ខែត្រជាក់ ស្បែកឡើងស្ងួត! នេះមូលហេតុបង្ក និងវិធីដោះស្រាយ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 20/11/2019 . អាន 2 នាទី
Share now

ជាធម្មតា ស្រុកខ្មែរ​យើង ចាប់ពី​ខែនេះទៅ អាកាសធាតុ​ចាប់ផ្ដើម​ចុះត្រជាក់ និងមាន​សំណើមតិច ដោយ​បាតុភូតនេះ បណ្ដាល​ឲ្យ​ស្បែក​របស់​យើង​ស្ងួត របក ឬអាច​ប្រែជា​បែកស្រកា​ផងដែរ។

១. ម៉េចបាន​ស្បែកស្ងួត?

តាមពិតទៅ នៅពេល​ស្បែក​របស់យើង ពុំមាន​ប្រេង​ការពារ​គ្រប់គ្រាន់​ទេ សំណើម​លើ​ស្បែក ក៏លែងមាន​ដែរ។ ​ពេល​លែង​មាន​ជាតិ​ទឹកគ្រប់គ្រាន់​នៅ​ស្រទាប់​ស្បែក​ខាងក្រៅ វាបណ្ដាល​ឲ្យ​ស្ងួតស្បែក ហើយ​បញ្ហានេះ កើតឡើង​ច្រើន អំឡុង​រដូវ​ត្រជាក់ ធ្លាក់ខ្យល់ ដែល​សំណើម​ក្នុង​បរិស្ថាន មាន​កម្រិត​ទាប។

ក្រៅពីនេះ ក៏មាន​កត្ដា​ផ្សេងទៀត បណ្ដាល​ឲ្យ​ស្បែកស្ងួត ដូចជា ការប្រើប្រាស់​សាប៊ូ ឬទឹកក្តៅ​ច្រើនពេក ការប៉ះពាល់​ជាមួយ​សារធាតុ​គីមី ជំងឺស្បែក និង​ការវិវត្ត​វ័យ។ បញ្ហា​ស្បែកស្ងួត​នេះ អាច​បណ្ដាល​ឲ្យ​រមាស់ ប្រេះស្បែក រលាកស្បែក និង​ងាយ​ឆ្លងមេរោគ​ផងដែរ។

២. វិធីព្យាបាល​ស្បែកស្ងួត

ជំហានដំបូង ដើម្បី​ព្យាបាល​ស្បែកស្ងួត គឺត្រូវកំណត់​មូលហេតុបង្ក តែ​បញ្ហា​អាកាសធាតុ​ត្រជាក់ ជាមូលហេតុ​ចម្បង​មួយ ដែល​បណ្ដាល​ឲ្យ​ស្បែក​ស្ងួត។ ក្នុង​ករណី​ស្បែក​របស់​យើង​ស្ងួត​ខ្លាំង យើង​គួរ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ពិនិត្យ និង​ព្យាបាល។

អត្ថបទពាក់ព័ន្ធ៖

ខាងក្រោមនេះ ជាវិធី​មួយ​ចំនួន ដែល​យើង​អាច​ប្រើ ដើម្បី​ដោះស្រាយ​បញ្ហា​ស្បែក​ស្ងួត៖

  • ងូតទឹក​ក្នុង​រយៈពេល​ខ្លី ត្រឹម ១០​នាទី ឬតិចជាងនេះ ហើយ​ប្រើទឹក​ឧណ្ហៗ​បាន​ហើយ
  • ប្រើ​សាប៊ូ ឬទឹកអនាម័យ​លាងដៃ​តិចតួច​បាន​ហើយ ព្រោះ​ការ​ប្រើ​ផលិតផល​ទាំងនេះ​ច្រើនពេក ក៏បណ្ដាល​ឲ្យ​ស្ងួតស្បែក​ដែរ
  • ប្រើ​ផលិតផល​រក្សា​សំណើម​ស្បែក ព្រោះវា​អាច​ជួយ​ព្យាបាល និង​ការពារ​ស្បែក​ស្ងួត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    ជួបបញ្ហាស្បែកមុខស្ងួត គ្នាយើងគួរដឹង​ចំណុចទាំងនេះ

    ស្បែកស្ងួត - គ្នាយើង​មួយ​ចំនួន​អាច​នឹង​ស្បែក​មុខ​ស្ងួត។ ប្រសិនជា​ស្បែក​មុខ​ស្ងួត អាច​នឹង​របក ឬ​រមាស់ និង​ពេលខ្លះ​បង្ក​ការ​ឈឺចាប់​ទៀត​ផង...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ថាត់ រ័ត្នមូនីតា

    ត្រូវដឹង! មូលហេតុចម្បង២យ៉ាង បណ្ដាលឲ្យកើតជំងឺមហារីកគ្រាប់ឈាមស

    មហារីកគ្រាប់ឈាមស - កោសិកា​មហារីក​គ្រាប់​ឈាម​រីក​ដុះ​ដាល​ដោយ​ឯក​រាជ្យ មិន​អាច​គ្រប់​គ្រង​បាន​ទេ ចំណែក កត្តាសំខាន់ដែលបណ្ដាលឲ្យកើតជំងឺនេះមាន...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ប្រើវិធីទាំងនេះនៅផ្ទះ អាចជួយឱ្យប្រអប់ដៃទន់ស្រលូនស្អាតបាន

    សម្រស់ - សុភាព​នារី ពិសេស​អ្នក​​ដែល​ត្រូវ​ធ្វើ​កិច្ច​ការ​ផ្ទះ​ច្រើន ក៏​នៅ​តែ​ប្រាថ្នា​ចង់​បាន​ឱ្យ​ប្រអប់​ដៃ​ខ្លួន​យើង ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ មាន រតនា

    ចំណេះដឹងសំខាន់ៗ ទាក់ទងនឹងជំងឺរលាកថ្លើមប្រភេទ B គ្រប់គ្នាគួរដឹង

    រលាកថ្លើ​ម B - ជំងឺ​រលាក​ថ្លើម​ប្រភេទB គឺ​ការ​ឆ្លង​មេរោគ​ថ្លើម​ដែល​អាច​គំរាម​កំហែង​ទៅ​ដល់​អាយុ​ជីវិត​របស់​អ្នក​ជំងឺ ហើយ​វា​បង្ក​ដោយ​វីរុស​...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    អត្ថបទគួរអាន

    រលាកថ្លើម១

    មក​ដឹង​ពី​ដំណាក់កាលព្យាបាលជំងឺរលាកថ្លើមប្រភេទ B មិនឲ្យមេរោគរាលដាលខ្លាំង

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 31/07/2020 . អាន 2 នាទី
    ប្រតិកម្មថ្នាំ

    លេបថ្នាំហើយ មានអាការៈបែបនេះកុំទុកយូរ ត្រូវទៅជួបពេទ្យភ្លាម

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 30/07/2020 . អាន 1 នាទី
    សម្រកទម្ងន់

    ចង់សម្រកទម្ងន់មិនស្រួលទេ តែបើអនុវត្តចំណុចទាំង ៥ នេះបានមានសង្ឃឹមច្រើន

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 29/07/2020 . អាន 3 នាទី
    គ្រួសបង្ហួរនោម

    ប្រុសៗប្រយ័ត្នបន្តិច! ស្ទះនោម អាចបណ្ដាលមកពីកើតគ្រាប់ក្រួសថ្ពក់ជាប់នៅបង្ហួរនោម

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 28/07/2020 . អាន 1 នាទី