backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ស្តាប់​ហេតុផល​នេះ ស្រីៗ​អាច​លែង​ចង់​នៅ​តែ​ផ្ទះ​មើល​កូន​ទៀត​ហើយ!

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Meng Vatana · កែ Jul 15, 2020

ស្តាប់​ហេតុផល​នេះ ស្រីៗ​អាច​លែង​ចង់​នៅ​តែ​ផ្ទះ​មើល​កូន​ទៀត​ហើយ!

សម័យ​មុន ឲ្យ​តែ​មាន​កូន​រួច​ស្រីៗ​ភាគ​ច្រើន​ត្រូវ​សម្រេច​ចិត្ត​បោះ​បង់​ការងារ​ចោល ដើម្បី​ទុក​ពេល​វេលា​ឲ្យ​បាន​ច្រើន​ដើ​ម្បី​ថែ​ទាំ​កូនៗ ណា​មួយ​មិន​ចង់​ស្មុគ​ស្មាញ​រឿង​ការងារ​ផ្ទះ​ផង រឿង​នៅ​កន្លែង​ធ្វើ​ការ​ផង។ ប៉ុន្តែ​គំនិត​ចាស់​គំរឹល​នេះ ត្រូវ​បាន​គេ​បោះ​បង់​ចោល​យូរ​ហើយ ព្រោះ​ការ​សិក្សា​ថ្មី​រក​ឃើញ​ថា ធ្វើ​ការ​​ក្រៅ​ម៉ោង​អំឡុង​ពេលថែ​ទាំង​កូន​តូច ធ្វើ​ឲ្យ​ម៉ាក់ៗ​សប្បាយ​រីក​រាយ​ និង​មាន​សុខភាព​ល្អ។

ការ​សិក្សា​ថ្មី​មួយ​បង្ហាញ​ថា ម៉ាក់ៗ​ថ្មី​ថ្មោង​កំពុង​ធ្វើ​ការ​ងារ​ក្រៅ​ម៉ោង មាន​​រោគ​សញ្ញា​បញ្ហា​ផ្លូវ​ចិត្ត​កាន់​តែ​តិច​ ដូច​ជា​ ភាព​តាន​តឹង​អារម្មណ៍​ និង​ជំងឺ​បាក់ទឹក​ចិត្ត។ ស្ថាន​ភាព​សុខ​ភាព​ពួក​គាត់​ក៏​ប្រសើរ​ជាង បើ​ធៀប​ទៅ​នឹង​ម៉ាក់ៗ​ដែល​នៅ​តែ​ផ្ទះ​ថែទាំ​កូន។

១- គុណ​សម្បត្តិ​ពេល​ធ្វើ​ការ​ក្រៅ​ម៉ោង

ក្នុង​ការ​ស្រាវ​ជ្រាវ​នៅ​អាមេរិក អ្នក​ជំនាញ​បាន​វិភាគ​ព័ត៌មាន​លើ​ម៉ាក់ៗ​ច្រើន​ជាង​ ១.៣០០​នាក់​ តាមរយៈ​ទិន្នន័យ​ប្រមូល​យក​ដោយ​វិទ្យា​ស្ថាន​ជាតិ​សម្រាប់​សុខ​ភាព​កុមារ​ និង​ការ​អភិវឌ្ឍ​មនុស្សជាតិ ក្នុង​ចេតនា​វាយ​តម្លៃ​ទៅ​លើ​ម៉ាក់ៗ​ទាំង​អស់​ធ្វើ​ការ​ក្រោម ៣២ ម៉ោង​/សប្ដាហ៍ ដូច​គ្នា​ទៅ​នឹង​ម៉ាក់ៗនៅ​តែ​ផ្ទះ ឬ​យ៉ាង​ណា ហើយ​ម៉ាក់ៗ​ធ្វើ​ការ​លើស​ពី ៣២ ម៉ោង​/សប្ដាហ៍ មាន​សុខ​ភាព​ខុស​គ្នា​យ៉ាង​ម៉េច​ខ្លះ?

ពិត​ណាស់​ ការងារ​ជួយ​បង្រៀន​យើង​បាន​ច្រើន​ទាំង​ជំនាញ​សង្គម​ និង​ការ​យល់​ដឹង​ថ្មីៗ។ ហេតុ​នេះ ក្នុង​ការ​សិក្សា​ ម៉ាក់ៗ​ធ្វើ​ការ​ងារ​ក្រៅ​ម៉ោង មាន​កម្រិត​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ទាប​ជាង​ សុខ​ភាព​ល្អ​ប្រសើរ​ជាង​ និង​អាច​យក​ចិត្ត​ទុក​ដាក់​​ខ្ពស់​ជាង ចំពោះ​កូនៗ ជាង​ម៉ាក់ៗ​នៅ​តែ​ផ្ទះ​ថែ​ទាំ​កូន។ កត្តា​នេះ​អាច​និយាយ​បាន​ថា ការ​ងារ​ជួយ​ឲ្យ​យើង​មិន​ឃ្លាត​ឆ្ងាយ​ពី​សង្គម ទទួល​បាន​បទ​ពិសោធថ្មីៗ ជួយ​សុខភាព​កាន់​តែ​ប្រសើរ។ ក្រៅ​ពី​សង្គម​ យើង​ធ្វើ​ការ​ក្រៅ​ម៉ោង អាច​នឹង​បាន​ផល​ចំណេញ​ច្រើន​ទៀត​ទាំង​ស្ថិរភាព​ហិរញ្ញវត្ថុ​ជាដើម។

ធៀប​ទៅ​នឹង​ម៉ាក់ៗ​ធ្វើ​ការ​ពេញ​ម៉ោង​ ម៉ាក់ៗមាន​ការ​ងារ​ក្រៅ​ម៉ោង កាន់​តែ​មាន​ទំនាស់​តិច​រវាង​ការងារ​ និង​ក្រុម​គ្រួសារ ក៏​ដូច​ជា​មាន​ពេល​វេលា​កាន់​តែ​ច្រើន ដើម្បី​ចូលរួម​កម្មវិធី​សិក្សា​របស់​កូនៗ។ យើង​នៅ​តែ​អាច​ធ្វើ​ការ​ងារ​ផ្ទះ​ និង​​ថែទាំ​កូន​កាន់​តែ​ច្រើន​ដូច​គ្នា។ ការ​សិក្សា​បង្ហាញ​ដែរ​ថា ធ្វើ​ការ​ងារ​ក្រៅ​ម៉ោង មិន​បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​លើ​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​យើង​នោះ​ទេ។

អត្ថបទ​ពាក់​ព័ន្ធ៖

  • ឲ្យ​កូនបៀម​ក្បាល​ដោះ​សឹង​រាល់​ថ្ងៃ ធំ​ឡើង​ខូច​ធ្មេញ​​អត់?
  • តិចនិក​ដោះស្រាយ​បញ្ហាកូនដេក​នោម​ដាក់​ពូក

២- ផល​ប៉ះពាល់​ទៅ​លើ​កូន​ពេល​ម៉ាក់ៗ​ធ្វើ​ការងារ

ការ​សិក្សា​ក៏​បាន​សម្លឹង​មើល​ផង​ដែរ ទៅ​លើ​ផល​ប៉ះ​ពាល់​ពី​ការ​ងារ ទៅ​លើ​តួ​នាទី​មើល​ថែ​កូនៗ ដោយ​ផ្តោត​លើ​កត្តា​សំខាន់ ៣ ដូចជា៖

– ម៉ាក់ៗ​យក​ចិត្ត​ទុក​ដាក់​លើ​កូនៗ​កម្រិត​ណា

– ភាព​ទទួល​ខុស​ត្រូវ​របស់ម៉ាក់ៗ និង​ចូល​រួម​ក្នុង​ការ​សិក្សា​កូនៗ

– ការ​ផ្តល់​ឱកាស​ឲ្យ​កូនៗ​ទទួល​បាន​ការសិក្សា​អប់រំ។

និយាយ​ពី​រឿង​ចិញ្ចឹម​ថែទាំ​កូន ការងារ​ធ្វើ​អាច​ផ្តល់​ឲ្យ​យើង​នូវ​គំនិត​ និង​យុទ្ធ​សាស្ត្រ​ល្អៗ ផ្តល់​ជំនាញ​ និង​ដំណោះ​ស្រាយ​បញ្ហា​ គ្រប់​គ្រង​ទស្សនៈ​ផ្ទុយ​គ្នា បង្កើត​បុគ្គលភាព​ជា​ដើម ដែល​កត្តា​ទាំង​អស់​នេះ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​សម្រាប់​តួ​នាទី​ជា​ប៉ាម៉ាក់​ល្អ​ម្នាក់។ ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា ម៉ាក់ៗ​មាន​ការ​ងារ​ធ្វើ កាន់​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូនៗ ដែល​ស្ថិត​ក្នុង​វ័យ​មុន​ចូល​សាលា​រៀន ជាង​ម៉ាក់ៗ​នៅ​តែផ្ទះ។ អ្នកមាន​ការងារ​ក្រៅ​ម៉ោង លើក​ឡើង​​ថា​ ខ្លួន​នៅ​តែ​អាច​ចូលរួម​ក្នុង​កិច្ច​ការ​សាលា​កូនៗ ដូច​ម៉ាក់ៗ​គ្មាន​ការ​ងារ​ធ្វើ​ដែរ​ និង​មាន​ពេល​នៅ​ថែ​ទាំកូន​កាន់​តែ​ច្រើន​ជាង​ម៉ាក់ៗ​ធ្វើ​ការ​ពេញ​ម៉ោង។

​ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យា​បាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Meng Vatana · កែ Jul 15, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម