home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

តិចនិក​ងាយ​ៗ​ ដោះស្រាយ​បញ្ហា​ឈឺ​ត្រចៀក​​យ៉ាង​មាន​ប្រសិទ្ធិភាព

តិចនិក​ងាយ​ៗ​ ដោះស្រាយ​បញ្ហា​ឈឺ​ត្រចៀក​​យ៉ាង​មាន​ប្រសិទ្ធិភាព

អាការៈ​ឈឺ​ត្រចៀក​ គឺ​ពិត​ជា​គួរ​ឲ្យ​ធុញ​ទ្រាន់​ខ្លាំង​ណាស់​ ហើយ​វា​ក៏​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ផង​ដែរ។​ ​​​ប៉ុន្តែ​ យើង​អាច​កាត់​បន្ថយ​​បញ្ហា​នេះ​បាន​ តាម​រយៈ​វិធីសាស្ត្រ​ងាយៗ​​​តាម​បែប​ធម្មជាតិ​​។​ យ៉ាងណា​មិញ​ ប្រសិន​បើ​​ការ​ឈឺ​ចាប់​​នេះ​ ​នៅ​តែ​បន្ត​​រហូត​ដល់​រយៈ​ពេល​២៤​ម៉ោង​​ឡើង​ទៅ​ យើង​គួរ​តែ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​​ជំនាញ​ ដើម្បី​ស្វែងរក​មូលហេតុ​ឲ្យ​បាន​ច្បាស់​លាស់​​ ទើប​ជា​ការ​ប្រសើរ​។​

.ស្អំ​ទឹក​កក​​​​​

​​ការ​ស្អំ​ទឹកកក​ ឬ​កន្សែង​ត្រជាក់​នៅ​ត្រចៀក​ដែល​ឈឺ​ ប្រមាណ​២០​នាទី​ នឹង​ជួយ​បន្ថយ​ការឈឺចាប់​​ ក៏​ដូចជា​ការ​រលាក​ណាមួយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

. ​ស្អំ​​កន្សែង​ក្តៅឧណ្ហៗ

ការ​ស្អំ​កន្សែង​ក្តៅ​​ឧណ្ហៗ​នៅ​ត្រចៀក​ ប្រហែល​២០​នាទី​ អាច​កាត់​បន្ថយ​អាការៈ​ឈឺចាប់​ជា​បណ្ដោះអាសន្ន​បាន​។​ នៅ​ពេល​ដែល​សីតុណ្ហភាព​ត្រជាក់​ ​អាច​ជួយ​សម្រួល​ដល់​ការ​ឈឺ​ចាប់​​ស្ពឹក​ និង​កាត់​បន្ថយ​ការ​រលាក​បាន​យ៉ាង​ស័ក្ដិសិទ្ធិ​ ​ការ​ស្អំ​កន្សែង​ក្តៅ​អាច​ជួយ​បន្ធូរ​​សាច់​ដុំ​​ ក៏​ដូចជា​ជួយ​ឲ្យ​ធ្វើ​​ឲ្យ​លំហូរ​ឈាម​មាន​ដំណើរ​ការ​​ល្អ​ផង​ដែរ​​។​​​​

. គេង​ដោយ​មិន​ដាក់​សម្ពាធ​​លើ​ត្រចៀក

​​ឥរិយាបថ​គេង​មួយ​ចំនួន​ អាច​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​​ពី​ការ​បង្ក​រោគ​នៅ​ត្រចៀក​បាន​​។​ ​ដូច្នេះ​ហើយ​ នៅ​ពេល​ដែល​យើង​មាន​អាការៈ​ឈឺ​ត្រចៀក​ ​ចូរ​ចៀសវាង​គេង​ដោយ​ផ្អឹប​ត្រចៀក​ដែល​ឈឺ​​​ទៅ​នឹង​ខ្នើយ។​​ ​ម្យ៉ាង​វិញ​ទៀត​ យើង​ក៏​អាច​គេង​​លើក​ក្បាល​ឡើង​ខ្ពស់​ ដោយ​កើយ​ខ្នើយ​បន្ថែម​ផង​ដែរ​​​​។​

ញ៉ុកត្រចៀក

.​លំហាត់​ប្រាណ​ក

នៅ​ពេល​ខ្លះ​ ការ​ឈឺ​ត្រចៀក​អាច​កើត​ឡើង​បណ្ដាល​​មក​ពី​សាច់ដុំ​តឹងណែន​នៅ​ចង្អូរ​ត្រចៀក​ ដែល​បញ្ចេញ​សម្ពាធ​​ទៅ​​លើ​បរិវេណ​នោះ​។​ នៅ​ក្នុង​ករណី​នេះ​ លំហាត់​ប្រាណ​ក​សាមញ្ញ​​ៗ​​ ក៏​អាច​កាត់​បន្ថយ​​អាការៈ​​​​ឈឺចាប់​ដូច​គ្នា​​ដែរ​។​

ការ​ហាត់​ប្រាណ​ទាំង​នោះមាន​ដូចជា​ បង្វិល​ក​ និង​ក្បាល​បន្តិច​ម្តង​ៗ​ និង​លើក​ស្មា​ឡើង​ខ្ពស់​​​តម្រង់​ទៅ​រក​ត្រចៀក​ ជា​ដើម​។​

. ខ្ញី

ខ្ញី​មាន​សារធាតុ​ប្រឆាំង​នឹង​ការ​រលោក​​ពី​ធម្មជាតិ​ ដែល​អាច​ជួយ​បន្ធូរ​ការ​ឈឺចាប់​ត្រង់​​ត្រចៀក​បាន​។​ ចូរ​លាប​ទឹក​ខ្ញី​​​នៅ​បរិវេណ​ខាងក្រៅ​នៃ​ចង្អូរ​ត្រចៀក​ ប៉ុន្តែ​ ចូរ​កុំ​លាប​វា​ដោយ​​​ផ្ទាល់​ទៅ​ក្នុង​ត្រចៀក​ឲ្យ​សោះ​​។

. ខ្ទឹម​ស

​ជាមួយ​គ្នា​នេះ​ដែរ​ ខ្ទឹម​ស​​មាន​​សារធាតុ​អង់ទីប៊ីយ៉ូទីក​ និង​​បំបាត់​ការ​ឈឺ​ចាប់​ដែល​អាច​ជួយ​បន្ថយ​នូវ​ការ​ឈឺចាប់​ផ្សេង​ៗ​បាន​​។​ ​​ចូរ​ត្រាំ​ខ្ទឹម​ស​ដែល​​បុក​ម៉ត់​​នៅ​ក្នុង​ប្រេង​អូលីវ​ ឬ​ប្រេង​ល្ង​​បី​បួន​​នាទី​​ រួច​ត្រង​យក​ខ្ទឹម​ស​ចេញ​ បន្ទាប់​មក​ទើប​យក​ប្រេង​មក​លាប​នៅ​ក្នុង​ចង្អូរ​ត្រចៀក​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.medicalnewstoday.com/articles/312634#15-remedies-for-earache

https://www.healthline.com/health/11-effective-earache-remedies#compresses

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 29/12/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x