backup og meta

កុំពាក់ម៉ាស ឬរបាំងមុខឲ្យអាអូនអាយុក្រោម ២ ឆ្នាំ ឲ្យសោះ គ្រោះថ្នាក់ណាស់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 02, 2021

    កុំពាក់ម៉ាស ឬរបាំងមុខឲ្យអាអូនអាយុក្រោម ២ ឆ្នាំ ឲ្យសោះ គ្រោះថ្នាក់ណាស់

    វីរុស​កូវីដ-១៩ អាច​ឆ្លង​នៅ​ពេល​មនុស្ស​ដក​ដង្ហើម និយាយ ក្អក ឬ​កណ្តាស់។ នៅ​ពេល​នរណា​ម្នាក់​ពាក់​របាំង​មុខ ឬ​ម៉ាស វា​អាច​ការពារ​វីរុស​នេះ​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត។ នេះ​ជាការ​បញ្ជាក់​ពី​អង្គការសុខភាពពិភពលោក (WHO) និង​ក្រសួង​សុខាភិបាល ព្រោះ​សូម្បី​តែ​មនុស្ស​ដែល​មាន​អារម្មណ៍​ធូរ​ស្រាល និង​មិន​មាន​រោគ​សញ្ញា អាច​មាន​ផ្ទុក​វីរុស​នេះ និង​ចម្លង​ទៅ​អ្នក​ដទៃ​ដោយ​មិនដឹងខ្លួន។

    ការ​ពាក់​ម៉ាស់ ឬ​របាំង​មុខ ក៏​អាច​បញ្ឈប់​វីរុស​កូវីដ-១៩ ​ឆ្លង​ដល់​ខ្លួន​យើង ហើយ​ប្រសិន​បើ​មនុស្ស​គ្រប់​គ្នា​ពាក់​ម៉ាស នៅ​ទី​សាធារណៈ​មនុស្ស​មាន​ភាគ​រយ​ឆ្លង​តិច។ ដោយសារ​ក្មេង​អាយុ​ក្រោម ២ ឆ្នាំ មិន​អាច​ពាក់​របាំងមុខ ឬ​ម៉ាស​បាន អាអូន​ត្រូវ​បាន​ការពារ​ពី​ការ​ឆ្លង​ដែរ ព្រោះ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​មាន​ពាក់​ម៉ាស់។

    ទារក និង​ក្មេង​ទើប​ចេះ​ដើរ​តេះ​តះ​អាយុ​ក្រោម ២ ឆ្នាំ​ មិន​គួរ​ពាក់​របាំង​មុខ ឬ​ម៉ាស់​ទេ​ព្រោះ៖

    ១. កូន​ក្មេង​មាន​ផ្លូវ​ដង្ហើម​តូច ដូច្នេះ​ការ​ដក​ដង្ហើម​តាម​រយៈ​ម៉ាស ឬ​របាំង​មុខ​ធ្វើ​ឲ្យ​ពិបាក​ដល់​កូន

    ២. ប្រសិន​បើ​វា​ពិបាក​សម្រាប់​អា​អូន​ដកដង្ហើម ហើយ​មិន​អាច​ប្រាប់​យើង​ឲ្យ​ដឹង ឬ​យក​ម៉ាសចេញ​ដោយ​ខ្លួន​ឯង​ទេ អា​អូន​អាចថប់ដង្ហើម

    ៣. ម៉ាស់ធ្វើ​ដោយ​ខ្លួន​ឯង​អាច​មាន​កម្ទេច​កំណាត់​ដែល​កូន​អាច​ស្លាក់​បាន​ដូចជា កំណាត់ ឬ​ខ្សែ​កៅស៊ូ

    ៤. កូន​ៗទំនង​ជា​នឹង​ព្យាយាម​យក​ម៉ាស់ចេញ​ពី​មុខ ដែល​បណ្តាល​ឲ្យ​ដៃ​ប៉ះ​មុខ​របស់​ពួកគេ​ច្រើន។ នេះ​អាច​បង្កើន​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស​វិញ

    ៥. បង្កើនហានិភ័យបញ្ហាទារកស្លាប់ភ្លាម (SIDS)

    យើង​អាច​ការពារ​កូន​តូច​បាន​ដោយ​ចៀស​វាង​ហ្វូង​មនុស្ស​ច្រើន និង​រក្សា​ចម្ងាយ​សុវត្ថិភាព (យ៉ាង​ហោច​ណាស់ ៦ ជំហាន) ពី​មនុស្ស​ផ្សេង​ទៀត​ពេល​ចេញ​ពី​ផ្ទះ។ លាង​ដៃ​ឲ្យ​ស្អាត និង​ព្យាយាម​កុំ​ប៉ះមុខ ច្រមុះ មាត់ ភ្នែក ឬ​ក្អក​ត្រូវ​ខ្ទប់​មាត់ ច្រមុះ​នឹង​ក្រដាស ឬ​កែង​ដៃ។ល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 02, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម