អ្វីទៅជាអាការៈនៃការស្លាប់ទារកភ្លាមៗ?
អាការៈនៃការស្លាប់ទារកភ្លាមៗ គឺជាការស្លាប់របស់ទារកដោយគ្មានមូលហេតុច្បាស់លាស់ហើយវាច្រើនកើតឡើងចំពោះទារកដែលមានអាយុក្រោម១ឆ្នាំ ហើយជាទូទៅវាកើតឡើងអំឡុងពេលទារកគេង។
ការស្លាប់ទារកភ្លាមៗនេះ មានភាពស្មុគស្មាញ ហើយចំពោះមូលហេតុដែលកើតមានជំងឺនេះគឺមានច្រើន ប៉ុន្តែនៅស្រុកខ្មែរយើងមិនមានការធ្វើកោសល្យវិច្ច័យទេ ដូចនេះយើងមិនដែលធ្វើរោគវិនិច្ឆ័យកំណត់មូលហេតុច្បាស់លាស់ទេថា វាបណ្តាលមកពីអីឲ្យប្រាកដ ពោលគឺនៅក្នុងប្រទេសកម្ពុជាយើង កម្រនឹងមានអាការៈនៃការស្លាប់ទារកភ្លាមៗនេះ កើតមានណាស់។
ទោះបីជាជំងឺមួយនេះ មិនទាន់អាចពន្យល់បានច្បាស់លាស់នៅឡើយថាវាកើតមានបណ្តាលមកពីអី ក៏ប៉ុន្តែ ខាងក្រុមគ្រូពេទ្យបានឲ្យដឹងពីកត្តាមួយចំនួនដែលអាចបង្កើនហានិភ័យរបស់ទារកឲ្យកើតជំងឺទារកស្លាប់ភ្លាមៗដូចជា៖