backup og meta

ឧស្សាហ៍ឈឺកញ្ចឹងក ​ឆ្អឹង​ខ្នង អាចបណ្ដាល​មកពី​បញ្ហា​នេះ

ឧស្សាហ៍ឈឺកញ្ចឹងក ​ឆ្អឹង​ខ្នង អាចបណ្ដាល​មកពី​បញ្ហា​នេះ

ទ្រនាប់​ឆ្អឹង​ខ្នង​លៀន​ចេញ​តាម​ធម្មតា​កើត​មាន​នៅ​ត្រង់​តំបន់​ខ្នង​ផ្នែក​ខាង​ក្រោម ​និង​តំបន់​កញ្ចឹង​ក (ឆ្អឹង​ខ្នង​ត្រង់​ចង្កេះ និង​ឆ្អឹង​ខ្នង​កញ្ចឹង​ក)។ ​ករណី​ខ្លះ ​ទ្រនាប់​ឆ្អឹង​ខ្នង​លៀន​ចេញ​អាច​កើត​មាន​នៅ​ត្រង់​ខ្នង​ផ្នែក​ខាង​លើ (ឆ្អឹង​ខ្នង​​តំបន់​ប្រអប់​ទ្រូង) អាស្រ័យ​លើ​ទីតាំង​នៃ​ទ្រនាប់​ឆ្អឹង​ដែល​បាន​រអិល​ភ្លាត់​ចេញ ហើយ​ការ​ឈឺ​ចាប់​អាច​នឹង​ខុស​ប្លែក​ពី​គ្នា។

១-​ ផល​វិបាក​នៃ​ទ្រនាប់​ឆ្អឹងខ្នង​​ដែល​បាន​រអិល​ភ្លាត់​ចេញ​មាន​អ្វី​ខ្លះ?

​បើ​ទុក​ចោល​មិន​ព្យាបាល​ទ្រនាប់​ឆ្អឹង​ខ្នង​ដែល​បាន​រអិល​ភ្លាត់​ចេញ​ធ្ងន់ធ្ងរ​ទេ នោះ​វា​អាច​នាំ​ឲ្យ​ខូច​ខាត​សរសៃ​ប្រសាទ​ធ្ងន់ធ្ងរ ដែល​ឈាន​ទៅ​ដល់​ខូច​ជា​រៀង​រហូត។ ​ករណី​កម្រ​ណាស់​ដែល​មាន​ទ្រនាប់​ឆ្អឹង​ខ្នង​​បាន​រអិល​ភ្លាត់​ចេញ​អាច​កាត់​ផ្តាច់​សញ្ញា​សរសៃ​ប្រសាទ​ទៅ​កាន់​ខ្នង​ផ្នែក​ខាង​ក្រោម ​និង​ជើង​បាន។ ពេល​បញ្ហា​របៀប​នេះ​កើត​មាន​ឡើង យើង​នឹង​បាត់បង់​ការ​គ្រប់គ្រង​លើ​ប្លោក​នោម។

ទ្រនាប់​ឆ្អឹង​ខ្នងដែល​រអិល​ភ្លាត់​ចេញ​ក៏​អាច​បណ្តាល​ឲ្យ​មាន​ផង​ដែរ​នូវ​ភាព​ស្ពឹក​នៅ​ត្រង់​តំបន់​កញ្ចូញ​គូទ​ពេល​អង្គុយ​លើ​កែប ដូច​ជា ​កែបកង់ ឬម៉ូតូ ជាដើម (saddle anesthesia)​។ នេះ​គឺ​ជា​សភាព​មួយ​នៅ​ពេល​ដែល​ទ្រនាប់​ឆ្អឹង​ដែល​រអិល​ភ្លាត់​ចេញ​បាន​ដាក់​សម្ពាធ​សង្កត់​ទៅ​លើ​សរសៃ​ប្រសាទ​ ហើយ​បង្ក​ឲ្យ​មាន​ការ​កាត់​បន្ថយ​នូវ​ការ​ទទួល​ដឹង​ញាណ​នៅ​លើ​ភ្លៅ​ផ្នែក​ខាង​ក្រោយ​ជើង និង​ចុង​ពោះវៀន​ក្បែរ​ក្រសាល​គូទ។

មាន​វិធី​ជា​ច្រើន​ដែលអ្នកជំងឺអាច​ធ្វើ ដើម្បី​បន្ថយ​រោគ​សញ្ញា​នៃ​ការ​រអិល​ទ្រនាប់​ឆ្អឹង​ខ្នង តែ​នៅ​ពេល​ខាង​មុខ​អ្នកជំងឺ​​អាច​នឹង​មាន​បញ្ហា​នេះម្ដង​ទៀត​ដូច​គ្នា។ បើ​អ្នក​ជំងឺមិន​អាច​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​ដូច​ធម្មតា​ទេ នោះ​ជា​ពេល​ដែល​អ្នក​ជំងឺ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ហើយ ដើម្បី​ឲ្យ​ដឹង​ពី​រោគវិនិច្ឆ័យ​ និង​ការ​ព្យាបាល​ត្រឹមត្រូវ។

២- តើសញ្ញាទ្រនាប់ឆ្អឹងខ្នងរអិលភ្លាត់ចេញមានអ្វីខ្លះ?

ទ្រនាប់​ឆ្អឹង​ខ្នងដែល​រអិល​ភ្លាត់​ចេញ​អាច​កើត​មាន​ឡើង​បាន​នៅ​គ្រប់​កន្លែង​នៃ​ឆ្អឹង​ខ្នង។ ប៉ុន្តែ​តាម​ធម្មតា​ករណីនេះកើតមាន​នៅ​ត្រង់​ខ្នង​ផ្នែក​ខាង​ក្រោម។ របួស​នៅ​តំបន់​នេះ​អាច​ជះ​ឥទ្ធិពល​ដល់​តំបន់​ជា​ច្រើន​នៅ​ពាក់​កណ្តាល​ខាង​ក្រោម​នៃ​រាង​កាយ ​ដោយ​សារ​តែ​បណ្តាញ​ដ៏​ស្មុគស្មាញ​របស់​សរសៃ​ប្រសាទ និង​សរសៃ​ឈាម​គឺ​ស្ថិត​នៅ​ក្នុង​ឆ្អឹងខ្នង។

រោគសញ្ញានៃទ្រនាប់ឆ្អឹងខ្នងរអិលភ្លាត់ចេញរួមមាន៖

ការ​ឈឺ​ចាប់​នៅ​ដៃ ឬ​ជើង៖ ការ​ឈឺ​ចាប់​ដៃ ឬ​ស្មា​ជា​រឿយៗ​កើត​ជា​លទ្ធផល​មក​ពី​ទ្រនាប់​ឆ្អឹង​ដែល​ភ្លាត់​ខុស​កន្លែង​នៅ​ត្រង់​កញ្ចឹង​ក ​ខណៈ​ដែលការ​ឈឺ​ចាប់​ជើង​ តាម​ធម្មតា​ជា​លទ្ធផល​ទ្រនាប់​ឆ្អឹង​ដែល​លៀន​លយ​ចេញ​នៅ​ត្រង់​ខ្នង​ផ្នែក​ខាង​ក្រោម។ ការ​ឈឺ​ចាប់​ក៏​អាច​នឹង​កើត​មាន​ផង​ដែរ​នៅ​ត្រង់​កំប៉េះ​គូទ ភ្លៅ និង​កំភួន​ជើង ហើយ​ពេល​ខ្លះ នៅ​ផ្នែក​ខ្លះ​នៃ​ប្រអប់​ជើង។ ការ​ឈឺ​ចាប់​កាន់​តែ​អាក្រក់​ឡើង​ ជា​ពិសេស​នៅ​ពេល​​ក្អក កណ្តាស់ ឬ​កម្រើក​ឆ្អឹង​ខ្នង។

ភាពស្ពឹក ឬការស្រពន់ស្កៀប៖ អ្នក​ដែល​មាន​ទ្រនាប់​ឆ្អឹង​ខ្នង​លៀន​លយ​ចេញ​ជា​រឿយៗ​ជួប​ប្រទះ​នូវ​ភាព​ស្ពឹក ឬ​ភាព​ស្រពន់​ស្កៀប​នៅ​ក្នុង​រាងកាយ។

ទន់ខ្សោយកម្លាំង៖ ពេល​សរសៃ​ប្រសាទ​ត្រូវ​បាន​បំផ្លាញ វា​នឹង​ជះ​ឥទ្ធិពល​ដល់​សាច់ដុំ​ដែល​បាន​គ្រប់​គ្រង​ដោយ​សរសៃ​ប្រសាទ​នោះ។ ជា​លទ្ធផល ​សាច់​ដុំ​ទាំង​នេះ​ជា​រឿយៗ​បាន​ទន់​ខ្សោយ ធ្វើ​ឲ្យ​ពួក​វា​ញ័រ ឬ​មិន​អាច​លើក ឬ​កាន់​ទប់​របស់​របរ​បាន។ ប្រភេទ​នៃ​ការ​ឈឺចាប់​ក៏​ខុស​ប្លែក​ពី​គ្នា​ផង​ដែរ ដោយ​អាស្រ័យ​លើ​មនុស្ស​ម្នាក់ៗ បណ្តាល​ឲ្យ​មាន​ភាព​ស្ពឹក ​ឬ​ភាព​ស្រពន់​ស្កៀប​ឆៀបៗ​រា​រាំង​បង្អាក់​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​សាច់ដុំ។

៤- តើអាចទៅរួចទេក្នុងការបង្ការកុំឲ្យកើតមានទ្រនាប់ឆ្អឹងខ្នងរអិលភ្លាត់ចេញ?

ខណៈ​ដែល​ជំងឺនេះមិន​ងាយ​ស្រួល​ក្នុង​ការ​បង្ការ​ទ្រនាប់​ឆ្អឹង​ខ្នង​ដែល​រអិល​ភ្លាត់​ចេញ អ្នក​ជំងឺអាច​ប្រកាន់​យក​ជំហាន​តូចៗ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​បាន។​ អ្នកជំងឺអាច៖

  • ប្រើ​ប្រាស់​ឥរិយាបថ​ត្រឹមត្រូវ​ពេល​អ្នក​លើក​វត្ថុ ដោយ​ចំកោង​នៅ​ត្រង់​ជង្គង់ ហើយ​នាំ​យក​វត្ថុ​ឲ្យ​មក​ជិត​ទ្រូង​មុន​ពេល​លើក​ពួក​វា​ដោយ​ដៃ។
  • រក្សា​ទម្ងន់​ប្រកប​ដោយ​សុខភាព​ល្អ។
  • ក្រោក ហើយ​ពត់​សន្ធឹង​រាងកាយ​យូរៗ​ម្តង​ដើម្បី​ចៀស​វាង​ការ​អង្គុយ​នៅ​នឹង​កន្លែង​អស់​ពេល​យូរ​ពេក។
  • ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ច្រើន​តាម​ដែល​​អាចធ្វើទៅ​បាន​​ដើម្បី​ពង្រឹង​សាច់ដុំ និង​ធ្វើ​ឲ្យ​ប្រសើរ​ដល់​សុខភាព​ជា​ទូទៅ។

អត្ថបទពាក់ព័ន្ធ៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Typical Symptoms of a Herniated Disc. https://www.spine-health.com/conditions/herniated-disc/typical-symptoms-a-herniated-disc. Accessed June 9, 2017

Herniated disk. http://www.mayoclinic.org/diseases-conditions/herniated-disk/home/ovc-20271246.

Slipped (Herniated) Disk. http://www.healthline.com/health/herniated-disk#overview1. Accessed June 9, 2017

កំណែ​ប្រែបច្ចុប្បន្ន

09/11/2021

អត្ថបទ​ដោយ Meng Vatana

បច្ចុប្បន្នភាពដោយ៖ នាង សុខុមដាលីញ៉ា


អត្ថបទពាក់ព័ន្ធ

តិចនិក ​៥ ​យ៉ាង ដោះស្រាយ​បញ្ហា​ឈឺខ្នង ឈឺភ្នែក ពេលធ្វើការយូរម៉ោងជាមួយ​កុំព្យូទ័រ

ទម្លាប់​ប៉ុន្មាន​យ៉ាងនេះ អាចនាំឲ្យមានអាការៈឈឺខ្នងបាន



អត្ថបទ​ដោយ Meng Vatana · កែ Nov 09, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម