brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

មូលហេតុអ្វីអូនតូចឧស្សាហ៍ហើមកូនកណ្តុរ?

កូនកណ្តុរ ឬក្រពេញទឹករងៃគឺជាក្រពេញតូចប៉ុនគ្រាប់សណ្តែក ហើយក្រពេញ​នេះមាន​ពាសពេញ​រាងកាយ​របស់មនុស្ស​យើង។ នៅពេលដែលប្រព័ន្ធការពាររាង​កាយ​ក្មេងៗមិន​អាចទប់ទល់​នឹង​ការឆ្លងមេរោគពីខាងក្រៅ កូនកណ្តុរអាចចាប់បាក់តេរី វីរុស ឬកោសិកាមិនប្រក្រតីទាំងនោះទុក ដែលជាហេតុបណ្តាល​ឱ្យ​ហើមកូនកណ្តុរ ។ តើក្មេងៗហើមកូនកណ្តុរដោយសារមូលហេតុអ្វីខ្លះ?

មូលហេតុអ្វីអូនតូចឧស្សាហ៍ហើមកូនកណ្តុរ?

ជាធម្មតាកូនកណ្តុរនឹងហើមនៅជិតកន្លែងដែលមានការបង្ករោគ។ ឧទាហរណ៍ ទារកដែល​មាន​មេរោគ​លើស្បែកក្បាលអាចហើមកូនកណ្តុរនៅខាងក្រោយក។ អូនតូចដែល​ហើមកូនកណ្តុរ​នៅ​ជុំវិញ​ថ្គាមអាចជាសញ្ញានៃការឆ្លងមេរោគនៅក្នុងធ្មេញ ឬមាត់។ ក្មេងៗហើម​កូនកណ្តុរ​អាច​បណ្តាល​មក​ពី៖

  • ជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ ដូចជា គ្រុនផ្តាសាយ
  • ការឆ្លងបាក់តេរីដូចជា រលាកបំពង់ក ឬការឆ្លងមេរោគក្នុងត្រចៀក
  • ការឆ្លងវីរុសដូចជា​ ជំងឺ mononucleosis អុតស្វាយ ឬកញ្រ្ជិល
  • ជំងឺកម្រមួយចំនួនដែលប៉ះពាល់ដល់ប្រព័ន្ធការពាររាងកាយ
  • មហារីក តែកម្រណាស់

មូលហេតុដែលអូនតូចឧស្សាហ៍ហើមកូនកណ្តុរ

ចង់ស្វែងយល់ពីអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ

ជាទូទៅគ្រូពេទ្យនឹងព្យាបាលការហើមកូនកណ្តុរតាមប្រភេទជំងឺ ឬការបង្ករោគ។ កូនកណ្តុរនឹង​វិល​ត្រឡប់មកទំហំធម្មតាវិញ បន្ទាប់ពីជាពីជំងឺ ឬការបង្ក​រោគណាមួយ។ យ៉ាងណាមិញ​គ្រូពេទ្យនឹង​ធ្វើ​ការ​ពិនិត្យឱ្យអូនតូចបន្ថែម​ទៀត ប្រសិនបើ៖

  • កូនកណ្តុរហើមធំជាង ២,៥ សង់ទីម៉ែត្រ
  • បន្ទាប់ពីការព្យាបាលហើយ អូនតូចនៅតែហើមកូនកណ្តុរ
  • កូនកណ្តុរដែលហើមឡើងរឹង គ្មានការឈឺចាប់ និងស្ថិតជាប់នៅមួយកន្លែង
  • ស្រកទម្ងន់ដោយគ្មានមូលហេតុ ឬបែកញើសពេលយប់
  • ហើមកូនកណ្តុរពេញរាងកាយ

ប្រសិនបើអូនតូចមានរបួស ប៉ាម៉ាក់អាចការពារអូនតូចមិនឱ្យហើម​កូនកណ្តុរដោយ​សម្អាតរបួស​របស់​អូនតូចឱ្យបានត្រឹមត្រូវ និងត្រូវឱ្យអូនតូច​ញុំា​ថ្នាំ​ផ្សះតាម​វេជ្ជបញ្ជា​ ប្រសិនបើរបួសនោះធ្ងន់ធ្ងរ និងមានការអនុញ្ញាតិពីគ្រូពេទ្យ។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ សុខ វណ្ណ · កែ 27/09/2021