backup og meta

កង្វះអាហារូបត្ថម្ភ ធ្វើឲ្យកុមារបាត់បង់ឱកាសមាសទាំងនេះ

កង្វះអាហារូបត្ថម្ភ ធ្វើឲ្យកុមារបាត់បង់ឱកាសមាសទាំងនេះ

កង្វះ​អាហារូបត្ថម្ភ​មិន​ត្រឹម​តែ​ធ្វើឲ្យ​កុមារ​មាន​រូបរាង​ស្គមស្គាំង និង​កម្ពស់​មិន​ត្រូវ​ស្តង់ដារ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ធ្វើឲ្យ​កុមារ​ជួប​ផល​លំបាក​សុខភាព និង​បាត់បង់​ឱកាស​សំខាន់​ៗ​ក្នុង​ជីវិត​រស់នៅនាពេល​អនាគត​ទៀត​ផង។ នេះ​បើ​តាម​ការ​បក​ស្រាយ​របស់​លោក ហ៊ូ ក្រើន នាយក​រង​អង្គការ Helen Keller International

នាយក​រង​អង្គការ​រូប​នោះ​បាន​បន្ត​ទៀត​ថា មូលហេតុ​ដែល​ធ្វើឲ្យ​កុមារ​ខ្វះ​អាហារូបត្ថម្ភ​មាន​ច្រើន​យ៉ាង​ដូចជា អាណាព្យាបាល​ខ្វះ​ចំណេះដឹង ខ្វះ​ការ​ថែទាំ កុមាររើសចំណី និង​ជីវភាព​ក្រីក្រ​ជាដើម។ រីឯ​កុមារ​ដែល​ខ្វះ​អាហារូបត្ថម្ភ​មាន​រូបរាង​ស្គមស្គាំង ស្លេកស្លាំង ឈឺ​ញឹកញាប់​ពិសេស​រាក និង​គ្មាន​កម្លាំង​កំហែង ហើយ​ចំពោះ​ផល​ប៉ះពាល់​យូរ​អង្វែង​ដែល​កុមារ​ខ្វះ​អាហារូបត្ថម្ភ ត្រូវ​បាត់បង់​រឿង​សំខាន់​ទាំង​ខ្លួនឯង និង​ប្រទេស​ជាតិ​ដូច​ខាងក្រោម​នេះ៖

អាហារូបត្ថម្ភHello_គ្រូពេទ្យ

១- កុមារ​ខ្វះ​អាហារូបត្ថម្ភ​ ​លទ្ធផល​សិក្សា​ក៏​មិន​ល្អ​ដែរ បើ​ធៀប​ទៅ​នឹង​កុមារ​ទទួល​បាន​អាហារូបត្ថម្ភ​ត្រឹមត្រូវ។

២- ពេល​ធំ​ពេញ​វ័យ​ចេញ​ធ្វើ​ការ​រក​ប្រាក់​ចំណូល​បាន​តិច​ជាង ២២% អ្នក​ធ្លាប់​ទទួល​បាន​អាហារូបត្ថម្ភ​ត្រឹមត្រូវ​កាល​នៅ​ក្មេង។

៣- សម្រាប់​សេដ្ឋកិច្ច​វិញ ប្រទេស​ជាតិ​ដែល​មាន​អាហារូបត្ថម្ភ​មិន​សូវ​ល្អ ធ្វើឲ្យ​ប្រជាជន​រក​បាន​ប្រាក់​ចំណូល​តិច ធ្វើឲ្យ​ប៉ះពាល់​ដល់​ថវិកា​ជាតិ​ចំនួន ១១% បើ​ធៀប​ទៅ​នឹង​​ប្រទេស​មាន​អាហារូបត្ថម្ភ​ល្អ។

៤- ធ្វើឲ្យ​ប្រជាជន​ខាត​ប្រាក់​ចំណូល ២២ % សម្រាប់​ធ្វើការ​ព្យាបាល​កូន និង​សមាជិក​គ្រួសារ។

អាហារូបត្ថម្ភ គឺ​​ជា​សារជាតិ​ចិញ្ចឹម​ដែល​មាន​នៅ​ក្នុង​របប​អាហារ​ដែល​យើង​ញ៉ាំ​​រាល់ថ្ងៃ (ត្រី សាច់ បន្លែ ផ្លែឈើ) ដើម្បី​ទ្រទ្រង់​រាង​កាយ​ឲ្យ​មាន​សុខភាពល្អ លូតលាស់ មាន​ថាមពល​ក្នុងការ​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ។

អត្ថបទពាក់ពាក់៖ ក្មេងៗខ្វះអាហារូបត្ថម្ភដោយសារអី គួរធ្វើម៉េច?

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

20/08/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ហេតុអ្វី Prebiotics អាច​ជួយ​ដល់ប្រព័ន្ធការពារកុមារ ហើយមានក្នុងអាហារអ្វីខ្លះ?

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Aug 20, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម