ឮថាផឹកស្រាបៀរ​ច្រើន​ធ្វើឲ្យ​ដុះក្បាលពោះ ពិតអត់?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 31/07/2020 . អាន 3 នាទី
Share now

គ្នា​យើង​ប្រ​ហែល​ជា​ធ្លាប់​ឮ​ហើយ​ថា​ការ​ផឹក​ស្រាបៀរ​អាច​ធ្វើ​ឲ្យ​យើង​ដុះ​ក្បាល​ពោះ​បាន។ ចុះ​ម៉េច​បាន​ផឹក​ស្រាបៀរ​នាំ​ឲ្យ​​យើង​​ដុះ​ក្បាល​​ពោះ​​ទៅ​​វិញ?

១- ការប្រមូលផ្តុំជាតិស្រានៅក្បាលពោះ

ច្បាប់មូលដ្ឋាននៃការឡើងទម្ងន់គឺបណ្តាលមកពីការកើនឡើងចំនួន​កាឡូរីក្នុងខ្លួនដែរ​។ នៅពេលដែលកាឡូរីក្នុងខ្លួនយើង​ច្រើនលើសតម្រូវការនោះវានឹងបំលែងទៅជាខ្លាញ់។ ខ្លាញ់ ១​ក្រាម ផ្តល់ថាមពលស្មើនឹង៩កាឡូរី ខណៈពេលដែលជាតិអាល់កុល ក្រាម មានកម្រិត​ទាបជាងបន្តិចគឺ ៧,១ កាឡូរី។ ជាធម្មតានៅពេលដែលការទទួលបានថាមពលរបស់យើងគ្រប់គ្រាន់ ឬលើសតម្រូវ​ការ នោះមជ្ឈមណ្ឌលកណ្តាលនឹងមានការរំញោចនូវអារម្មណ៍ឆ្អែតដើម្បីកាត់បន្ថយនូវការនាំចូលថាមពលបន្ថែមទៀត។ ទោះយ៉ាងណាក៏ដោយមានការសិក្សាជាច្រើនបានបង្ហាញថាការផឹក​គ្រឿងស្រវឹងមុន ឬអំឡុងពេលអាហារមិនមានឥទ្ធិពលលើបរិមាណអាហារដែលយើងបរិភោគនោះទេ ទោះបីជាមានការបង្កើននូវបរិមាណអាហារក៏ដោយ។ ការផឹកស្រាច្រើន និងមាន​កម្រិត​ខ្លាំងគឺមានជាប់ទាក់ទងនឹងការបង្កើតជាតិខ្លាញ់ច្រើនបើប្រៀបធៀបទៅនឹងការផឹកស្រា​ក្នុង​កម្រិត​ស្រាលទៅមធ្យម។

អត្ថបទពាក់ព័ន្ធ៖ 

អាហារអាចជួយឲ្យយើងទទួលបានថាមពល លើសពីនេះទៀតស្រារឹតតែអាចជួយឲ្យយើង​ទទួលបានថាមពលកាន់តែច្រើន។ មានការសិក្សាលើការពិនិត្យសិស្សចំនួន ១៧នាក់​ ទៅលើការសេពគ្រឿងស្រវឹង អាហារ និងភេសជ្ជៈថាមពល ដោយ​បានរក​ឃើញថា ១០ នាក់ក្នុងចំណោមនោះមានការកើនឡើងនូវចំណង់អាហារបន្ទាប់ពីផឹកគ្រឿនស្រវឹង។ ទោះបីជាសព្វថ្ងៃមានការប្រកែកគ្នាពីការប្រើប្រាស់ជាតិអាល់កុលក៏ដោយ ក៏ការសិក្សាបានរកឃើញថាការកើនឡើងនៃក្បាលពោះគឺបណ្តាលមកពីការផឹកភេសជ្ជៈថាមពល។ ការសេពគ្រឿងស្រវឹងអាចបង្កើននូវចំណង់ក្នុងការឆ្លើយតបទៅនឹងរំញោចចំណង់អាហារដែលអាចមានឥទ្ធិពលលើអ័រម៉ូនដែលទាក់ទងទៅនឹងការឆ្អែត និងការឃ្លាន។ ឧទាហរណ៍ជាតិអាល់កុលត្រូវបានគេរកឃើញថាអាចទប់ស្កាត់នូវឥទ្ធិពលរបស់អ័រម៉ូន Leptin ដែលជាអ័រម៉ូនទទួលខុសត្រូវលើការមានអារម្មណ៍ឆ្អែត។ អាល់កុលក៏ត្រូវបានគេរកឃើញផងដែរលើការទប់ស្កាត់នូវការបំបែកខ្លាញ់ដែលអាចបណ្តាលឲ្យមានការឡើងខ្លាញ់ ហើយធ្វើឲ្យជាតិខ្លាញ់ក្នុងរាងកាយកើនឡើងខ្ពស់ក្នុងរយៈពេលយូរ។

អាចនិយាយបែបម៉្យាងវិញទៀតបានថាការសេពគ្រឿងស្រវឹងអាចធ្វើឲ្យមានការលើសកាឡូរីក្នុងខ្លួនដែលបណ្តាលឲ្យយើងមានការញ៉ាំលើសតម្រូវការ។ គួបផ្សំនឹងការផ្ទុកនូវថាមពលខ្ពស់ក៏បណ្តាលឲ្យមានការប្រមូលផ្តុំនូវកោសិកាខ្លាញ់ឡើងច្រើនក្នុងខ្លួនដែរ។

២- ហេតុអ្វីបានជានៅក្បាលពោះ

មនុស្ស​ប្រុស​ និងមនុស្ស​ស្រីមានការចែកចាយ និងការប្រមូលផ្តុំនូវកោសិកាខ្លាញ់ក្នុងខ្លួនខុសគ្នា។ ដំបូងការប្រមូលផ្តុំនៃការផ្ទុកជាតិខ្លាញ់គឺមានភាពស្រដៀងគ្នារវាងបុរស និងស្រ្តី តែវានឹងមានការប្រែ​ប្រួល​នៅពេលពេញវ័យ។ ស្ត្រីមានជាតិខ្លាញ់ក្រោមស្បែក( subcutaneous ) ច្រើនជាងបុរស។ លើសពីនេះទៀតខ្លាញ់របស់មនុស្ស​ស្រី​ច្រើនកកកុញនៅជុំវិញគូទ និងភ្លៅ។ ឯបុរសវិញច្រើនមាននៅជុំវិញពាក់កណ្តាលខ្លួនទៅវិញ។ ដូច្នេះបានជាបុរសដែលផឹក​ជាតិអាល់កុលច្រើននឹងមានការប្រមូលផ្តុំខ្លាញ់នៅពោះ និងបង្កើតបានជា beer belly ។ ជាធម្មតាវ័យកាន់តែ​ចាស់​ក៏រួមចំណែកក្នុងការប្រមូលផ្តុំខ្លាញ់ដែរ ដោយសារតែការ​ធ្វើមេតាប៉ូលិស (metabolism) ក្នុងខ្លួនយើង​មានការថយចុះ​នៅពេលដែលអាយុកាន់តែច្រើន។ លើសពីនេះទៀត អ័រម៉ូនក្នុងខ្លួនយើង​ក៏មានការធ្លាក់ចុះដែរនៅពេលដែលយើង​មាន​វ័យ​កាន់តែចាស់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
ប្រភព

អ្នកអាចចូលចិត្ត

ហេតុផលញ៉ាំអត់ទៀងម៉ោងថ្ងៃចុងសប្តាហ៍ នាំឱ្យឡើងគីឡូខ្លាំង

ញ៉ាំអត់ទៀងម៉ោង ឡើងគីឡូ - លទ្ធផលសិក្សាបានបង្ហាញ ការញ៉ាំមិនទៀងទាត់ពេលវេលា ពិសេសនៅថ្ងៃចុងសប្តាហ៍ ជាញឹកញាប់អាចបង្កជាបញ្ហាធាត់...

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ មាន រតនា

កាហ្វេអាចជួយសម្រកទម្ងន់ដោយមិនដឹងខ្លួន តែក៏គួរដឹងរឿង​ទាំងនេះ​

កាហ្វេ - គ្រប់គ្នាប្រាកដជាដឹងពីអត្ថប្រយោជន៍របស់ភេសជ្ជៈកាហ្វេ ប៉ុន្តែមានហេតុផលមួយដែលគួរដឹង សម្រាប់អ្នកដែលទទួលទាន...

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ មាន រតនា

ជាតិខ្លាញ់លើអណ្តាតច្រើន ជាមូលហេតុអ្នកធាត់ៗស្រមុក ឬស្ទះដង្ហើមពេលគេង

ជាតិខ្លាញ់លើអណ្តាត - ភាគច្រើនអ្នកធាត់ៗលើសទម្ងន់ច្រើនជួបបញ្ហា ស្រមុក ឬស្ទះដង្ហើមនៅពេលគេង តាមលទ្ធផលស្រាវជ្រាវវេជ្ជសាស្រ្តបានបង្ហាញថា...

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ មាន រតនា

ទម្ងន់មានឥទ្ធិពលទៅលើពេលវេលាពេញវ័យគ្រប់ការរបស់ក្មេងប្រុស

គ្រប់ការ-ការ​ស្រាវជ្រាវ​ថ្មី​បាន​លើក​ឡើង​ថា​ពេល​វេលា​ដែល​ក្មេង​ប្រុស​ចូល​ដល់​វ័យ​គ្រប់​ការ​អាច​នឹង​មាន​ទំនាក់​ទំនង​ជាមួយ​ទម្ងន់​ពួក​គេ

ដោយ Meng Vatana

អត្ថបទគួរអាន

ផឹកស្រា

ផឹកស្រាមិនអាចជួយបំបាត់ទុក្ខទេ តែធ្វើឲ្យ​មានវិបត្តិផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ណៃ ទូច
ចេញផ្សាយថ្ងៃទី 03/08/2020 . អាន 4 នាទី
ឈឺសន្លាក់

បញ្ហាធាត់លើសទម្ងន់ ធ្វើ​ឲ្យយើងឈឺសន្លាក់ដែរឬអត់?

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ណៃ ទូច
ចេញផ្សាយថ្ងៃទី 17/07/2020 . អាន 3 នាទី
ផ្លែក្រូចជួយសុខភាព

ញ៉ាំ​ក្រូច ជឿថាអាច​ជួយការពារ​ជំងឺ​ធាត់ ជំងឺបេះដូង និង​ទឹក​នោម​ផ្អែម

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ សន សុភា
ចេញផ្សាយថ្ងៃទី 10/03/2020 . អាន 3 នាទី
ធាត់ខ្លាំងសុខភាពផ្លូវភេទ

ពិតអត់!​ អ្នកធាត់ខ្លាំងសម្មភាពលើគ្រែធ្លាក់ចុះ?

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ សន សុភា
ចេញផ្សាយថ្ងៃទី 26/02/2020 . អាន 4 នាទី