កុំបោះចោល សំបកចេក ជួយសុខភាពច្រើនមុខ មិនមែនតែស្បែកនោះទេ

ត្រួតពិនិត្យដោយ | ដោយ

ចេញផ្សាយថ្ងៃទី 20/11/2019 . អាន 2 នាទី
Share now

ផ្លែចេក ជាប្រភេទផ្លែឈើ​ឆ្ងាញ់ ញ៉ាំទៅ​ជំនួយ​សុខភាពច្រើន ដោយ​វាមាន​ផ្ទុក​កាកសរសៃ សារធាតុ​បំប៉ន​សំខាន់ៗ ដូចជា ប៉ូតាស្យូម និង​វីតាមីន C ជាដើម។ តែ​ជាធម្មតា ពេល​ញ៉ាំចេក យើងតែ​បោះ​សំបក​ចោល ដោយ​ពុំសូវ​ដឹង​ពី​អត្ថប្រយោជន៍​របស់​វា។

គ្នាយើង​ខ្លះ ប្រហែល​ជាដឹង​ហើយ សំបកចេក ជួយ​ដល់​ស្បែក ជាពិសេស​កាត់បន្ថយ​ស្នាមជ្រួញ ឬខ្មៅ នៅលើ​ស្បែក។ ក្រៅពីនេះ សំបកចេក នៅមាន​អត្ថប្រយោជន៍​ផ្សេង​ជាច្រើន​ទៀត ជួយ​ដល់​សុខភាព​សក់ ធ្វើ​ឲ្យ​ធ្មេញស និង​ការសង្គ្រោះបឋម។

១. សំបកចេក​ជួយ​ដល់​ការថែទាំ​ស្បែក

  • ការយក​សំបកចេក ជូត​លើ​ផ្ទៃមុខ ជួយ​ឲ្យ​ស្បែក​ភ្លឺថ្លា និង​កាត់បន្ថយ​ស្នាមជ្រួញ
  • ការ​បិទ​សំបកចេក​លើ​ភ្នែក ជួយ​កាត់បន្ថយ​បញ្ហា​ហើមភ្នែក ឬមុខ
  • សំបកចេក ជួយ​រក្សា​សំណើម​លើ​ស្បែក
  • ការបិទសំបកចេកលើមុន អាចជួយ​ឲ្យមុន រួមតូចវិញ
  • សំបកចេក អាច​យក​ទៅ​ព្យាបាល​ជំងឺស្បែក Psoriasis ដោយ​ការ​បិទ​លើ​រាងកាយ ដែល​កើត​ជំងឺ​នេះ ដើម្បី​រក្សា​សំណើម និង​បំបាត់​រមាស់
  • សំបកចេក ក៏ជួយ​ព្យាបាល​ជំងឺ​ឫសផងដែរ ដោយ​ការបិទ​សំបកចេក​លើ​ឬស រាល់យប់

២. សំបកចេក ជួយ​សុខភាព​សក់

សំបកចេក ត្រូវប្រើ​ធ្វើ​ជា​សារធាតុ​មួយ ក្នុង​ក្រែម​លាបសក់ (Hair Mask) ដោយ​វាជួយ​ឲ្យ​សក់​កាន់តែ​ទន់ និង​ភ្លឺរលោង។ នេះដោយសារ​ក្នុង​សំបកចេក មាន​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម ដែល​បញ្ឈប់​ដំណើរការ​ពពួក​រ៉ាឌីកាល់​សេរី ហើយ​ជួយ​ឲ្យ​សក់រឹងមាំ និង​មាន​សុខភាព​ល្អ។

អត្ថបទពាក់ព័ន្ធ៖

៣. សំបកចេក ជួយ​ឲ្យ​ធ្មេញស

តាមការសិក្សា​នៅ​ឆ្នាំ២០១៥ សំបកចេក មាន​សកម្មភាព​ប្រឆាំង​បាក់តេរី ដូចជា បាក់តេរី A. actinomycetemcomitans និង P. gingivalis ដែល​វា​បង្ក​ជាជំងឺ​អញ្ចាញធ្មេញ (Periodontal Diseases)។ ជាមួយគ្នានេះ ការ​យក​សំបកចេក ជូត​ធ្មេញ ជួយ​ឲ្យ​ធ្មេញ និង​អញ្ចាញ មាន​សុខភាព​ល្អ ហើយ​បើធ្វើ​រាល់ថ្ងៃ វាថែមទាំង​ជួយ​ឲ្យ​ធ្មេញស​ផងដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    ត្រូវដឹង! មូលហេតុចម្បង២យ៉ាង បណ្ដាលឲ្យកើតជំងឺមហារីកគ្រាប់ឈាមស

    មហារីកគ្រាប់ឈាមស - កោសិកា​មហារីក​គ្រាប់​ឈាម​រីក​ដុះ​ដាល​ដោយ​ឯក​រាជ្យ មិន​អាច​គ្រប់​គ្រង​បាន​ទេ ចំណែក កត្តាសំខាន់ដែលបណ្ដាលឲ្យកើតជំងឺនេះមាន...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ចំណេះដឹងសំខាន់ៗ ទាក់ទងនឹងជំងឺរលាកថ្លើមប្រភេទ B គ្រប់គ្នាគួរដឹង

    រលាកថ្លើ​ម B - ជំងឺ​រលាក​ថ្លើម​ប្រភេទB គឺ​ការ​ឆ្លង​មេរោគ​ថ្លើម​ដែល​អាច​គំរាម​កំហែង​ទៅ​ដល់​អាយុ​ជីវិត​របស់​អ្នក​ជំងឺ ហើយ​វា​បង្ក​ដោយ​វីរុស​...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ជុះមកមានឈាម ហើយចេញសញ្ញាទាំងនេះ ត្រូវពិនិត្យពោះវៀនធំភ្លាម

    បត់ជើងឈាម - ក្នុង​ករណី​ដែល​យើង​បត់ជើង​ធំ​មក​មាន​ឈាម ហើយ​ចេញ​រោគ​សញ្ញា ឬ​កត្តា​ដូច​ខាង​ក្រោម គឺ​ត្រូវ​ការ​ឆ្លុះ​ពិនិត្យ​ពោះ​វៀន​ធំ​ដូច...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ពេលប៉ះទង្គិចក្បាល! មូល​ហេតុ​​ ៣នេះ អាចបណ្ដាលជាកក​ឈាម​ស្រួច​ស្រាវ​ចន្លោះ​ស្រោម​ខួរ

    កកឈាម - ការកកឈាមស្រួចស្រាវចន្លោះស្រោមខួរ អាចមានគ្រោះថ្នាក់ខ្លាំងដល់អ្នកជំងឺ​ ហើយមូលហេតុដែលធ្វើឲ្យខួរក្បាលខូច បណ្ដាល​មក​ពី​ការ​បែក​សរសៃ​...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    អត្ថបទគួរអាន

    រលាកថ្លើម១

    មក​ដឹង​ពី​ដំណាក់កាលព្យាបាលជំងឺរលាកថ្លើមប្រភេទ B មិនឲ្យមេរោគរាលដាលខ្លាំង

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 31/07/2020 . អាន 2 នាទី
    ប្រតិកម្មថ្នាំ

    លេបថ្នាំហើយ មានអាការៈបែបនេះកុំទុកយូរ ត្រូវទៅជួបពេទ្យភ្លាម

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 30/07/2020 . អាន 1 នាទី
    សម្រកទម្ងន់

    ចង់សម្រកទម្ងន់មិនស្រួលទេ តែបើអនុវត្តចំណុចទាំង ៥ នេះបានមានសង្ឃឹមច្រើន

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 29/07/2020 . អាន 3 នាទី
    គ្រួសបង្ហួរនោម

    ប្រុសៗប្រយ័ត្នបន្តិច! ស្ទះនោម អាចបណ្ដាលមកពីកើតគ្រាប់ក្រួសថ្ពក់ជាប់នៅបង្ហួរនោម

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 28/07/2020 . អាន 1 នាទី