វេជ្ជបណ្ឌិតរូបនេះបានឲ្យដឹងថា គ្មានឯកសារផ្លូវការណាមួយដែលបញ្ជាក់ថា ទឹកកកធ្វើឲ្យប៉ះពាល់លើកុមារឡើយ ទាល់តែកុមារទាំងនោះមានជំងឺផ្លូវដង្ហើម ឬជំងឺរលាកបំពង់ក និងច្រមុះ ដែលធ្វើឲ្យជំងឺកាន់តែងាយរើឡើង។ អនុប្រធាននាយកដ្ឋានអាហារូបត្ថម្ភ បានបញ្ជាក់ទៀតថា ករណីខ្លះដូចជាការក្រឡុកផ្លែឈើ ធ្វើជាការ៉េម ក៏មានអនុញ្ញាតដែរ តែមិនមែនជាការដែលឲ្យកូនញ៉ាំទឹកកកទាំងកែវៗ ដូចមនុស្សធំធម្មតាឡើយ។
អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ប៉ាកុំចេះតែបណ្ដោយ! ឲ្យកូនម៉ឹមរហូតដល់ធំពេក ដូចធ្វើបាបកូនទៅវិញ

តាមការមើលឃើញរបស់យើងគ្រប់គ្នា ក្មេងដែលញ៉ាំ ឬផឹកអ្វីត្រជាក់ៗមានឱកាសឆ្លងជំងឺផ្ដាសាយ ក្អក ក្ដៅខ្លួន ឬហៀរសំបោរជាដើម ដែលនោះមួយផ្នែកមកពីទឹកកកមែន ដោយសារប្រព័ន្ធការពារខ្លួនឯង មិនទាន់រឹងមាំដូចក្មេងដែលមានអាយុចាប់ពី ៥ ឆ្នាំឡើងទៅទេ។ នេះជាការបញ្ជាក់បន្ថែមរបស់វេជ្ជបណ្ឌិតខាងលើ។