backup og meta

ម៉ាក់​ប៉ា​​បណ្ដោយ​កូន​តូចញ៉ាំស្ករគ្រាប់ច្រើនពេក ប្រយ័ត្នប៉ះពាល់បែបនេះ

ម៉ាក់​ប៉ា​​បណ្ដោយ​កូន​តូចញ៉ាំស្ករគ្រាប់ច្រើនពេក ប្រយ័ត្នប៉ះពាល់បែបនេះ

តាម​ការ​សង្កេត​មើល​ពី​ម៉ាក់​ៗ​មួយ​ចំនួន​បាន​ចំណាំ​ថា ពេល​ណា​កូន​ញ៉ាំ​ស្ករគ្រាប់​ច្រើន​ពេក អាច​បណ្ដាល​ឲ្យ​មាន​អាការៈ​ក្ដៅ​ខ្លួន ឬ​ឈឺចាប់​ក្នុង​ខ្លួន​ជាដើម។ សម្រាប់​ពេទ្យ​វិញ ក៏​បាន​បង្ហើប​ពី​ជំងឺ​ និង​ផល​ប៉ះពាល់​មួយ​ចំនួន​ដែលបណ្តាល​មក​ពី​ការ​ញ៉ាំ​ស្ករ​គ្រាប់​ស្រដៀង​នឹង​ការ​លើកឡើង​នោះ​ផង​ដែរ។

​លោកស្រី​វេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា ត្បិត​ការ​ញ៉ាំ​ជាតិ​ផ្អែម​ជួយ​ឲ្យ​ការ​ធ្វើ​មេតាប៉ូលីស​បាន​ប្រសើរ​ក៏​ពិត​មែន តែ​សម្រាប់​ជា​ប្រភេទ​ស្ករគ្រាប់​វិញ ពេទ្យ​មិន​ណែនាំ​ឲ្យ​កូន​ក្មេង​តូច​ញ៉ាំ​វា​ឡើយ ​ ព្រោះ​កូន​អាច​កើត​មាន​ជំងឺ​ និង​បញ្ហា​មួយ​ចំនួន​ទៀត។

អត្ថបទ​ពាក់ព័ន្ធ៖វិធី​ថែ​ធ្មេញ​កូន​ មិន​ឲ្យ​ខូចដោយសារ​ញ៉ាំ​ស្ករគ្រាប់ ឬ​ចំណី​ផ្អែម​ៗ

ស្ករគ្រាប់Hello_គ្រូពេទ្យ

អ្នក​គ្រូពេទ្យ​រូប​នេះ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា កុមារ​ដែល​ញ៉ាំ​ស្ករ​គ្រាប់​ច្រើន អាច​នឹង​លែង​ចង់​ញ៉ាំ​ចំណី​អាហារ​ផ្សេង ព្រោះ​មិន​ឃ្លាន។ ការ​មិន​ឃ្លាន​ចំណី​អាហារ​ផ្សេង ដោយសារ​តែ​ស្ករគ្រាប់​មាន​ជាតិ​ផ្អែម ដែល​ធ្វើឲ្យ​មាន​អារម្មណ៍​ថា​ឆ្អែត ហើយ​មួយ​វិញ​ទៀត​ការ​ញ៉ាំ​ស្ករគ្រាប់​ច្រើន​មិន​ល្អ​ចំពោះ​រាងកាយ​ឡើយ ព្រោះ​វា​មិន​សម្បូរ​សារធាតុ​ចិញ្ចឹម ហើយ​មានតែ​ជាតិ​ផ្អែម​មួយ​មុខ។ ក្រោយ​ញ៉ាំ​យូរ​ៗ​ទៅ​អាច​នាំ​ឲ្យ​កុមារ​មាន​ជំងឺ​ផ្សេង ឬ​ប្រឈមមុខ​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ទាំង​វ័យ​ក្មេង ឬ​ប៉ះពាល់​ដល់​មុខងារ​លំពែង​ដទៃ​ទៀត។

មួយ​វិញ​ទៀត​ក្មេង​ញ៉ាំ​ស្ករគ្រាប់​ច្រើន អាច​បណ្ដាល​ឲ្យ​ខូច​ធ្មេញ ដែល​នេះ​ជា​បញ្ហា​គួរឲ្យ​ព្រួយ​បារម្ភ​របស់​ប៉ា​ម៉ាក់​គ្រប់​រូប​គួរតែ​យល់​ដឹង និង​មាន​វិធី​ទប់ស្កាត់​កុំឲ្យ​កូន​ញ៉ាំ​ច្រើន​ពេក។ តែ​​ក្នុង​ក្បួន​ពេទ្យ ក៏​ឲ្យ​ប្រើ​ប្រាស់​ជាតិ​ផ្អែម​នេះ​ដែរ តែ​ក្នុង​ចំនួន​មាន​កម្រិត ដើម្បី​ឲ្យ​កូន​មាន​ការ​លូតលាស់​បាន​ល្អ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

16/07/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Jul 16, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម