បច្ចុប្បន្ននេះ ក្មេងណាក៏ដូចក្មេងណា សឹងតែគ្រប់វ័យ សុទ្ធតែមានបញ្ហាត្រចៀក ដោយសារតែការកកើតអាចម៍ត្រចៀកច្រើនពេក។ ប៉ាម៉ាក់ៗជាច្រើន តែងព្យាយាមកាវអាចម៍ត្រចៀកកូន ដោយវិធីផ្សេងៗ ទាំងមិនដឹងថា បើប្រហែសតែបន្តិចកូននឹងមានបញ្ហាត្រចៀកភ្លាម។ ទោះយើងកាវអាចម៍ត្រចៀកយ៉ាងប្រុងប្រយ័ត្ន មិនមែនដាច់រលាត់ក៏ដោយ ប៉ុន្តែបើគ្មានអនាម័យ ក្មេងនឹងមានបញ្ហាត្រចៀកដដែល ហេតុនេះ “Hello គ្រូពេទ្យ” នឹងប្រាប់តិចនិកខ្លះៗឲ្យប៉ាម៉ាក់បានដឹង។