បញ្ហាការលូតលាស់

បញ្ហាការលូតលាស់ - ក្មេង​ខ្លះ​អាចមាន​បញ្ហា​ក្នុង​ការ​លូតលាស់ ទាំង​ផ្នែក​រូបរាងកាយ និង​ប្រាជ្ញាស្មារតី។ តើ​បញ្ហា​ការ​លូតលាស់​ផ្នែកណា​ខ្លះ នៅ​អាយុ​ណា​ខ្លះ ដែល​ម៉ាក់ប៉ា គួរ​ដឹង និង​ដោះស្រាយ​យ៉ាង​ម៉េច បើ​មាន​បញ្ហា?

ចំណេះដឹងទូទៅ

បញ្ហាការលូតលាស់

ទារក ឬក្មេងតូចៗមើលទូរសព្ទច្រើនពេក ប្រឈមនឹងការអភិវឌ្ឍយឺតយ៉ាវ?

ទារក​ និង​ក្មេង​តូច​ៗ ដែល​ចំណាយ​ពេល​ច្រើន​មើលអេក្រង់​ទូរសព្ទ ឬ​ iPad មាន​ឱកាស​ខ្ពស់​​ប្រឈម​នឹង​ការអភិវឌ្ឍ​យឺតយ៉ាវ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ ដែល​ចេញ​ផ្សាយ​ដោយ​ទស្សនាវដ្ដី​សមាគម​វេជ្ជសាស្ត្រ​អាមេរិក​នៃ​ពេទ្យកុមារ (JAMA)។ នៅ​ក្នុង​ការ​សិក្សា​នេះ​ដែរ​ មាន​កុមារ​ចូលរួម​ចំនួន​៧.០៩៧​នាក់ ដែលមាន​ក្មេង​ប្រុស​​ចំនួន​ ៣.៦៧៤​​នាក់​ (៥១.៨%) និង​ក្មេង​ស្រី​ចំនួន​ ៣.៤២៣​នាក់ (៤៨.២%) ហើយ​អ្នក​ជំនាញ​ផ្តោត​​ទៅ​លើ​ចំនួន​ម៉ោង ដែល​ក្មេង​ៗ​ចំណាយ​ទៅ​លើ​ទូរស័ព្ទ​ដៃ មើល​ទូរទស្សន៍ ឬ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​​ផ្សេង​ទៀត ជាមួយនឹង​ទំនាក់ទំនង​រវាង​​​ការ​អភិវឌ្ឍន​សមត្ថភាព​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាកម្ពស់ធៀបទម្ងន់ (BMI) ចុចទីនេះ! ស្រប​ពេល​ដែល​កុមារ​ភាគ​ច្រើន​ មើល​ឧបករណ៍​អេឡិចត្រូនិក​​តិច​ជាង​២​ម៉ោង​ក្នុង​មួយ​ថ្ងៃ កុមារ​ចំនួន​៤​%ចំណាយ​ពេល​ច្រើន​ជាង​៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​ទំនាក់ទំនង​រវាង​​រយៈពេល​មើលឧបករណ៍​អេឡិចត្រូនិក និង​ការ​អភិវឌ្ឍ​យឺតយ៉ាវ កើត​មាន​កាន់​តែ​ខ្ពស់​ទៅ​លើ​ក្មេង​ប្រភេទ​នេះ។ ការ​សិក្សា​បាន​រក​ឃើញ​ថា ត្រឹម​អាយុ​២​ឆ្នាំ ទារក​ដែល​ចំណាយ​ពេល​រហូត​ដល់​៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ នៅ​មុខ​អេក្រង់​ទូរស័ព្ទ ឬ iPad ប្រឈម​នឹង​ការ​អភិវឌ្ឍ​យឺតយ៉ាវ​ផ្នែក​ទំនាក់ទំនង និងការ​​ដោះស្រាយ​បញ្ហា​ច្រើន​ជាង​ក្មេង​ធម្មតា​ចំនួន​៣ដង ខណៈ​ពេល​កុមារ​ដែល​ចំណាយ​៤​ម៉ោង ឬ​ច្រើន​ជាង​នេះ អាច​ប្រឈម​នឹង​បញ្ហា​អភិវឌ្ឍន៍​យឺតយ៉ាវ​​រហូត​ដល់​ ៥.៧៨​ដង​ នៅ​ពេល​ដែល​ក្មេង​មាន​វ័យ​​កាន់​តែ​​ច្រើន​។ លើស​ពី​នេះ ជំនាញ​លើ​ការ​បញ្ជា​របស់​រាងកាយ​​ក៏​មាន​ការ​អភិវឌ្ឍ​យឺតយ៉ាវ​ចំនួន​១.៧៤​ដង ស្រប​​ពេល​ដែល​ជំនាញ​ទំនាក់ទំនង​ក្នុង​សង្គម​ថយ​ចុះ​រហូត​ដល់​២​ដង​ផង​ដែរ។ [embed-health-tool-due-date] ជាមួយ​គ្នា​នេះ​ដែរ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​គូសបញ្ជាក់​ថា ការ​អភិវឌ្ឍ​យឺតយ៉ាវ​នេះ មិន​មែន​បណ្តាល​មក​ពី​ការ​មើល​ឧបករណ៍អេឡិចត្រូនិក​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​តែ​ទារក​ខកខាន​ក្នុង​​ការ​ទំនាក់ទំនង​ជាមួយ​នឹង​ប៉ា​ម៉ាក់​ ក៏​ដូចជា​អ្នក​ផ្សេង​ទៀត​។ អត្ថបទគួរអាន៖ ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ? […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ