backup og meta

អាយុ ២២ សប្តាហ៍៖ ធ្វើម៉េចទៅ បើកូនខ្លាចមនុស្សមិនស្គាល់មុខ?

អាយុ ២២ សប្តាហ៍៖ ធ្វើម៉េចទៅ បើកូនខ្លាចមនុស្សមិនស្គាល់មុខ?

ការលូតលាស់ និងអាកប្បកិរិយា

អារម្មណ៍​ដំបូង​របស់​កូន​យើង​អាច​ខ្លាច​មនុស្ស​​មិន​ស្គាល់ ​យំ​នៅ​ពេល​អ្នក​ទាំង​នោះ​ព្យាយាម​ប៉ះ ឬ​ព។ ប៉ុន្តែ​ការ​ខ្លាច​នេះ​មិន​មាន​ន័យ​ថា ម៉ាក់​ប៉ា​ដាច់​ខាត​មិន​ឲ្យ​កូន​ជួប ឬ​លេង​​ជាមួយ​អ្នក​ខាង​ក្រៅ​នោះ​ទេ។ ​ការ​ដែល​ឲ្យ​កូន​បាន​ជួប ឬ​លេង​ជាមួយ​មនុស្ស​ដទៃ​ច្រើន​អាច​ធ្វើ​ឲ្យ​កូន​ទទួលអ្វីល្អៗ​ច្រើន​ជាង​នៅ​ជាមួយ​យើង ឬ​សមាជិក​គ្រួសារ​សុទ្ធ។ យើង​ត្រូវ​ចាំ​ថា​ក្មេងៗ ត្រូ​វ​ការ​ភាព​អត់ធ្មត់ និង​ការយោគយល់​ពី​ម៉ាក់​​ប៉ា ដើម្បី​ឆ្លង​កាត់​ដំណើរ​ការ​លូតលាស់​​សំខាន់ៗរបស់​ខ្លួន​ជា​ច្រើន​ទៀត។

នៅ​សប្តាហ៍​ទី ២២ នេះ កូន​យើង​នឹង​អាច៖​

– រមៀល​នៅ​ក្នុង​ទិស​មួយ​​

– ទ្រ​នឹង​ទម្ងន់​ធ្ងន់​លើ​ជើង​

– និយាយ​ពាក្យ​មួយ​ចំនួន​ដែល​មាន​ការ​ផ្សំ​ព្យញ្ជនៈ និង​ស្រះ​

– បញ្ចេញ​សំឡេង​បែប​​កំប្លែង​​ជាមួយ​ការ​លេង​ទឹក​មាត់​

– ងាក​ទៅ​រក​ប្រភព​នៃ​សំឡេង​។

១- បង្រៀនកូនពីអីខ្លះ?

ម៉ាក់ប៉ា​គួរ​តែ​មាន​ទំនាក់ទំនង​ល្អ​​ជាមួយ​កូន​​​ពេល​ញ៉ាំ​អាហារ ពីព្រោះ​​អូនតូច​អាច​​មើល​​​ការ​ញ៉ាំ​របស់​យើង​ ហើយអាអូនក៏ញ៉ាំអាហារ​បាន​ច្រើន​ជាង​មុន។​

នៅ​វ័យ​នេះ​កូន​យើង​​អាច​ចេះ​អង្គុយ​បាន​ខ្លះៗ ដូចនេះ​ម៉ាក់ប៉ា​​គួរ​តែ​នៅ​ជិត​កូន​ដើម្បី​ជួយ​ទប់ ទោះ​បី​មាន​​ដាក់​ខ្នើយ​ពី​ខាង​ក្រោម​ក៏​ដោយ ដើម្បីកុំឲ្យកូន​​​អស់​អារម្មណ៍​ក្នុង​ការ​អង្គុយ ធ្វើ​ឲ្យ​ងាយ​ដួល។

សុខភាព​ និង​សុវត្ថិភាព​

២- ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ?

​ជា​រឿង​មួយ​ប្រពៃ​ដែល​យើង​ថែទាំ​កូន​បាន​ល្អ មិន​មាន​បញ្ហា​ធ្ងន់ធ្ងរ​នៅ​វ័យ​នេះ ផ្ទុយ​មក​វិញ​ម៉ាក់ប៉ា​អាចនឹង​មិន​​ដឹង​ថា​កូន​យើង​​​​លូតលាស់​ដូច​ម្តេច​ឡើយ ដូច្នេះគួរ​តែ​ត្រៀម​សំណួរ​សម្រាប់​​ជួប​គ្រូពេទ្យ ហើយ​កុំ​ស្ទាក់​ស្ទើរ​​ក្នុង​ការ​​ទាក់ទង​​​​គ្រូពេទ្យ​ភ្លាមៗ នៅ​ពេល​​ឃើញ​សញ្ញា​មិន​ប្រក្រតី​នៅ​លើ​កូន​។

៣- ត្រូវដឹងពីអីខ្លះ?

ទល់​លាមក៖ ការ​ទល់​លាមក​កើត​ឡើង​នៅ​ពេល​លាមក​​ក្នុងពោះវៀន​ព្យាយាម​ពន្យារ​ចលនា​ពោះវៀន។ខាង​ក្រោម​នេះ​ជា​រោគសញ្ញា​ដែល​សង្ស័យ​ថា​កូន​​ទល់​លាមក​៖​

– លាមក​​រឹង​​ ស្ងួត​​ ឬ​មាន​ឈាម​

– មិន​មាន​ចលនា​ពោះ​វៀន​លើស​ពី ៣ ថ្ងៃ​

– បង្ហាញកាយវិការ​ចលនា​​​ពោះវៀន​​មិន​ស្រួល។

អូនតូច​ដែល​ម៉ឹម​ដោះ​ម្តាយ កម្រ​មាន​បញ្ហា​ទល់​លាមក​ណាស់។ ការ​ទល់​លាម​ក​អាច​កើត​មាន​ចំពោះ​ក្មេង​បៅ​​ទឹកដោះ​គោ​ម្សៅ​មួយ​ចំនួន ដូចនេះ​យើង​គួរសុំ​យោបល់​ពី​គ្រូ​ពេទ្យ​ដើម្បី​ផ្លាស់ប្តូរ​ម៉ាក​ទឹកដោះ​គោ​កូន​បៅ។ បបរ​ម្សៅក៏​ជា​មូល​ហេតុ​​អាច​ឲ្យ​ទារក​មាន​បញ្ហា​ទល់​លាមក​ដែរ ព្រោះ​វាផ្ទុក​នូវ​សារជាតិ​សរសៃ​តិច។ ដូចនេះ​យើង​គួរ​តែ​បន្ថែម​ផ្លែឈើ ឬ​បន្លែ​ដែល​មានជាតិ​សរសៃ​ទៅ​ក្នុង​អាហារ​កូន។

ការទល់​លាម​ក​ក៏​អា​ច​បណ្តាល​មកពី​កង្វះ​សារ​ធាតុ​ចិញ្ចឹម​មួយ​ចំនួន ឬកង្វះជាតិ​ទឹក​​ដូចនេះ​យើងគួរតែ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន។ ប្រសិន​បើ​អាអូន​កំពុង​ស្ថិត​ក្នុង​វ័យ​ផ្តាច់​ទឹក​ដោះ យើង​គួរ​តែ​លាយ​ទឹក​ផ្លែឈើ​សុទ្ធ​ ៣០​ មិល្លីលីត្រ និង​ទឹកសុទ្ធ ៣០​ មិល្លីលីត្រ ​ជាមួយ​ទឹក​ដោះគោ​ម្សៅ ឬទឹក​ដោះ​ម្តាយ​​ឲ្យ​កូនញ៉ាំ។​

ខាងក្រោម​នេះ​ជា​វិធី​សាស្រ្ត​ ដើម្បី​ឲ្យ​កូន​​មាន​សុខភាព​ល្អ​ក្រោយ​ផ្លាស់​ប្តូរ​របប​អាហារ៖

– ធ្វើ​ចលនាជើង​​កូន​​ថ្នមៗពេល​​​កំពុង​គេង

– ម៉ាស្សា​ពោះ​ក្រោម​ផ្ចិត​ថ្មមៗ​​​​​​

– ពេល​បន្ទោរបង់​កូន​មាន​អារម្មណ៍​តានតឹង គួរ​យក​ទៅ​ត្រាំ​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ ​ដើម្បី​ឲ្យ​សាច់ដុំ​​រលា។

យើងអាច​ប្រើ​ប្រាស់​ថ្នាំ​សុល​គូទ ​ក្លី​សេ​រីន ឬ​​ដាក់​ប្រដាប់​វាស់​កម្តៅ​លាប​ជាមួយ​ប្រេង​​ចូល​ក្នុង​រន្ធ​គូទ​ដើម្បី​ឲ្យ​រអិល នេះសម្រាប់​ការ​ប្រើ​ប្រាស់​បណ្តោះ​អាសន្ន ​ប៉ុន្តែ​ត្រូវ​តែ​មាន​ការ​យល់​ព្រម​ពី​គ្រូ​ពេទ្យ។ គ្រូ​ពេទ្យ​នឹង​ណែនាំ​យើង​​ឲ្យ​ប្រើ​ថ្នាំ​បន្ទន់​លាមក​ប្រសិន​វិធី​ខាងលើ​នេះ​ពុំ​មាន​ប្រសិទ្ធ​ភាព។

​ធ្វើពុត​ក្អ​ក៖ ចាប់ពី​អាយុ ៥ ខែ​ទៅទារកនឹងដឹង​​រឿង​មួយ​ចំនួន​​ដូចនេះ​ការ​ក្អក​តិច​តួច​របស់​អាអូន​អាច​គ្រាន់​ជា​ការ​ធ្វើ​ពុត​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​​យើង​តែ​ប៉ុណ្ណោះ។ ម៉ាក់ប៉ាមិន​គួរ​​ព្រួយ​បារម្ភ​ពេកទេ ប្រសិន​បើ​កូន​មើល​ទៅ​​មាន​សុខភាព​ល្អ​ធម្មតា។ អាអូននឹង​ឈប់​​ធ្វើ​ក្អក​នៅ​ពេល​​ធុញ។

ការព្រួយបារម្ភ

៤-រឿងអីខ្លះត្រូវបារម្ភ?

មានរឿង ២ ដែល​ម៉ាក់ប៉ា​ត្រូវ​ព្រួយ គឺ របប​អាហារ និង​ការ​គេង​របស់​កូន មិន​ដឹង​ធ្វើ​ម៉េច​ត្រឹម​ត្រូវ​នោះ​ទ។ តែ​មិន​បាច់​គិត​ច្រើន​​ទេ យើង​មក​ស្វែង​យល់​រឿង​នេះ​ទាំងអស់​គ្នា។

របបអាហារកូន៖ ចង់​ឲ្យ​លូតលាស់​បាន​ល្អ​ទាំង​រាងកាយ និង​បញ្ញា​ស្មារតី ម៉ាក់ប៉ា​ចាំបាច់​ត្រូវ​គិតគូរ​អំពី​របប​អាហារ​របស់​កូន​ឲ្យ​បាន​ល្អិត​ល្អន់។ ខាងក្រោម​នេះ​គឺជា​សមាសធាតុ​ដែល​គួរ​តែ​មាន​ក្នុង​របប​អាហារ​ទារក៖

– ស​ម្បូរប្រូតេអ៊ីន​

– អាហារ​ដែល​មាន​ជាតិ​កាល់ស្យូម​

– គ្រាប់ធញ្ញជាតិ​ដែល​មាន​ជាតិ​ម្សៅ​

– បន្លែ និង​ផ្លែ​ឈើ​ពណ៌​បៃតង ឬពណ៌​លឿង​

– អាហារ​ដែល​មាន​វីតាមីន​​សេ​

– អាហារ​ដែល​មាន​ជាតិ​​ខ្លាញ់​​​

– អាហារ​ដែល​មាន​ជាតិ​ដែក​

– អាហារ​ដែល​មាន​អំបិល និងទឹក​

– អាហារ​បំប៉ន​វីតាមីន។

ការ​គេងរ​បស់​កូន៖ ទោះបីជា​កូន​យើង​មាន​អាយុ ៥ ខែ​ក៏ដោយ នៅ​នៅ​តែ​គេង ៣-៤ ​ដង/ថ្ងៃ​។​ទារក​ខ្លះ​នឹង​គេង​ទៅ​វិញ​ក្នុង​ចន្លោះ​ពេល ២០ នាទី​ម្តង​ ចំណែក​ខ្លះ​ទៀត​អាច​គេ​ង​តែ ២ ដង​ប៉ុណ្ណោះ​ប៉ុន្តែ​មាន​រយៈ​ពេល​យូរ​ប្រហែល ១ ម៉ោង​កន្លះ ទៅ ២ ម៉ោង/១ថ្ងៃ។ ជា​ធម្មតា​ទារក​គេង​ថ្ងៃ និង​យប់​ដូចគ្នា តែ​យើង​គួរតែ​ព្យាយាម​ធ្វើ​ឲ្យ​កូន​អ្នក​គេង​បាន​យូរ​តាម​វីធី​ខាងក្រោម​នេះ៖​

– រៀបចំ​កន្លែង​ឲ្យ​កូនមាន​ផា​សុកភាព​​

– សីតុណ្ហភាព​មិន​ក្តៅ ឬ​ត្រជាក់​ពេក​

– ស្លៀកពាក់​ឲ្យ​កូន​បាន​សមរម្យ​

– គេង​ឱ្យ​ទៀង​ពេល​

– កុំ​ដាក់​កូន​គេង​ពេល​ក្រពះ​ទទេ​

– កុំឲ្យ​កូន​គេង​ទាំង​កន្ទប​សើម ​

– មិន​ត្រូវ​មាន​សំឡេង​រំខាន​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version. Page 311-344.

កំណែ​ប្រែបច្ចុប្បន្ន

18/10/2019

អត្ថបទ​ដោយ Chorn Sophearom

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Chorn Sophearom · កែ Oct 18, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម