home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

វិធីនេះមានប្រសិទ្ធភាព ជួយក្មេងអូទីស្សឹម ឲ្យចេះនិយាយ

វិធីនេះមានប្រសិទ្ធភាព ជួយក្មេងអូទីស្សឹម ឲ្យចេះនិយាយ

អូទីស្សឹម ជាបញ្ហា​មិនប្រក្រតី​ក្នុង​ការទំនាក់ទំនង​របស់​ក្មេងតូចៗ ជាមួយ​អ្នកដទៃ និយាយ​ឲ្យចំ គឺ​ពួកគេ​មិនចេះនិយាយ​នោះទេ ហើយ​នេះ​ជា​កង្វល់​មួយ​របស់​ប៉ាម៉ាក់ ខណៈ​មូលហេតុ​បង្ក​អូទីស្សឹម នៅពុំ​មាន​ការ​បញ្ជាក់​ច្បាស់​នៅឡើយ​ទេ។

ចេញផ្សាយ​លើ​គេហទំព័រ​វេជ្ជសាស្ត្រ Healthline ការ​ព្យាបាល​ឆ្ពោះទៅ​ការឆ្លើយតប (Pivotal Response Treatment) ត្រូវ​ចាត់ទុក​ជា​មធ្យោបាយ​ព្យាបាល​មាន​ប្រសិទ្ធភាព ជួយ​ក្មេងអូទីស្សឹម ឲ្យ​ចេះនិយាយ និង​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ទៀត។

អ្វីទៅ​ជា​ការ​ព្យាបាល​ឆ្ពោះទៅ​ការឆ្លើយតប (Pivotal Response Treatment)?

ការ​ព្យាបាល​ឆ្ពោះទៅ​ការឆ្លើយតប ផ្អែកលើ​ការ​លើកទឹកចិត្ត​ផ្ទាល់​របស់​ក្មេង ដើម្បី​ឲ្យ​ពួកគេ​និយាយ។ ឧទាហរណ៍ បើក្មេង​ចាប់អារម្មណ៍​លេង​តុក្កតា យើង​ត្រូវ​យក​តុក្កតា​នោះ មកដាក់​ឈ្មោះ ហើយ​ជំរុញ​ឲ្យ​ក្មេង និយាយ​ឈ្មោះ​តុក្កតា​នោះ​ឲ្យ​បាន​ច្រើន​ដង។ នៅពេល​ក្មេង​ធ្វើ​ដូច្នេះ ពួកគេ​ហាក់ពេញចិត្ត និយាយ​ឈ្មោះ​ដែល​ដាក់​ឲ្យ​​តុក្កតា។

លោកស្រី Susan Berkowitz អ្នក​ជំនាញ​ផ្នែក​ភាសា​និយាយ បញ្ជាក់​ថា ការ​ព្យាបាល​ឆ្ពោះ​ទៅ​ការឆ្លើយ ប្រហែល​ត្រូវការ​ពេលវេលា ដោយសារ​អ្នកជំនាញ​ភាសា​និយាយ ត្រូវ​ហ្វឹកហាត់​ជំនាញ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ។ ប៉ុន្ដែ​គោលការណ៍​ប្រើ​ចំណាប់​អារម្មណ៍​ក្មេង គឺ​ជាទស្សនវិជ្ជា និង​យុទ្ធសាស្ត្រ។ អមជាមួយ​វិធីព្យាបាល​នេះ អ្នក​ជំនាញ​ថា ការ​អន្តរាគមន៍​នៅ​ដំណាក់កាល​ដំបូង ក៏សំខាន់​ដែរ។

ឧទាហរណ៍ ក្មេង​ចូលចិត្ត​ផ្លែឪឡឹក “ឲ្យឪឡឹក​ដល់​ក្មេង ក្មេង​នឹង​បង្កើត​ការខិតខំ និង​ជំនាញ​ល្អបំផុត… ធ្វើឲ្យ​ក្មេង​និយាយ នៅពេល​ក្មេង​ត្រូវបាន​លើកទឹកចិត្ត និង​បន្ដ​ធ្វើ​ដូច្នេះ ដើម្បី​ពង្រឹង​ស្ថានភាព​តាមបែប​ធម្មជាតិ”។

អត្ថបទពាក់ព័ន្ធ៖

ការ​ព្យាបាល​ឆ្ពោះ​ទៅការ​ឆ្លើយតបនេះ ត្រូវបាន​អ្នក​វិទ្យាសាស្ត្រ មកពី​សាកលវិទ្យាល័យ Stanford របស់​អាមេរិក សិក្សា​លើ​ក្មេង ៤៨​នាក់ អាយុ​ពី ២-៥​ឆ្នាំ ដែល​កើត​អូទីស្សឹម ដោយ​មាន​បញ្ហា​ទំនាក់ទំនង​ធ្ងន់ធ្ងរ។ មធ្យោបាយ​ជំរុញ​ឲ្យ​ក្មេង​និយាយពី​វត្ថុ និង​សកម្មភាព​នានា ដែល​ក្មេង​ចាប់អារម្មណ៍ នៅ​ក្នុង​បរិស្ថាន​ធម្មជាតិ អាច​ជួយ​ឲ្យ​ក្មេង​រៀន​ភាសា បាន​យ៉ាងលឿន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ គីង ច័ន្ទវាសនា​ នៅ 13/08/2019
ត្រួតពិនិត្យ​ដោយ ដេត ធន្នី
x