backup og meta

តិចច្រឡំថាទឹកដោះដំបូង​មានក្រោយកើតកូនរួចទៅ តាមពិតមានតាំងពី...

តិចច្រឡំថាទឹកដោះដំបូង​មានក្រោយកើតកូនរួចទៅ តាមពិតមានតាំងពី...

មាន​មនុស្ស​ជាច្រើន​តែង​គិត​ថា ទឹកដោះ​ដំបូង​របស់​ម៉ាក់​ៗ មាន​ក្រោយ​សម្រាល​កូន​រួច។ តែ​បើ​តាម​ការ​បកស្រាយ​របស់​អ្នក​ជំនាញ បាន​បញ្ជាក់​ថា ទឹកដោះ​បាន​កកើត​តាំងពី​ម៉ាក់​ៗ​ពពោះ​ខែ​ទី ៤ ម្ល៉េះ តែ​​មិន​ទាន់​ចេញ។

លោក ហ៊ូ ក្រើន អនុ​ប្រធាន​អង្គការ Helen Keller International បាន​ធ្វើ​បទ​បង្ហាញ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី “ការ​ពង្រឹង​ភាព​ម្ចាស់​ការ​របស់​មាតាបិតា​ក្នុង​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ និង​តួនាទី​ប្រព័ន្ធ​ផ្សព្វផ្សាយ” បាន​លើកឡើង​ថា នៅ​ពេល​ស្ត្រី​សម្រាល​កូន ទឹក​ដោះ​មាន​តិច ឬ​ច្រើន​តែង​មាន​ជានិច្ច ហើយ​ពេល​កូន​កើត​រួច​ភ្លាម គួរតែ​ឲ្យ​កូន​ប្រឹង​បឺត​ជញ្ជក់ ដែលរិមាណ​​ទឹកដោះ​ដំបូង​មានត្រឹម ៥-៦ ដំណក់ ​គឺ​គ្រប់គ្រាន់​សម្រាប់​កូន​ទើប​នឹង​កើត​ហើយ។

អត្ថបទពាក់ព័ន្ធ៖ ឱសថទិព្វ ទឹកដោះ​ដំបូង​មាន​តិច តែ​គុណប្រយោជន៍​រាប់​មិន​អស់

បំបៅដោះកូនHello_គ្រូពេទ្យ

លោក​អះអាង​ថា ​ទារក​ទើប​នឹង​កើត ក្រពះ​មាន​ត្រឹម​ប៉ុន ឬ​តូច​ជាង​មេដៃ​​ប៉ុណ្ណោះ។ ដូចនេះ​កុំ​បារម្ភ​ថា កូន​បៅ​មិន​ឆ្អែត ឬ​គិត​ថា​គ្មាន​ទឹកដោះ បែរ​ជា​ទិញ​ម្សៅ​ទឹកដោះគោ ឆុង​ឲ្យ​កូន​បៅ​ជំនួស​វិញ។ អនុ​ប្រធាន​អង្គការ Helen Keller International បាន​ឲ្យ​ដឹង​ទៀត​ថា ទារក​ដែល​ទើប​នឹង​កើត​បៅ​ប្រហែល​ពី ៨-១៣ ដង/ថ្ងៃ ហើយ​ម៉ាក់​ៗ​គួរតែ​ព្យាយាម​ឲ្យ​កូន​បៅ​ដោះ​រហូត​ដល់​ស៊ាំ។

លោក ហ៊ូ ក្រើន បាន​បន្ត​ទៀត​ថា អំឡុង​​កូន​កើត​មក​ភ្លាម ម៉ាក់​ៗ​​កុំ​ច្របាច់​ទឹកដោះ​ដែល​មាន​ពណ៌​ថ្លា ឬ​លឿង​ចេញ​ឲ្យ​សោះ ព្រោះ​ថា​ទឹកដោះ​ពេល​នោះ គឺ​ជា​ទឹក​ដោះដំបូង ​សម្បូរ​សព្វ​ជីវជាតិ​ មួយ​វិញ​ទៀត​ប្រសិនបើ​ម៉ាក់ៗ​គិត​ថា កូន​មិន​ចេះ​បៅ ឬ​ទឹកដោះ​ចេញ​តិច​ សូម​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ​ភ្លាម​ៗ។

អត្ថបទពាក់ព័ន្ធ៖ គ្រាន់តែមិនបំបៅកូនដោយទឹកដោះ កម្ពុជាខាតបង់ជាង ៣០០លានដុល្លារ ក្នុង១ឆ្នាំ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

31/07/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Jul 31, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម