៣- បណ្ដោយកូនឲ្យលេងទូរស័ព្ទ ឬមើលរឿងតាមចិត្ត
ម៉ាក់ប៉ាគ្រប់រូបគួរតែគ្រប់គ្រងការមើលទូរទស្សន៍ ទូរស័ព្ទ Ipad ឬ tablet គ្រប់ប្រភេទ ព្រោះការបណ្ដែតបណ្ដោយឲ្យកូនមើលរបស់អស់ទាំងនោះតាមចិត្ត ហើយចំរឿងវាយកាប់ចាក់ ស្របពេលដែលយើងមិនបាននៅក្បែរ ក្មេងពិតជាជក់នឹងភាពអសកម្មទាំងនោះ។ បើកូនចង់មើល យើងគួរតែនៅក្បែរ ហើយស្វែងរករឿងប្រភេទ hero ដើម្បីឲ្យកូនស្គាល់ និងប្រាប់កូនថា តួនេះជាតួល្អ កូនប្រាកដជាចង់ធ្វើជា hero តាម។
៤- ការនិយាយស្ដី
មានម៉ាក់ប៉ាមិនតិចនោះទេ ដែលមិនបានគិតគូរពីបញ្ហាការនិយាយស្ដីចំពោះមុខកូន ព្រោះគិតថានោះជារឿងធម្មតា និងជាចរិតធម្មជាតិខ្លួន។ តែទោះជាយ៉ាងណា អ្នកជំនាញបានឲ្យដឹងថា ការនិយាយស្ដីដោយសំឡេងទ្រគោះបោះបោក សម្លុតៗ ឬសម្ដីដែលគ្មានសីលធម៌ធ្វើឲ្យកូនរៀនតាម។ កាលណាកូនចេះធ្វើរឿងទាំងនេះតាម នៅពេលមួយគេនឹងបង្ហាញចរិតបែបនោះចេញមកក្រៅ។