backup og meta

ត្រូវប្រយ័ត្ន​កុំឲ្យមូស ឬរុយខ្មៅខាំ ការពារកើតជំងឺជើងធំដូចដំរី

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Oct 06, 2020

ត្រូវប្រយ័ត្ន​កុំឲ្យមូស ឬរុយខ្មៅខាំ ការពារកើតជំងឺជើងធំដូចដំរី

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

កន្លង​មក​យើង​ប្រាកដជាធ្លាប់​បាន​ឃើញ​ពី​ព័ត៌មាន​អ្នក​ដែល​កើត​មាន​ជើង ឬ​ដៃ​ធំ​​ម្ខាង​ៗ តែ​មិន​ដឹង​ពី​ប្រភព និង​វិធី​ការពារ​ខ្លួនពីជំងឺនេះឡើយ។

ថ្ងៃនេះវេជ្ជបណ្ឌិត ហ៊ាង រតនា បានបកស្រាយឲ្យ​ដឹងពីប្រភព និង​វិធីការពារ​ខ្លួន​ពី​ជំងឺ​នេះ។ លោក​ថាប្រសិនបើ​យើង​ហ៊ាន​ប្រហែស​អាច​នឹង​កើត ជំងឺ​នេះ​គ្រប់គ្នា តែ​ទោះ​ជា​បែប​នេះ​ក្ដី​យើង​អាច​ការពារ​ខ្លួន​ពី​ជំងឺ​នេះ​បាន។ ជំងឺ​នេះ​គេ​ហៅ​ថា Filariasis ដែល​បង្ក​ឡើង​ដោយ «មូស ឬ​រុយ​ខ្មៅ Black Flies ដែល​ផ្ទុក​សត្វ​ល្អិត (ព្រូន Roundworm)» ខាំ។

លោក​បន្ថែម​ទៀត​ថា ជំងឺ​នេះ​អាច​កើត​នៅ​លើ ជើង ដៃ សុដន់ និង​ពងស្វាស ហើយ​នៅ​ពេល​វា​កើត​នៅ​លើ​ជើង​គេ​ហៅ​ថា elephantiasis (ជើង​ដូច​ដំរី)។ មេរោគ​នេះ​ប៉ះពាល់​លើមនុស្ស​ជាច្រើន​លើ​ពិភពលោក​ រៀងរាល់​ឆ្នាំ ហើយ​ភាគ​ច្រើន​ប៉ះ​លើ​អ្នក​ក្រីក្រ ដោយសារ​កង្វះការថែរក្សា​សុខភាព និង​អនាម័យ។

វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​បាន​បន្ថែម​ទៀត​ថា មេរោគ​នេះ​ជា​ប្រភេទ​ដូច​សត្វ​ល្អិត (ព្រូន) ពេល​វា​ឆ្លង​ចូល​ក្នុង​ឈាម​យើង​តាម​រយៈ​មូស ឬ​រុយ​ដែល​ផ្ទុក​ព្រូន​នេះ​ខាំ ពួក​ព្រូន​ទាំងនោះ​វា​ទៅ​ធ្វើឲ្យ​ស្ទះ​ប្រព័ន្ធ​ទឹក​រងៃ ដែល​ធ្វើ​ឲ្យ​អវយវៈ​ដែល​ប៉ះពាល់​ប្រែ​ទៅ​ជា​រីក​ធំ​ដោយសារ​វា​ចាល់​ទឹករងៃ។

ចំណែក​ការ​ពិនិត្យ គឺ​គ្រូពេទ្យ​ជំនាញ​នឹង​រក​មើល​មេរោគ​នេះ​នៅ​ក្នុង​ឈាម​ដោយ​ការ​ឆ្លុះ​មីក្រូស្កុប (បូមឈាម និង​ឆ្លុះ​នៅ​ពេល​យប់​ប្រសិទ្ធភាព​ខ្ពស់)។ ដើម្បីការពារ​មេរោគ​នេះ យើង​ត្រូវ​ការពារ​កុំ​ឲ្យ​មូស និង​រុយ​ខ្មៅ​ខាំ ហើយ​ត្រូវ​លេប​ថ្នាំ​ទម្លាក់​សត្វ​ល្អិត​ឲ្យ​បាន​ទៀងទាត់ ដោយ​លេប​រៀងរាល់ ៣ ទៅ ៦ ខែ​ម្ដង និង​ឆាប់​ស្វែងរក​ពិនិត្យ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​នៅ​ពេល​អវយវៈ​ណា​មួយ​លេចឡើង​ខុសប្រក្រតី (ពេល​វា​នៅ​តូច)។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Oct 06, 2020

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម