យោងតាមលោកវេជ្ជបណ្ឌិត Ian Paul អនុប្រធានរងនៃការស្រាវជ្រាវរបស់មហាវិទ្យាល័យវេជ្ជសាស្រ្តផ្នែករោគកុមារ នៃសាកលវិទ្យាល័យ Penn State សហរដ្ឋអាមេរិក ចំនួនថ្នាំត្រូវបានចាក់ទៅក្នុងស្លាបព្រាធម្មតា គឺមិនត្រឹមត្រូវនោះទេ។ កម្រិតមិនត្រឹមត្រូវទាំងនេះ អាចធ្វើឲ្យក្មេងងាយ ផឹកថ្នាំលើសកម្រិត ឬខ្វះកម្រិត។ ការឲ្យថ្នាំទាំងអស់លើក្មេងៗ ត្រូវផ្អែកលើទម្ងន់ ស្ថានភាពសុខភាព និងអាយុ ហេតុនេះ ក្មេងៗនឹងកាន់តែងាយរងគ្រោះថ្នាក់ជាងមនុស្សពេញវ័យ នៅពេលមានការប្រើប្រាស់កម្រិតមិនត្រឹមត្រូវ អាចបណ្តាលឲ្យក្មេងមានសុខភាពបញ្ហាធ្ងន់ធ្ងរបាន។ លើសពីនេះ មានករណីពុលថ្នាំច្រើន សុទ្ធសឹងបណ្តាលមកពីការឲ្យថ្នាំខុសកម្រិតនេះឯង។
៣- អ្វីប៉ាម៉ាក់គួរធ្វើ
ដើម្បីសុវត្ថិភាពកូនយើង និងប្រសិទ្ធភាពនៅពេលផឹកថ្នាំ ប៉ាម៉ាក់គ្រប់រូប គួរតែប្រើគម្រមថ្នាំ ស្លាបព្រាថ្នាំ សឺរ៉ាំងថ្នាំ ឬឧបករណ៍បន្តក់ថ្នាំមានក្រិត ដើម្បីគ្រប់គ្រងកម្រិតថ្នាំ ឬអាចស្នើសុំស្លាបព្រាក្រិត ប្រើសម្រាប់វាស់កម្រិតថ្នាំពីគ្រូពេទ្យក៏បាន។ យើងក៏អាចផ្លាស់ប្តូរកម្រិតថ្នាំ ពីការវាស់តាមស្លាបព្រាកាហ្វេ ទៅជាមិល្លីលីត្របានដែរ ព្រោះការកំណត់បរិមាណថ្នាំជាមិល្លីលីត្រ អាចកាត់បន្ថយហានិភ័យបង្កកំហុសក្នុងការប្រើថ្នាំបាន ៥០% នៅពេលដែលមិនមានឧបករណ៍សម្រាប់វាស់ថ្នាំ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញដើម្បីស្វែងយល់ពីដំណោះស្រាយរបស់អ្នក។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕