សាច់ក្របីបង្កក ៣ កុងតឺន័រ ក្នុងចំណោម ៥កុងតឺន័រ នាំចូលពីប្រទេសឥណ្ឌា នៅទីលានផែស្ងួត ត្រីកូដ ដ្រាយផត រកឃើញមានមេរោគកូវីដ-១៩ (SARS-CoV-2)។
សាច់ក្របីបង្កកទាំងអស់នោះនាំចូលពីប្រទេសឥណ្ឌា ដោយក្រុមហ៊ុនបូវីនីហ៊្វូដ ឯ.ក និងក្រុមហ៊ុន អើស្អារី អ៊ិនវេសម៉ិន & ខនស្ត្រាក់សិក ឯ.ក នេះបើតាមការបញ្ជាក់នៅក្នុងតារាងលទ្ធផលវិភាគរក SARS-CoV-2 របស់ក្រសួងសុខាភិបាល។