home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

​អង្គុយ​យូរ​​ប្រឈមហានិភ័យជំងឺជាច្រើន ត្រូវប្រយ័ត្នផង!

​អង្គុយ​យូរ​​ប្រឈមហានិភ័យជំងឺជាច្រើន ត្រូវប្រយ័ត្នផង!

បើ​​និយាយ​រឿង​អង្គុយ​យូរ​ៗ គ្នា​យើង​​ប្រាកដ​ជា​គិត​ដល់​អ្នក​ធ្វើ​ការ​​​​តាម​​ការិយាល័យ ឬ​អ្នក​ឌីហ្សាញ អ្នក​លេង​ហ្គេម​​​ជា​ដើម​។ ​ដឹង​ហើយ​ថា ​អង្គុយ​យូរ​ មានហានិភ័យប៉ះពាក់សុខភាព​ច្រើន ប៉ុន្តែ​កុំ​បារម្ភ យើង​ក៏​មិន​ចាំ​បាច់​បោះបង់ការ​ងារ ដោយ​សារ​រឿង​នេះ​ដែរ ព្រោះ​វេជ្ជបណ្ឌិត Dan Cuthbertson អ្នក​ជំនាញ​ស្រាវជ្រាវ​​​ជំងឺ​រ៉ាំ​រ៉ៃ​ មក​ពី​សាកលវិទ្យាល័យ​ Liverpool ប្រទេស​អង់គ្លេស ​បាន​បញ្ជាក់​ប្រាប់​ពី​បញ្ហា​​នេះ នៅ​តែ​មាន​វិធី​ដោះ​ស្រាយ។

១- អង្គុយ​យូរមិន​សូវ​​ធ្វើ​ចលនា​ ​​ធ្វើ​ឲ្យ​ខ្សោយ​សាច់​ដុំ​

អង្គុយ​យូរ​ម៉ោង សាច់​ដុំ​​អាច​ទៅ​ជា​ខ្សោយ​ ជា​ពិសេស​សាច់​ដុំ​ជើង និង​ត្រង់​ផ្នែក​ត្រគាក ដោយ​សារយើងមិន​​បាន​ធ្វើ​​ចលនា​ខ្លះៗ។ គួរ​សម្គាល់ថា សាច់​ដុំ​ទាំង​ពីរ​ផ្នែក​នេះ​ ពិត​ជា​មាន​សារៈសំខាន់​​សម្រាប់​​​ទប់​ជំហរ និង​ចលនា​ឈរយើង​។ បើយើង​បណ្តោយ​​​អង្គុយ​យូរ សាច់​ដុំ​ទាំង​នោះ​នឹង​ខ្សោយ ហើយ​អាច​បង្ក​ហានិភ័យ​ខ្លាំង​ ​នៅ​ពេលមាន រមួល​ក្រពើ ​អំឡុង​ពេល​​ហាត់​ប្រាណ។

២- ឡើង​គីឡូ

ចលនា​សាច់​ដុំ​តាម​រយៈ​ការ​សកម្ម​ខ្លះ​ ជួយ​ឲ្យ​​រាង​កាយ​អ្នក​រំលាយ​ជាតិ​ខ្លាញ់​ធាត់ និង​ជាតិ​ស្ករ​អាក្រក់​ពី​ក្នុង​ខ្លួន​ ផ្ទុយ​ទៅ​វិញ​ បើយើងពុំ​សូវ​សកម្ម​​ទេ ហើយ​ចំណាយ​ពេល​អង្គុយ​យូរ​​នោះ រាង​កាយ​អ្នក​នឹង​ក្លាយ​ជា​បណ្តុំ​នៃ​ជាតិ​ខ្លាញ់​ និង​ស្ករ​ទាំង​នោះ​។ ការ​សិក្សា​​បង្ហាញ​ថា ការ​ធ្វើ​សកម្ម​ភាព​ខ្លះ​អំឡុង​ពេល​អង្គុយ​ ជួយ​បន្ថយ​ហានិភ័យ​បាន។

៣- ឈឺ​​​ខ្នង​រ៉ាំ​រ៉ៃ

ក៏ដូច​សាច់​ដុំ​ជើង និង​ត្រគាក​ដែរ ​អង្គុយ​យូរ​ធ្វើ​ឲ្យ​ឈឺ​​ចុក​ចាប់​ខាង​ខ្នង ពិសេស​បើ​អង្គុយ​ក្នុង​កាយវិការ​មួយ​​មិន​សម​ទំនង​ (​​​ឱន​ទ្រោប​រយៈ​ពេល​យូរ​) កាន់​តែ​ធ្វើ​ឲ្យ​ឆ្អឹង​ខ្នង​​ដុន​ដាប​មិន​ខាន​។

៤- បង្ក​អារម្មណ៍​ច្រាស​ច្រាល និង​​ព្រួយ​បារម្ភ​ច្រើន​

កា​រ​កើត​ឡើង​អារម្មណ៍​​​អស់​ទាំង​នេះ ក៏​ព្រោះ​តែ​​​រាង​កាយ​ខក​ខាន​ធ្វើ​សកម្មភាព​​​ ដូច​នេះ​​​ក្រោក​ឈរ ក្នុង​ចន្លោះ​ពេល​​​ម្តង​ៗ និង​ធ្វើ​ចលនា​ផ្សេង​ៗ​អាច​​កាត់​បន្ថយ​អារម្មណ៍​​មិន​ល្អ​នេះ​បាន​។

៥- ជំងឺ​បេះ​ដូង

​​តាម​​ទិន្នន័យ​​នៃ​ការ​ស្រាវជ្រាវ​​​លើ​​​​គ្នា​យើង​​ចូល​ចិត្ត​អង្គុយ​មើល​ទូរទស្សន៍​យូរ​ៗ​​ ក្នុង​១​សប្តាហ៍​ បាន​​បង្ហាញ​ថា​ អាច​​ជួប​ប្រឈម​អត្រា​ជំងឺ​បេះ​ដូង​ដល់​ទៅ​ ៦៤​ភាគ​រយ​ បើ​ប្រៀប​ទៅ​នឹង​គ្នា​យើង​​​មិន​សូវ​ចំណាយ​ពេល​អង្គុយ​​សម្លឹង​អេក្រង់​ទូរទស្សន៍​រាប់​ម៉ោង​។

អត្ថបទ​ពាក់ព័ន្ធ៖

៦- ចលនា​ឈាម​រត់​មិន​ស្រួល​

យើង​អាច​មិន​ចាប់​អារម្មណ៍​ អង្គុយ​យូរ​អាច​បង្អាក់​ដំណើរ​ចលនា​ឈាម​បញ្ចូន​ទៅ​កាន់​​​​​អវៈយវៈ​ជើង និង​ប្រអប់​ជើង​។ បើ​បណ្តោយ​​មិន​យក​ចិត្ត​ទុក​ដាក់​បញ្ហា​នេះ អាច​បង្ក​បញ្ហា​​ដល់​សរសៃ​ឈាម ហើម​ដោយ​សារ​ឡើង​ឈាម រឹត​តែ​អាក្រក់​ទៅ​ទៀត​នោះ​ គឺ​ដំណើរ​ឈាម​កក​ បណ្តាល​មក​ពី​ការ​ស្ទះ​សរសៃ​ឈាម​។

៧- ជំងឺ​ទឹក​នោម​ផ្អែម

​ការ​សិក្សា​នៅ​ឆ្នាំ​ ២០១៧ ធ្វើ​ឡើង​ផ្អែក​លើ​​ទំនាក់​ទំនង​​​​អង្គុយ​រាប់​ម៉ោង ទៅ​នឹង​ហានិភ័យ​ជំងឺ​ទឹក​នោម​ផ្អែម។ លទ្ធ​ផល​បង្ហាញ​ថា អង្គុយ​យូរ​ៗ​ មិន​សូវ​សកម្ម ពិត​​ជា​បង្ក​ឲ្យ​កើត​ជំងឺ​​នេះ​មែន នេះ​ក៏​ដោយ​សារ​តែ​ អសកម្មភាព​បង្ក​ឲ្យ​សាច់​ដុំ​ខ្សោយ​ ជា​ហេតុ​នាំ​ឲ្យ​អាំង​ស៊ុយ​​លីន​ខ្សោយ​ បង្ក​ឲ្យ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ខ្លួន​​ខុស​ប្រក្រតី។ ដូច​នេះ​ ការ​អង្គុយ​យូរ​ៗ ពិត​ជា​បង្ក​ហានិភ័យ​ជំងឺ​ទឹក​នោម​ផ្អែម​ផង​​ដែរ​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ សន សុភា
អត្ថបទ​ដោយ មាន រតនា
កែ 11/05/2019
x