backup og meta

រឿង ៤យ៉ាង គួរធ្វើពេលជួបបញ្ហាអាលែកហ្ស៊ី

រឿង ៤យ៉ាង គួរធ្វើពេលជួបបញ្ហាអាលែកហ្ស៊ី

អាលែក​ហ្ស៊ី​ច្រើន​ធ្វើឲ្យ​យើង​ធ្លាក់​ខ្លួន​ឈឺ និង​អាច​បង្ក​ឲ្យ​យើង​ជួប​បញ្ហា​ភ្លាមៗ ដោយ​មិន​មាន​សញ្ញា ព្រមាន​ជាមុន​ច្រើន​នោះ​ដែរ​។ កត្តា​ជា​ច្រើន​អាច​បង្ក​ឲ្យ​មនុស្ស​យើង​ជួប​បញ្ហា​អាលែកហ្ស៊ី​បាន​ ដូច​ជា​អាលែកហ្ស៊ី​នឹង​លម្អង​ផ្កា អាហារ​មួយ​ចំនួន និង​ថ្នាំពេទ្យ​ជាដើម។

ប្រតិកម្ម​អាលែក​ហ្ស៊ី កើត​ឡើ​នៅ​ពេល​កោសិ​កា​ក្នុង​ប្រព័ន្ធ​ភាព​ស៊ាំ​យល់​ថា​សារធាតុ​​មកពី​ក្រៅ​ខ្លួន ឬ​សារធាតុ​បង្ក​អាលែកហ្សីមាន​គ្រោះ​ថ្នាក់​ចំពោះ​រាង​កាយ​។ ការណ៍​នេះ ពេល​ខ្លះ​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធភាព​ស៊ាំ​ធ្វើ​ការ​ខ្លាំង​ជ្រុល​ក៏​មាន​។ ជា​លទ្ធ​ផល​នឹង​ធ្វើ​ឲ្យ​មាន​ការ​ផលិត​សារធាតុគីមី​​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​អាលែកហ្ស៊ី​មួយ​ឈ្មោះ​ថា​ ហ៊ីស្តាមីន​ ដែល​ធ្វើ​ឲ្យ​មាន​ការ​រលាក កណ្ដាស់ និង​ក្អក កើត​ឡើង​បាន​។

ប្រតិកម្ម​អាលែក​ហ្ស៊ី​កម្រិត​ស្រាល​យើង​អា​ចគ្រប់​គ្រង​ដោយ​វិធី​ព្យាបាល​នៅ​ផ្ទះ ឬ​ប្រើ​ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជ​បញ្ជា​មួយ​ចំនួន  តែ​ចំពោះ​បញ្ហា​អាលែកហ្ស៊ី​រ៉ាំ​រ៉ៃ ត្រូវ​ទទួល​ការ​ព្យា​បាល​ពី​គ្រូពេទ្យ​ជំនាញ។​

ខាង​ក្រោម​នេះ​ជាវិធី​មួយ​ចំនួន ដើម្បី​ជួយ​គ្នា​យើង​អាច​គ្រប់​គ្រង​បញ្ហា​អាលែក​ហ៊្សី​៖

. កាត់​បន្ថយ​កត្តា​បង្ក​អាលែកហ្ស៊ី

ចំពោះ​គ្នា​យើង​មាន​បញ្ហា​អាលែក​ហ្ស៊ី​តាម​រដូវ​កាល ដូច​ជា​​រដូវ​ផ្ការីក ដែល​ផ្កាផលិត​លម្អង​ច្រើន យើង​ត្រូវ​បិទ​បង្អួច​កុំ​ឲ្យ​លម្អង​ទាំង​នោះ​ហុយ​ចូល​ក្នុង​ផ្ទះ និង​មិន​ត្រូវ​ហាល​សម្លៀក​បំពាក់​ខាង​ក្រៅ​ផ្ទះ​នោះ​ដែរ ក្រែង​លម្អ​ផ្កា​ទាំង​នោះ​តោង​ជាប់​។

ដូច​គ្នា​ដែរ អ្នក​មាន​បញ្ហា​អាលែក​ហ្ស៊ី គួរ​ប្រយ័ត្ន​​កន្លែង​ដែល​មាន​ធូលី ផ្សិត ដូចជា​នៅ​កន្លែង​ទុក​ដាក់​អីវ៉ាន់ បន្ទប់​ទឹក ឬ​កន្លែង​បោក​គក់ ដែល​អាច​មាន​មេរោគ​ផ្សិត​នៅ​ទីនោះ។ យើង​ត្រូវ​សម្ងួត​កន្លែង​ទាំង​នោះ​ឲ្យ​បាន​ស្អាត និង​លៃ​យ៉ាង​ណា​ឲ្យ​មាន​ខ្យល់​ចេញ​ចូល​បាន​ត្រឹមត្រូវ​ផង​ដែរ​ ពិសេស​កន្លែង​គេង​របស់​យើង​តែ​ម្ដង​។​​

បើ​យើង​បាន​ទៅ​កន្លែង​ទាំងនោះ ហើយ​គិត​ថា​អាច​មាន​បញ្ហា​ធ្វើ​ឲ្យ​យើង​កើត​មាន​ប្រតិកម្ម​អាលែក​ហ្ស៊ី យើង​គួរ​តែ​លាង​សម្អាត​ច្រមុះ​ជាមួយ​ទឹក​អំបិល ដែល​វា​អាច​ជួយ​សម្អាត​លម្អង​ផ្កា និង​ផ្សិត​ទាំង​នោះ​បាន​។

បញ្ហាអាលែកហ្ស៊ី

. ប្រើ​ថ្នាំ​

យើង​អាច​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ទទួល​បាន​ថ្នាំ​ដែល​អាច​ជួយ​យើង​ពេល​មាន​បញ្ហា​ប្រតិកម្ម​អាលែកហ្ស៊ី​កើត​ឡើង។ ថ្នាំ​ទាំង​នោះ​មាន​ពពួក​បាញ់​ច្រមុះ ឬ​ថ្នាំ​បន្តក់​ភ្នែក ដែល​ថ្នាំ​មាន​វេជ្ជបញ្ជា​ទាំង​នេះ នឹង​អាច​ជួយ​កាត់​បន្ថយ​ការ​ហើម​ក្នុង​ច្រមុះ សម្អាត​សារធាតុ​រំខាន​ផ្សេងៗ​នៅ​ក្នុង​ភ្នែក និង​ជួយ​កាត់​បន្ថយ​អាការៈ​រមាស់ ជា​ដើម​។ ការ​សិក្សា​មួយ​ចំនួន បញ្ជាក់​ដែរ​ថា សេរ៉ូម​ប្រៃ​ក៏​អាច​ជួយ​បន្ថយ​អាការៈ​តឹង​ច្រមុះ​ បង្ក​ដោយ​បញ្ហា​ប្រតិកម្ម​អាលែកហ្ស៊ី​នេះ​បាន​ដែរ​។

. អាលែកហ្ស៊ី​ស្បែក​

​​បញ្ហា​អាលែក​ហ្ស៊ី​ស្បែក ធ្វើ​ឲ្យ​ស្បែក​ឡើង​រមាស់ និង​រលាក ដែល​អាច​កើត​ចេញពី​ការ​ប៉ះ​ពាល់​ធាតុ​បង្ក​អាលែកហ្ស៊ី​មាន​ក្នុង​ទឹក​មាត់​សត្វ រុក្ខជាតិ​ពុល សារធាតុគីមី​ ឬលោហៈ​ធាតុ​ជាក់​លាក់​ណាមួយ។

ក្នុង​ស្ថានភាព​បែប​នេះ យើង​អាច​ប្រើ​ទឹក​កក​ស្អុំ​ពី​១០​ទៅ​១៥​នាទី ដើម្បី​ចៀសវាង​ការ​រលាក និង​ប្រើ​ផលិត​ផល​ផ្ដល់​សំណើម​ដល់​ស្បែក ដើម្បី​បញ្ឈប់​បញ្ហា​រមាស់​។ អ្វី​ដែល​សំខាន់ យើង​ត្រូវ​សម្គាល់​ថា​សារធាតុ​មួយ​ណា​ធ្វើ​ឲ្យ​យើង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី និង​ត្រូវ​ចៀស​ឆ្ងាយ​ពី​សារធាតុ​ទាំង​នោះ​។

. ទៅ​ជួប​គ្រូពេទ្យ​

ប្រតិកម្ម​អាលែកហ្ស៊ី​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​យើង​ជួប​បញ្ហា​ធ្ងន់​ធ្ងរ​បាន​។ ប្រតិកម្ម​ទាំង​នេះ​អាច​កើត​មាន​តែ​ប៉ន្មាន​នាទី​បន្ទាប់ពី​យើង​ប៉ះពាល់​សារ​ធាតុ​បង្ក​អាលែកហ្ស៊ីទាំង​នោះ​ ហើយ​បើ​យើង​ទុក​មិ​ន​ទទួល​ការ​ព្យា​បាល​ទាន់​ពេល អាច​នាំ​ឲ្យ​អ្នក​ជំងឺ​បាត់​បង់​ស្មារតី ពិបាក​ដក​ដង្ហើម និង​អាច​ឈាន​ដល់​គាំង​បេះ​ដូង​ក៏​មាន​។

តាម​អ្វី​ដែល​បាន​លើក​ឡើង​នេះ បើ​យើង​ជួប​បញ្ហា​ប្រតិកម្ម​អាលែក​ហ្ស៊ី​បែប​នេះ​ត្រូវ​​ទៅ​រក​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់​។

ប្រតិកម្ម​អាលែកហ្ស៊ី អាច​ថា​ជារឿង​មិន​សូវ​គ្រោះ​ថ្នាក់ តែ​វា​ក៏​ផ្ដល់​ការ​រំខាន​ខ្លាំង​ដែរ​។ ដូច​នេះ យើង​ត្រូវ​មាន​វិធានការ​ទប់​ស្កាត់ ឬ​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​មុន​បញ្ហា​នេះ​បង្ក​ទៅ​ជា​បញ្ហា​ធ្ងន់​ធ្ងរ​។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

22/02/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អាលែកហ្ស៊ីនឹងចំណីអាហារ មានរោគសញ្ញាទាំងនេះ

រោគសញ្ញាអាលែកហ្ស៊ីនឹងគ្រឿងស្រវឹងមានអ្វីខ្លះ? ធ្ងន់ធ្ងរអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Feb 22, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម