សេរ៉ូមប្រៃ ជាសូលុយស្យុងលាយជាមួយនឹងល្បាយអំបិល អាចប្រើសម្រាប់មុខងារជាច្រើនផ្សេងទៀតក្រៅពីការចាក់ចូលក្នុងសរសៃឈាម។ ក្នុងនោះដែរ សេរ៉ូមប្រៃ អាចប្រើចំពោះទារកពេលមានបញ្ហាមួយចំនួនដូចជាឈឺភ្នែក តឹងច្រមុះ ហៀរសំបោរ និងឈឺត្រចៀកជាដើម។ នេះជាការលើកឡើងរបស់ឱសថការី គីម កាណែល។
១- ទារកមានបញ្ហារលាកកញ្ចក់ភ្នែក
ទារកដែលទើបនឹងកើតអាចនឹងងាយមានបញ្ហារលាកកញ្ចក់ភ្នែកខ្លាំងណាស់ ដូចនេះគ្រូពេទ្យត្រូវលាងសម្អាតដោយប្រើសេរ៉ូមប្រៃ ពេលចេញពីពោះម៉ាក់ៗភ្លាម។ ក្រៅពីនោះកូនដែលមានបញ្ហារលាកភ្នែកកម្រិតស្រាល ក្រហមក៏អាចយកសេរ៉ូមប្រៃទៅបន្តក់បានដែរ។