backup og meta

​ជំងឺរលាកសួតលើកុមារ គ្រោះថ្នាក់ណាស់! ចុះធ្វើ​ម៉េច​អាច​ដឹង​កូនកំពុងរលាក?

​ជំងឺរលាកសួតលើកុមារ គ្រោះថ្នាក់ណាស់! ចុះធ្វើ​ម៉េច​អាច​ដឹង​កូនកំពុងរលាក?

យោង​តាម​អង្គការ​សុខភាព​ពិភព​លោក ជា​រៀង​រាល់ ​២០​នាទី ​មាន​ក្មេង​ម្នាក់​ស្លាប់​ដោយ​សារ​ជំងឺ​រលាក​សួត។ រោគ​សញ្ញា​ជំងឺ​រលាក​សួតលើ​កុមារ ​គឺ​ខុស​គ្នា​ពី​ក្មេង​ម្នាក់​ទៅ​ម្នាក់។ ​ខ្លះ​អាច​នឹង​ក្អក​តិច​តួច មិន​ក្តៅ​ខ្លួន ឬ​គ្មាន​សញ្ញា​​បង្ក​រោគ​ច្បាស់​លាស់ទេ ជាហេតុ​នាំ​ឲ្យ​ពិ​បាក​ព្យាបាល​ឲ្យ​បាន​​ទាន់​ពេល។ មូលហេតុ​នេះ​ហើយ បានជា “Hello គ្រូពេទ្យ’ នឹងលើក​ឡើង​ពីជំងឺរលាក​សួត​លើ​កុមារ​ ឲ្យ​គ្នា​យើង​បាន​ដឹង ដើម្បី​អាច​បង្ការ​គ្រោះ​ថ្នាក់​បាន​។

១- ជំងឺ​រលាក​សួត​លើ​កុមារ​កម្រិត​ស្រាល

ជំងឺ​រលាក​សួតលើ​កុមារ​ គឺ​បង្ក​ដោយ​ពពួក​បាក់​តេរី​ ដូច​ជា​ Mycoplasma pneumoniae និង Chlamydophila pneumoniae ធ្វើ​ឲ្យ​​មាន​រោគ​សញ្ញា​កម្រិត​ស្រាល​ប៉ុណ្ណោះ។ ជំងឺ​នេះ ឧស្សាហ៍​​កើត​ញឹក​ញាប់​លើ​ក្មេង​ៗ​ អាយុ​ថ្នាក់​បឋមសិក្សា ក៏​​មិន​សូវ​ជា​មាន​សភាព​ធ្ងន់​ធ្ងរ​នោះ​ដែរ តែ​វា​អាច​ធ្វើ​ឲ្យ​មានអាការៈ​ក្អក​ស្ងួត ក្តៅ​ខ្លួន​ស្ទីងៗ ឈឺ​ក្បាល និង​អស់​កម្លាំង។

២- ជំងឺរលាក​សួត​លើ​កុមារ​កម្រិត​មធ្យម

ច្រើន​កើត​លើ​ក្មេង​អាយុ ៥-៦ ​ឆ្នាំ​ ដែល​​បណ្តាល​មក​ពី​ពពួក​មេរោគ ខណៈរោគ​សញ្ញាកើត​​មាន​ញឹក​ញាប់​ ដូច​ជា ឈឺ​ក ក្អក ក្តៅ​ខ្លួន​តិចៗ តឹង​ច្រមុះ រាក​រូស មិន​សូវ​ចង់​ញ៉ាំ​ចំណី និង​អស់​កម្លាំង។

៣- រលាក​សួត​លើ​កុមារ​កម្រិត​ធ្ងន់

ច្រើន​កើត​លើ​ក្មេង​ស្ថិត​ក្នុង​វ័យ​បឋម​សិក្សា​ និង​ក្មេង​ជំទង់ ហើយ​បណ្តាល​មក​ពី​ពួក​បាក់​តេរី​ និង​មាន​រោគ​សញ្ញា​ធ្ងន់​ធ្ងរ ដូចជា ក្តៅ​ខ្លួន​ខ្លាំង បែកញើស រងា​ញាក់ ស្បែក​ឡើង​ក្រហម បបូរ​មាត់​ និង​ក្រចក​ឡើង​ខៀវ ដក​ដង្ហើម​ឮសំឡេង និង​ពិបាក​ដក​ដង្ហើម។

ជំងឺរលាកសួត Hello គ្រូពេទ្យ

អត្ថបទ​ពាក់ព័ន្ធ៖

  • ជំងឺខ្សោយផ្លូវដង្ហើម
  • ជំងឺគ្រុនឈាម

៤- រលាក​សួត​លើ​ទារក

ពេល​ទារក​មាន​ជំងឺ​នេះ ​មិន​មាន​រោគ​សញ្ញា​ឲ្យ​​ច្បាស់​លាស់​ឡើយ បង្ក​ជា​ផល​វិបាក​ដឹង​ពី​ស្ថានភាព​ជំងឺ​ទាន់​ពេល ព្រោះដោយ​សារ​ទារក​មិន​អាច​ប្រាប់​ពី​អាការៈ​បាន​ឡើយ។ យ៉ាងណា​ យើង​អាច​សង្កេត​ឃើញ​មានស្ថានភាព​ ស្លេក​ស្លាំង ខ្សោយ​ល្ហិត​ល្ហៃ យំ​ខុស​ធម្មតា មិន​សូវ​បៅ​ ឬ​ញ៉ាំ ឡេះ​ឡះ និង​ក្អួត។

៥- ពេលណា​គួរ​ទៅ​ជួប​គ្រូពេទ្យ?

គួរ​ទៅ​ជួប​គ្រូពេទ្យ​ពេល​សង្កេត​ឃើញ​ថា​ ក្មេង​មាន​រោគ​សញ្ញា​ដូច​​បាន​រៀប​រាប់​ខាង​លើ ហើយ​ត្រូវ​ទៅ​កាន់​មណ្ឌល​សុខ​ភាព ​ឬ​មន្ទីរ​ពេទ្យ​ភ្លាមៗ​ពេល​ដែល​ទារក​មាន​អាការៈ​ដូច​ខាង​ក្រោម៖

– ពិបាក​ដក​ដង្ហើម ឬ​ដក​ដង្ហើម​ញាប់

– ប្តូរ​ពណ៌​ស្បែក (ខៀវ ឬ​ប្រផេះ)

– ក្តៅ​ខ្លួន​ខ្លាំង (ចាប់​ពី ៣៨អង្សារសេ ចំពោះ​ទារក​ក្រោម ​៦​ខែ)។

៦- វិធី​ព្យាបាល

គ្រូ​ពេទ្យ​នឹង​ពិនិត្យ​អាការៈ​កូន​យើង ចង្វាក់​ដង្ហើម សញ្ញា​ជីវិត និង​ស្តាប់​សំឡេងសួត។ គ្រូពេទ្យ​ ក៏​អាច​នឹង​សុំ​​ធ្វើ​តេស្ត​មួយ​ចំនួន​ ដូច​ជា ថត​សួត ពិនិត្យ​ឈាម ​អាច​នឹង​បណ្តុះ​មេរោគ​ពី​កំហាក​ទៀត​ផង។

ជំងឺ​រលាក​សួតលើកុមារ​ ភាគ​ច្រើន​អាច​ព្យាបាល​បាន​ដោយ​ថ្នាំផ្សះ ​និង​ការ​សម្រាក​នៅ​ផ្ទះ​ប៉ុណ្ណោះ។ មិន​គួរឲ្យ​ថ្នាំ​បញ្ឈប់​ក្អក​ទៅ​ក្មេង​ឡើយ ព្រោះ​នឹង​រំខាន​ដល់​ការ​បញ្ចេញ​ស្លេស​ពី​ផ្លូវ​ដង្ហើម។ គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន ​មុន​នឹងឲ្យ​ថ្នាំ​ទៅ​ក្មេង ហើយ ក្នុង​ករណី​ខ្លះ សមាជិក​​គ្រួសារ​ ក៏​ត្រូវ​លេប​ថ្នាំ​ដើម្បី​ការពារ​ករណី​​ឆ្លង​ផង​ដែរ។ ក្មេង​អាច​នឹង​ត្រូវ​សម្រាក​ពេទ្យ ​បើ​សិន​ជា៖

– រលាក​សួត​ដោយ​ក្អក​មាន់

– មាន​ក្តៅ​ខ្លួន​ខ្លាំង ​និង​ពិបាក​ដក​ដង្ហើម

– ត្រូវ​ដាក់​អុកស៊ីសែន

– រលាក​សួត​ពេញ​ច្រើន​កន្លែង

– មាន​ជំងឺ​ប្រព័ន្ធ​ការពារ​ប្រឆាំង​ខ្លួន​ឯង

– ក្អួត​ខ្លាំង

– រលាក​សួត​ ម្តង​ហើយ​ម្តង​ទៀត

ក្មេង​មាន​ជំងឺ​រលាក​សួត​ធ្ងន់​ធ្ងរ ​អាច​នឹង​ត្រូវ​សម្រាកនៅ​ផ្នែក​​សង្គ្រោះ​ និង​ថែទាំពិសេស (ICU)។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Pneumonia. http://kidshealth.org/en/parents/pneumonia.html#kha_31. Accessed June 30, 2017.

Pneumonia in Children. http://www.everydayhealth.com/pneumonia/guide/children/. Accessed June 30, 2017.

កំណែ​ប្រែបច្ចុប្បន្ន

15/07/2020

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Chamnan Amrith · កែ Jul 15, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម