home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អាយុ ៨ សប្តាហ៍៖ អាអូនលេងសើចមិនបានយូរ ច្រើនតែនៅស្ងៀម ភ្លឹកៗ ធ្វើម៉េចល្អ?

ការលូតលាស់ និងអាកប្បកិរិយា|សុខភាព និងសុវត្ថិភាព|ការព្រួយបារម្ភ
អាយុ ៨ សប្តាហ៍៖ អាអូនលេងសើចមិនបានយូរ ច្រើនតែនៅស្ងៀម ភ្លឹកៗ ធ្វើម៉េចល្អ?

ការលូតលាស់ និងអាកប្បកិរិយា

ភ្លេចៗ​ខ្លួន​អាអូន​អាយុ​បាន ២ ខែ​បាត់ ខួរ​ក្បាលក៏​រីក​ធំ និង​ធ្វើ​ការ​​ច្រើន​ជាង​មុន។ ម៉ាក់ប៉ា​មាន​សង្កេត​អត់ អាអូន​ច្រើនតែនៅស្ងៀម ​លេង​សើច​មិន​បាន​យូរ​នោះ​ទេ ព្រោះ​រវល់​តែ​ភ្លឹក​មួយ​ភ្លែត​មើល​បរិយាកាសជុំ​វិញ​ខ្លួន​។ នេះ​ជា​ពេល​​ល្អ​បំផុត​ក្នុងទាក់​ទង​​ជាមួយ​កូន​តូច ដូច្នេះយើង​គួរ​និយាយ ច្រៀង​​ឬ​ធ្វើ​កាយវិការ​ពន្យល់​អ្វី​ដែល​ចង់​បង្ហាញ​ប្រាប់កូន។ អាអូន​អាច​មិន​ទាន់​យល់​ច្បាស់​អំពី​អ្វី​យើងកំពុង​ធ្វើ ប៉ុន្តែគេ​​នឹង​អាច​​រៀន​សូត្របាន​​ច្រើន​​ពី​អ្វីសកម្មភាព​អស់​ទាំង​នេះ។

បេប៊ីអាយុប៉ុណ្ណេះ​គេ​អាច​នឹង៖

– ងើប​មុខ​បាន ៩០ ដឺក្រេ ​ពេល​គេ​ងលើ​ពោះ​

– លើក​ដៃ​ទាំង២បាន

– ស្ងៀម​ស្ងាត់ ដើម្បី​សង្កេត​មើល​របស់ជុំវិញខ្លួន​។

១- បង្រៀនកូនពីអី?

នេះជា​ពេល​ដែលបេប៊ីរៀន​សូត្រ​ពី​អ្វី​គ្រប់​យ៉ាង ដូច្នេះ​យើងគួរ​យក​ពេលនេះ​និយាយ ឬលេង​ជា​មួយ​កូន​ឲ្យ​បាន​ច្រើន ដូចជា​និយាយ ច្រៀង ឬ​យក​រូប​ភាព​ផ្សេង​ៗ​​មក​ពន្យល់។ ឆ្លៀត​ពេល​បាន​កាន់​តែ​ច្រើន​រឹត​តែ​ល្អ មិន​ថា​ពេល​បំបៅ​ដោះ ឬ​ប្តូរ​ខោ​ទឹក​នោមនោះទេ។ ការ​ធ្វើ​បែប​នេះអាច​​ជួយ​បាន​ច្រើន​ដល់​ការ​លូត​លាស់​បញ្ញា​ស្មារតី ការ​ស្តាប់ និង​មើល​ឃើញ​របស់​អូនតូច។

សុខភាព និងសុវត្ថិភាព

២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

មក​ដល់​ពេល​នេះ​ “Hello ​គ្រូពេទ្យ” ​ជឿ​ថា ម៉ាក់ប៉ាប្រហែល​បាន​យកអាអូន​ទៅ​ជួប​​គ្រូពេទ្យច្រើន​ដង​​​រួច​ទៅ​ហើយ។ ប៉ុន្តែ​សប្តាហ៍​នេះ​គ្រូ​ពេទ្យ​នឹង​​ពិនិត្យ​ទៅ​លើ​បញ្ហា​មួយ​ចំនួន​រួម​មាន​៖

– ស្តាប់ និង​​មើល​ចង្វាក់​បេះ​ដូង​​

– ពិនិត្យ​ដុំ​ក្នុង​ពោះ ឬ​ក្រលៀន មានភ្លាត់​ឆ្អឹង​ឬ​អត់?

– ពិនិត្យ​ការលូត​លាស់​ និង​ការ​បញ្ជា​របស់​​ដៃជើង​

– ពិនិត្យ​ខ្នង​ ​ឆ្អឹង​កង​ខ្នង​រក​មើល​បញ្ហា​មិន​ប្រក្រតី

– មើល​ប្រស្រី​ភ្នែក​ និងរន្ធ​ទឹក​ភ្នែក​​

– ពិនិត្យ​​ត្រចៀក​រក​មើល​ពណ៌​ ឬ​មាន​ទឹក

– ពិនិត្យ​រន្ធ​ច្រមុះរក​មើល​បញ្ហា​ក្នុង​ច្រមុះ​

– ពិនិត្យ​​មាត់ និង​បំពង់​ក​រក​មើល​ពណ៌ ឬ​ដុំប៉ោង​

– មើលកម្រឹត​​ងាក ក​

– ពិនិត្យ​ក្រពេញ​ទី​រ៉ូអ៊ីត​ ​រក​មើល​កូន​កណ្តុរជុំ​វិញ​ក

– មើលកូន​កណ្តុរ​​​​​ក្រោម​ក្លៀក​

– ពិនិត្យ​បង្ហើយ​លើ​ក្បាល

– ពិនិត្យ​ប្រព័ន្ធ​ដង្ហើម​

– ពិនិត្យ​ប្រដាប់​ភេទ​ ​មើល​បញ្ហា​មិន​ប្រក្រតី​​

– ពិនិត្យ​​ការ​ជា​សះ​​លើ​ផ្ចិត​។

៣- ត្រូវដឹងពីអីខ្លះ?

ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បេប៊ី​ចេះ​តែ​វិវត្ត​ទៅ​មុខ​ឥត​ឈប់​ឈរ ដូច្នេះ​ហើយ​មាន​បញ្ហា​ជា​ច្រើន​ដែល​ម៉ាក់ប៉ា​ត្រូវ​ដឹ​ងតាម​អាយុ​របស់​កូន។ នៅ​សប្តាហ៍​នេះ​យើង​នឹង​ស្វែង​យល់​ពី​បញ្ហា​ថ្មីៗ​មួយ​ចំនួន​ទៀត។

កាត់​ស្បែក​គ្រប​លើ​ក្បាល​លិង្គ​(​កាត់​ចុង​)៖ ក្មេង​ប្រុសអាយុ​ប៉ុណ្ណេះ​អាច​កាត់​ចុង​បាន​ហើយ។ បងប្អូន​ជនជាតិ​អ៊ីស្លាម​ដែល​មានបំណង​កាត់​ចុង​លិង្គ​ឲ្យ​កូន​អាច​កាត់​បាន ​ដោយ​មាន​ការ​ឈឺ​ចាប់ និង​ហូរ​ឈាម​តិច​តួច តែ​មិន​ចាំ​បាច់​បារម្ភ​ពេក​ទេ។ ពេល​វះ​កាត់​រួច​យើង​គួរ​ស្លៀក​ខោ​ទឹក​នោម​ឲ្យ​អាអូន ២ ​ជាន់​ដើម្បី​ការពារ​ការ​កកិត​ជា​មួយ​ភ្លៅ​ និង​ត្រូវ​សម្អាត​លិង្គ​ឲ្យ​ស្អាត​ ស្ងួត មិន​ត្រូវ​ឲ្យ​ប៉ះ​ជា​មួយ​ទឹក​រហូត​​មុខ​របួស​ជា​សះ​ស្បើយ​។

ត្អើក៖ អ្នក​ជំនាញ​ពន្យល់​ថា ត្អើក​គឺ​​ជា​ការ​ឆ្លើយ​តប​របស់​បេប៊ីទៅ​នឹង​បញ្ហា​អ្វី​មួយ ឬ​ដោយ​សារការ​លេប​ខ្យល់​ចូល​ក្នុង​ពោះ​ច្រើន​ពេល​បៅ​។ ទោះ​យ៉ាង​ណា​ម៉ាក់ប៉ា​មិន​បាច់​បារម្ភ​ពី​បញ្ហា​នេះ​ទេ។​

កណ្តាស់៖ បេប៊ី​ដែល​មាន​​បញ្ហា​ទឹក​ភ្លោះ និង​ជាតិ​រម្អិល​នៅ​ក្នុង​ផ្លូវ​ដង្ហើម​ក្រោយ​ពេល​កើត ឧស្សាហ៍​កណ្តាស់។ ដូច​នេះ​មាន​តែ​ការ​កណ្តាស់​​ទេ​ទើប​អាច​យក​សារធាតុ​រាវ​ទាំង​អស់​នោះ​ចេញ​ពី​ផ្លូវ​ដង្ហើម​បាន​។​ ទារក​កណ្តាស់​ច្រើន​ពេល​មាន​កម្ទេច​កំទី​តូច​ល្អិត​ចូលក្នុង​ច្រមុះ ដូច​​មនុស្ស​ធំ​ដែរ។ ឯ​ពេល​ខ្លះ​​អាអូន​ឃើញ​ពន្លឺ​ចាំង ជាពិសេស​គឺ​ពន្លឺ​ព្រះ​អាទិត្យ​ក៏អាច​​ធ្វើ​ឲ្យ​កណ្ដាស់​ដូច​គ្នា។​

ភ្នែក​៖ ម៉ាក់ប៉ា​កាល​បើ​សង្កេត​ឃើញ​ថា​ភ្នែក​កូន​សំឡឹង​មិន​ត្រង់ ច្រើន​តែ​បារម្ភ​ខ្លាច​កូន​ស្រលៀង​ភ្នែក។ មិនមាន​បញ្ហា​នោះ​ទេ ភាគ​ច្រើនវា​បណ្តាល​មក​ពី​​កូន​ង៉ែត​មាន​ត្របក​ភ្នែក​ក្រាស់​ទៅ​គ្របលើ​ភ្នែក​ទើប​ធ្វើ​ឲ្យ​ភ្នែក​របស់​គេ​មិន​ត្រង់​គ្នា។ ស្បែក​នោះ​នឹង​បាត់​ទៅ​វិញ​ពេល​កូនយើង​ធំ។

ការព្រួយបារម្ភ

៤- អ្វីខ្លះត្រូវបារម្ភ?

ក្មេងៗ​ពិបាក​ផ្តាច់​ដោះ​ខ្លាំង​ណាស់ ដូច្នេះ​ម៉ាក់ប៉ា​សម្រេច​ចិត្ត​ឲ្យ​ម៉ឹម​ក្បាល​ដោះ​សិប្បនិម្មិត នេះ​ជា​ជា​រឿង​ត្រូវ​បារម្ភ។ បើ​ឲ្យកូន​បៀម តើ​​គួរ​បៀម​ពេលណា និង​រយៈ​ពេល​យូរ​ប៉ុនណា។ យើង​អាច​ប្រើ​វា​ដើម្បី​លួង​អាអូន​ពេលញ៉ាំ ពេល​ច្រៀង​បំពេរ ឬ​​ដាក់​បេប៊ីក្នុង​រទេះ​បាន​រហូត​ដល់​រាប់​ម៉ោង​។​

ប៉ុន្តែ​ក្បាល​ដោះ​អាច​ក្លា​យ​ជា​សុបិន​អាក្រក់​របស់​ម៉ាក់ប៉ាគ្រប់​រូប​នៅ​ពេល​​ដែល​កូន​យើង​មិន​អាច​ខ្វះ​វា​បាន។ ក្បាល​ដោះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​រៀន​គេង​របស់​ទារក ​អាច​​ឲ្យ​អូនតូច​ភ្ញាក់​កណ្តាល​យប់​ដើម្បី​រក​​ក្បាលដោះ ​​មិន​គេង​លុះ​ត្រា​តែ​បាន​បៀម​ក្បាល​ដោះ​នេះ​​វិញ។ ម្យ៉ាង​វិញ​ទៀត​​ពេល​យើង​ឲ្យ​កូនប្រើ​ក្បាលដោះ​យូរ​ពេក​វា​នឹង​ក្លាយ​ជា​ទម្លាប់​អាក្រក់ អាចធ្វើឲ្យអាអូន​ក្លាយ​ជា​មនុស្ស​ឆេវ​ឆាវ​បាន​។

អរគុណ​ចំពោះ​ការ​តាមដាន​អត្ថបទ​នេះ យើង​នឹង​ជួបគ្នា​នៅ​សប្តាហ៍​ក្រោយ​ទៀត អំពី​ការ​វិវិត្តរបស់​ទារក​ក្នុង​សប្តាហ៍​ទី ៩។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version. Page 194-196.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ណៃ ទូច កែសម្រួល​ចុងក្រោយ 27/11/2019
ត្រួតពិនិត្យដោយ គឹម កាណែល