backup og meta

អាយុ ៤០ សប្តាហ៍៖ បើ​ចេះ​សង្កេត​ម៉ាក់ប៉ា អាចដឹងចរិតកូនតាំងពីតូចម្ល៉េះ

អាយុ ៤០ សប្តាហ៍៖ បើ​ចេះ​សង្កេត​ម៉ាក់ប៉ា អាចដឹងចរិតកូនតាំងពីតូចម្ល៉េះ

បម្រែបម្រួលរាងកាយ និងអាកប្បកិរិយា

ម៉ាក់ប៉ាប្រហែលជាគិតថា កូនធំបន្តិចបានអាចដឹងថា គេជាមនុស្សបែបណា តែការពិតអត្តចរិត​កូន​យើង​ចាប់​ផ្តើម​លេចចេញ​ក្នុង​អំឡុង​ខែ​នេះ អាអូន​អាច​ចូល​ចិត្ត​លេងសើច ឬ​អៀន លេងពួន​បិទ​មុខ ប៉ុន្តែ​អារម្មណ៍​ពួកគេ​ក៏​ប្រែប្រួល​ឆាប់រហ័ស​ដែរ។ អ្វី​ដែល​ពិសេស កូន​យើង​​ទាមទារ​ការ​ចាប់​អារម្មណ៍​ណាស់​ហើយ​ថែម​ចេះ​បក់​ដៃ​ហៅ​​ទៀត។

នៅ​ក្នុង​សប្តាហ៍​​ចុង​ក្រោយ​នៃ​ខែ​ទី ៩ នេះ​កូន​យើង​អាច៖

– លេង​បាល់​ បោះ​ទៅវិញ​ទៅមក​

– ញ៉ាំ​ទឹក​ពី​កែវ​បាន​

– ប្រើ​ម្រាម​ដៃ​ចាប់​របស់​តូចៗ​

– ឈរ​ម្នាក់​ឯង​បាន​មួយ​ភ្លែតៗ

– ក្រោកឈរ​បាន​ដោយ​ខ្លួនឯង

– ចេះ​និយាយ​ ដាដា​ និង​ ម៉ាម៉ា

– និយាយ​ពាក្យ​បាន​មួយម៉ាត់ៗ

– ចេះ​ប្រើ​កាយ​វិការ​បញ្ជា​បាន​តិច​តួច។

១- បង្រៀនកូនដោយរបៀបណា?

ដើម្បី​​​ឲ្យ​​​កូន​​​លូត​​​លាស់​​​បាន​​​ល្អ ពេល​នេះ​ម៉ាក់ប៉ា​អាច​បង្រៀន​កូន​ឲ្យ​ចេះ​លេង​ល្បែង​មួយ​ចំនួន​​ខាង​ក្រោម​៖

– លេង​យកដៃ​បិទ​មុខ​ពួន

– ទះដៃ​

– ច្រៀង​ ​រាំ​

– យកដៃ​បិទ​ភ្នែក​ ច្រមុះ ម៉ាត់ និង

– ល្បែង​ផ្សេងៗ​ទៀត។

សុខភាព និងសុវត្ថិភាព

២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

គ្រូពេទ្យ​មាន​តិចនិក​ក្នុង​ការ​ពិនិត្យ​កូន​យើង​ផ្សេងៗ​ពី​គ្នា និង​ទៅ​តាម​ស្ថានភាព​របស់​ក្មេង។ ប៉ុន្តែ​ជា​ទូទៅ​មុន ឬ​ក្រោយ​ពេល​ពិនិត្យ គ្រូពេទ្យ​អាច​ផ្តល់​ដំបូន្មាន​ពី​ការ​ឲ្យ​ចំណី​អាហារ​​កូន​ញ៉ាំ ការ​គេង ការ​លូត​លាស់ និង​វិធី​បង្ការ​ផ្សេងៗ ហើយ​ម៉ាក់ប៉ា​ក៏​អាច​សួរ​សំណួរ​ទៅ​វិញ ​បើ​មាន​ចម្ងល់​លើ​បញ្ហា​អ្វី​មួយ។

៣- ចំណុចត្រូវដឹង

អាយុ ៨-៩ ខែ​ហើយ អាអូន​មិន​ទាន់​ដុះ​ធ្មេញ មិនសូវ​មាន​សក់ តើ​មក​ពី​អ្វី? គួរ​ឲ្យ​បារម្ភ​អត់?

ធ្មេញ​មិន​ទាន់​ដុះ៖ គ្មាន​អ្វីគួរ​ឲ្យ​បារម្ភ​ទេ​ បើកូន​អាយុ ៩ ខែ ហើយ​នៅ​មិន​ទាន់​ដុះ​ធ្មេញ។ ធ្មេញ​អាអូន​ជាទូទៅ​​ ដុះ​នៅ​ចន្លោះ​ខែទី ២-១២។ ការ​ក្រ​ដុះ​ធ្មេញ​អាច​ជា​កត្តា​តំណ​ពូជ មិន​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​កូន​ទេ។ ទោះ​អត់​ទាន់​ដុះ​ធ្មេញ​ក៏​មិន​អី​ដែរ កូន​យើង​អាច​ប្រើ​អញ្ចាញ​ដើម្បី​ទំពា​អាហារ​បាន។

សក់​អត់​ដុះ៖ ដូច​ការ​អត់​ទាន់​ដុះ​ធ្មេញ​ដែរ សក់មិនទាន់សូវដុះច្រើន​ក្នុង​ខែ​នេះ មិនមែន​បញ្ហា​ដែល​គួរ​ឲ្យ​បារម្ភ​​ទេ​។​ បញ្ហាអត់​ដុះ​សក់​មិនមែន​មាន​ន័យ​ថា​កូន​យើង​មាន​សក់​តិច ឬ​ទំពែក​ពេល​ធំ​ឡើយដល់ពេល​ណាមួយ​សក់​​នឹង​ដុះ​ដោយ​ខ្លួនឯង។

ការព្រួយបារម្ភ

៤- រឿងអ្វីខ្លះត្រូវបារម្ភ?

ដល់​អាយុ​កូន​ចេះ​ញ៉ាំ​អាហារ ម៉ាក់ប៉ា​តែង​តែ​ខ្វាយ​ខ្វល់​ពី​របប​អាហារ របៀប​នៃ​ការ​ញ៉ាំ ជួនកាល​កូន​ញ៉ាំ​បាន​ច្រើន ពេល​ខ្លះ​មិន​ញ៉ាំ​ទេ មិន​ដឹង​ត្រូវ​ធ្វើ​បែប​ណា​ឲ្យ​ញ៉ាំ​ដោយ​សប្បាយ​ចិត្ត? មិន​មាន​អ្វី​សាំញ៉ាំ​ទេ ការ​​ឲ្យ​កូន​ញ៉ាំ​ដោយ​រីករាយ គ្រាន់​តែ​ឲ្យ​កូន​រើស​នូវ​អ្វី​ដែល​ចង់​ញ៉ាំ និង​មិន​​ចង់​ញ៉ាំ។ យើង​គួរ​តែ​ឲ្យ​កូន​អង្គុយ​នៅ​លើ​កៅអី​ខ្ពស់​ហើយ​ឆ្ងាយ​ពី​ទូរទស្សន៍ ឬ​សត្វ​ចិញ្ចឹម​នៅ​ពេល​បញ្ចុក​អាហារ​កូន និយាយ​លេង​ជាមួយ​កូន​ពេល​ញ៉ាំ​បាយ​ និង​ឆ្លៀត​ប្រាប់​កូន​ពី​របស់​ដែល​កំពុង​ញ៉ាំ។ ការ​ធ្វើ​បែប​នេះ​អាច​ឲ្យ​កូន​យើង​ដឹង និង​រៀន​បាន​ពាក្យ​ថ្មីៗ។

អូនតូច​ច្រើន​តែ​ចូលចិត្ត និង​ចង់​ញ៉ាំ​អ្វី​ដែល​យើង​ញ៉ាំ ម៉ាក់ប៉ា​ក៏​អាច​ឲ្យ​កូន​ញ៉ាំ​របស់​ទាំង​នោះ​បាន​ដែរ​ ប៉ុន្តែ​ត្រូវ​ធ្វើ​ឲ្យតូច​ដើម្បី​កូន​​ស្រួល​ញ៉ាំ​ និង​ប្រយ័ត្ន​កុំឲ្យ​អាហារ​ក្តៅ​ទៅ​កូន។ ពេល​កូន​យើង​ចង់​ចេញ​ទៅ​ញ៉ាំ​ខាងក្រៅ​ គួរ​រក​ហាង​ណា​ដែល​មាន​អាហារ​កូនក្មេង កៅអី និង​របស់​លេង​សម្រាប់​កូន។

សូម​ចូល​រួម​ត្រេកអរ​ផង អាអូន​មាន​អាយុ ៤០ ខែ​ហើយ រង់ចាំ​តាមដាន​បន្ត​នៅ​សប្តាហ៍ទី ៤១!​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version. Page 416-434.

កំណែ​ប្រែបច្ចុប្បន្ន

23/01/2019

អត្ថបទ​ដោយ Duk Panharat

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Duk Panharat · កែ Jan 23, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម