អ្នកគ្រូពេទ្យបានបន្តទៀតថា ការបណ្ដោយឲ្យកូននៅតែស្លៀករហូតដល់អាយុ ៦-៧ ឆ្នាំអាចធ្វើឲ្យកូនមិនដឹងពីទម្លាប់បត់ដៃបត់ ដោយខ្លួនឯង ហើយជុះតែក្នុងខោ។ ករណីបែបនេះអាចប៉ះពាល់ដល់ការយល់ដឹងពីការបន្ទោបង់នៅបង្គន់។ មួយវិញទៀតកូនដែលជុះដាក់តែក្នុងខោទឹកនោម ហើយមិនបានផ្លាស់ប្ដូរចេញលឿន អាចបណ្ដាលឲ្យរលាកដោយសារកាកសំណល់ទាំងនោះក្ដៅ ហើយផ្អាប់ទុកយូរពេក។
អត្ថបទពាក់ព័ន្ធ៖ កាន់តែទំនើប! ខោទឹកនោមអាអូន មានអ៊ីនធឺណិត ជួយម៉ាក់ៗបានមួយកម្រិតទៀត

គ្រូពេទ្យនៅខាងស្រុកខ្សាច់កណ្ដាលរូបនេះបានណែនាំបន្ថែមទៀត ឲ្យម៉ាក់ប៉ាទាំងអស់មិនគួរឲ្យកូនតូចស្លៀកខោទឹកនោម ២៤ ម៉ោង/ថ្ងៃឡើយ ព្រោះវាមិនល្អចំពោះក្រលៀនទាំងសងខាងរបស់កូនឡើយ ដោយអាចកកិតរហូតរលាក រោល និងមានស្នាមជាំទៀតផង។