brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ការសិក្សាថ្មី៖ វ៉ាក់សាំងកូវីដ-១៩ ផលិតឡើងពី mRNA អាចបង្កឲ្យរលាកបេះដូង​

រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក (FDA) បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ទៅ​លើ​របាយការណ៍​វ៉ាក់សាំង​ប្រភេទ mRNA (Pfizer, Moderna) អំពី​ករណី​កម្រ​នៃ​ការ​រលាក​បេះដូង​ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ-១៩

ការសិក្សាថ្មី៖ វ៉ាក់សាំងកូវីដ-១៩ ផលិតឡើងពី mRNA អាចបង្កឲ្យរលាកបេះដូង​

ស្រប​គ្នា​នេះ​ដែរ មជ្ឈមណ្ឌល​គ្រប់​គ្រង និង​ប្រឆាំង​ជំងឺ​អាមេរិក (CDC) បាន​អះអាង​ឲ្យ​ដឹង​ដែរ​ថា ចាប់​តាំង​ពី​ខែ​មេសា ឆ្នាំ​២០២១​នេះ ប្រព័ន្ធ​រាយការណ៍​ព្រឹត្តិការណ៍​វ៉ាក់សាំង (VAERS) បាន​រក​ឃើញ​​១០០០ជាង​ករណី​នៃ​ការ​រលាក​សាច់ដុំ​បេះដូង និង​ការ​រលាក​ជាលិកា​ជុំវិញ​បេះដូង​ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ នៅ​ក្នុង​សហរដ្ឋអាមេរិក។

ករណី​នៃ​ការ​រលាក​បេះដូង​ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ប្រភេទ mRNA នេះ​ជា​ករណី​មិន​សូវ​កើត​មាន​ច្រើន​ទេ ប៉ុន្តែ​បើ​តាម​ការ​សង្កេត​មើល​របស់​អ្នក​ស្រាវជ្រាវ​ឃើញ​ថា មនុស្ស​ដែល​ត្រូវ​បាន​រាយការណ៍​ពី​ការ​រលាក​បេះដូង​ក្រោយ​ចាក់​វ៉ាក់សាំង​នោះ​ភាគ​ច្រើន​ជា​ក្មេង​វ័យ​ជំទង់ និង​មនុស្ស​ធំ​ពេញ​វ័យ។ CDC អាមេរិក​បន្ត​ឲ្យ​ដឹង​ពី​ករណី​ដែល​ត្រូវ​បាន​រាយការណ៍​ពិត​ដូចជា៖

– ភាគ​ច្រើន​កើត​លើ​មនុស្ស​ប្រុស​វ័យ​ជំទង់​អាយុ​ចាប់​ពី​១៦ឆ្នាំ​ឡើង​ទៅ

– ច្រើន​កើត​ឡើង​ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ដូស​ទី២ ច្រើន​ជាង​ដូស​ទី១ ក្នុង​ចំណោម​ប្រភេទ​វ៉ាក់សាំង mRNA (Pfizer, Moderna)

– កើត​ឡើង​ក្រោយ​ចាក់​វ៉ាក់សាំង​បាន​ច្រើន​ថ្ងៃ។

រោគសញ្ញា​រលាក​បេះដូង​ក្រោយ​ចាក់​វ៉ាក់សាំង​គួរ​តាមដាន

  • ឈឺ​ទ្រូង
  • ដង្ហក់
  • មាន​អារម្មណ៍​ថា​បេះដូង​លោត​ញាប់។

ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដី CDC អាមេរិក ​នៅ​តែ​បន្ត​ឲ្យ​ប្រជាជន​អាមេរិក​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ប្រភេទ mRNA ដដែល ព្រោះ​មាន​តែ​វ៉ាក់សាំង​ទេ​ដែល​អាច​ការពារ​សុខភាព​យើង​ពី​ជំងឺ​កូវីដ-១៩​បាន​ល្អ​បំផុត។

វ៉ាក់សាំងកូវីដ-១៩

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ 30/06/2021