្នាំ ព្រោះ​តែ​ការ​មិន​ឲ្យ​កូន​បៅ​ទឹកដោះ​ម្ដាយ។

លោក ហ៊ូ ក្រើន អនុប្រធានអង្គការ Helen Keller International បាន​ធ្វើ​បទ​បង្ហាញ​ក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងភាពម្ចាស់ការរបស់មាតាបិតាក្នុងការបំបៅកូនដោយទឹកដោះម្តាយ និងតួនាទីប្រព័ន្ធផ្សព្វផ្សាយ” កាល​ពី​​សប្ដាហ៍​​កន្លង​ទៅ បាន​បញ្ជាក់​ថា របាយការណ៍​ដែល​លោក​ទទួល​បាន គឺ​មាន​កុមារ​មិន​ក្រោមស្លាប់ ១.០០០ នាក់/មួយ​ឆ្នាំ ​មិន​បាន​បំបៅ​ដោះកូនឲ្យ​បានដល់ ៦ ខែ។ ចំណែក​កុមារ​ដែល​ឈឺ មាន​មិន​ក្រោម ៥០០. ០០០ នាក់/មួយ​ឆ្នាំ។

បំបៅដោះកូនHello_គ្រូពេទ្យ

ចំពោះ​ម្ដាយ​មិន​បាន​បំបៅ​ដោះ​កូន​វិញ ក៏​ជួប​ផល​វិបាក​ដែរ ដោយ​មាន​ពី ២០០-៣០០ នាក់​ស្លាប់ ហើយ​បើ​ម្ដាយ​ឈឺ​ព្រោះ​មិន​បំបៅ​ដោះ​កូន​វិញ​មាន​ជាង ២.០០០ នាក់/មួយ​ឆ្នាំ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បាន​សរុប​ការ​ចំណាយ​ប្រចាំថ្នាំ​ថា គឺប្រហែលជាង ១០៧ លាន​ដុល្លារ សម្រាប់​ទិញ​ម្សៅ​ទឹកដោះគោ។ ដោយសារ​បំបៅ​ទឹកដោះគោ ទារក​កើត​មាន​ជំងឺ​ផ្សេងៗ​ដូចជា​រាក ផ្លូវ​ដង្ហើម និង​ត្រូវ​ចំណាយ​ជាង ១ លាន​ដុល្លារ។

ការ​បាត់បង់​ធនធាន​ផ្សេង​ៗ​ទៀត​នោះ Helen Keller International ទទួល​បាន​របាយការណ៍​មក​ពី Alive and thrive ថា កម្ពុជា ខាតបង់​ជាង ២០០ លាន​ដុល្លារ​ដោយសារ​កូន​មិន​បៅ​ទឹកដោះ​ម្ដាយ ដែល​នេះ​សរុប​ទាំង​ធនធាន​មនុស្ស និង​សេដ្ឋកិច្ច។ សរុប​ទាំងអស់ កម្ពុជា​ខាតបង់ជាង ៣២៦ លាន​ដុល្លារ។

ទឹកដោះ​ម្តាយ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក វា​ជា​ប្រភព​ដ៏​សំខាន់​នៃ​សារធាតុ​ចិញ្ចឹម វីតាមីន ជួយ​ដល់​លូតលាស់​របស់​ក្មេង និង​ការពារ​កូន​តូច​ពី​ជំងឺ​ផ្សេងៗ ឯ​ម្តាយ​ដែល​បំបៅ​ដោះ​កូនអាច​ចៀស​ពី​ជំងឺ​​កាច​សាហាវ​ជាច្រើន​មុខ ដូចជា ជំងឺ​មហារីក​សុដន់ មហា​រីក​មាត់​ស្បូន និង​អាចពន្យារ​កំណើត​បាន​ថែម​ទៀត។​

អត្ថប​ទពាក់ព័ន្ធ៖ អត់បំបៅដោះកូនស្តាយបាត់! ឲ្យកូនម៉ឹមដោះ ម៉ាក់ៗអាចចៀសផុតជំងឺសាហាវ ៣មុខ

តាម​គោលការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) និង​ក្រសួង​សុខាភិបាល តម្រូវ​ឲ្យ​ស្រីៗសម្រាល​កូន​រួច​បំបៅ​ដោះ​កូនកូន​ឲ្យ​បាន​យ៉ាង​តិច ៦ ខែ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទ្រី រ៉ាវី កែសម្រួល​ចុងក្រោយ 13/07/2020
ត្រួតពិនិត្យដោយ ដេត ធន្នី
x