brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទដំណើរការផ្សារអូឡាំពិក ១៤ថ្ងៃ

នៅរសៀល​ថ្ងៃទី២ កក្កដា ២០២១ នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​បិទ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផ្សារ​អូឡាំពិក​រយៈពេល ១៤ថ្ងៃ ពីថ្ងៃទី០៣-១៦ កក្កដា ២០២១ ដើម្បី​ទប់​ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩។

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទដំណើរការផ្សារអូឡាំពិក ១៤ថ្ងៃ

ក្នុង​ប្រការ២ នៃ​សេចក្តី​សម្រេចរបស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចែង​ថា សន្តិសុខ បុគ្គលិក-កម្មករ អាជីវករ អតិថិជន និង​អ្នក​ពាក់ព័ន្ធ ត្រូវ​ចូលរួមសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាល ដើ​ម្បី​ទៅ​យក​សំណាក​វិភាគ​រក​មេរោគ និង​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ឲ្យ​បាន​ត្រឹម​ត្រូវតាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល។

ការ​ប្រកាស​បិទ​ផ្សារ​អូឡាំពិក​នេះ ធ្វើ​ឡើង​បន្ទាប់​រក​ឃើញ​អាជីវករ និង​សន្តិសុខ តេស្ត​រក​ឃើញ​វិជ្ជមាន​កូវីដ ១៩ ជា​បន្ត​បន្ទាប់ ដោយ​គ្រាន់​តែអាជីវករ​ និង​​សន្តិសុខ ៤៥នាក់ ដែល​​បាន​​យក​​សំណាក​​កាល​​ពី​យប់ថ្ងៃទី១ មិថុនា ២០២១ រក​ឃើញ​វិជ្ជមាន ១៨នាក់ុំ

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 02/07/2021