home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

Nasopharyngitis (ជំងឺរលាក​ច្រមុះ និងបំពង់ក)

និយមន័យ|រោគសញ្ញា|មូលហេតុបង្ក|កត្តា​ប្រឈម|រោគវិនិច្ឆ័យ និងការព្យាបាល|ផ្លាស់​ប្តូរទម្លាប់រស់នៅ
Nasopharyngitis (ជំងឺរលាក​ច្រមុះ និងបំពង់ក)

និយមន័យ

១- ​ជំងឺរលាក​ច្រមុះ​ និង​បំពង់ក​ជា​អ្វី?

ជំងឺ​រលាក​ច្រមុះ និង​បំពង់ក ភាគ​ច្រើនត្រូវ​គេ​ចាត់​ទុក​​ជាជំងឺ​ផ្ដាសាយ បង្ក​ដោយ​មេរោគ​ផ្តាសាយ។ គ្រូពេទ្យ​ប្រើ​ពាក្យនេះ​ ដើម្បី​សំដៅ​​ទៅ​លើ​អាការៈ​ហើម​ច្រមុះ និង​ផ្នែក​ខាងក្រោយ​បំពង់ក ក៏​ដូចជា​ការឆ្លង​មេរោគ​ផ្លូវដង្ហើមផ្នែក​ខាង​លើ ឬ​រលាក​ច្រមុះ។

មេរោគ ឬ​បាក់តេរីបង្ក​ជំងឺ​រលាក​ច្រមុះ និង​បំពង់​ក ​សាយភាយ​តាម​​ដំណក់ទឹក​ល្អិតៗនៅក្នុង​ខ្យល់ ​ចេញពី​មនុស្ស​ផ្ទុក​មេរោគតាមរយៈ៖

– កណ្ដាស់
– ក្អក
– តឹងច្រមុះ
– ការនិយាយគ្នា។

យើង​ក៏​អាចឆ្លងមេរោគ ឬ​បាក់តេរី ដោយ​ប៉ះពាល់​វត្ថុអ្វី​មួយ​មាន​ផ្ទុក​មេរោគ ​ដូចជា បង្កាន់​ដៃ​បើកទ្វារ ប្រដាប់​ក្មេង​លេង ឬទូរស័ព្ទ បន្ទាប់​មក​យក​ដៃ​នោះ​មក​ប៉ះ​ភ្នែក ច្រមុះ និង​មាត់។ ជាមួយ​គ្នា​ មេរោគ ឬ​បាក់តេរី ​អាច​នៅ​សាយភាយ​ក្នុង​បរិវេណ ដូចជា ​ការិយាល័យ បន្ទប់រៀន ឬបន្ទប់​ថែទាំក្មេង​ផង​ដែរ។

២- ជំងឺរលាក​ច្រមុះ និង​បំពង់កកើតឡើង​ញឹកញាប់​​ដែរទេ?

ជំងឺ​រលាក​ច្រមុះ និង​បំពង់ក ​ជាធម្មតា​កើតឡើង​ញឹកញាប់ណាស់ ​ប៉ះពាល់​លើ​មនុស្ស​ស្រី​ច្រើន​ជាង​មនុស្ស​ប្រុស តែ​យើង​នៅ​​តែ​អាច​កាត់​បន្ថយ​ការ​ប្រឈមរបស់​វា​បាន។ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​បាន​ព័ត៌មាន​បន្ថែម។

រោគសញ្ញា

៣- ជំងឺរលាក​ច្រមុះ និង​បំពង់កមាន​រោគ​សញ្ញា​អ្វី​ខ្លះ?

រោគសញ្ញា​ រលាក​ច្រមុះ និង​បំពង់ក បង្ហាញ​ឡើងចាប់ពីចន្លោះពី ១-៣ ថ្ងៃ​​បន្ទាប់​ពី​ឆ្លង​មេរោគ។ ករណី​ខ្លះ អាច​មាន​រយៈពេល​ពី ១សប្តាហ៍ ទៅ ១០ថ្ងៃ ប៉ុន្តែអាច​យូរជាង​នេះ។ រោគសញ្ញា​ តែង​កើត​មាន​ញឹកញាប់​មាន​ដូចជា៖

– ហៀរសំបោរ ឬតឹងច្រមុះ
– កណ្ដាស់
– ក្អក
– ឈឺ​បំពង់ក
– ហៀរទឹកភ្នែក ឬរមាស់​ភ្នែក
– ឈឺក្បាល
– អស់កម្លាំង
– ឈឺខ្លួន
– ក្ដៅខ្លួនតិចៗ
– ហូរទឹក​ក្រោយ​ច្រមុះ។

រោគសញ្ញា​ អាច​ជា​ការ​រលាក ឬឈឺ​ចាប់ ប៉ុន្តែពួក​មិនបង្កឲ្យមាន​គ្រោះថ្នាក់​យូរនោះទេ។ ​នៅ​មាន​សញ្ញា​ផ្សេង​ទៀត​ ​មិន​បាន​រៀបរាប់​នៅ​ខាង​លើ ល្អបំផុត​​ត្រូវ​ជួប​ពិភាក្សារ​ជាមួយ​គ្រូពេទ្យ​ពាក់ព័ន្ធ​រោគ​សញ្ញា ឬមន្ទិល​សង្ស័យ​ណា​មួយ។

៤- ពេលណាត្រូវ​ជួប​ពេទ្យ?

បើ​មានរោគ​​សញ្ញា ​ដូច​បាន​រៀបរាប់​ខាង​លើ ឬ​មាន​ចម្ងល់​​បន្ថែម​ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ម្យ៉ាង​ទៀតមនុស្ស​គ្រប់​រូប​ពុំ​មាន​រោគ​សញ្ញា​ដូចៗ​គ្នា​ទេ វិធី​​ល្អត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

មូលហេតុបង្ក

មូលហេតុ​បណ្តាល​ឲ្យ​កើត​ជំងឺរលាក​ច្រមុះ និង​បំពង់​ក​មាន​អ្វី​ខ្លះ?

Rhinovirus ជាមេរោគ​បណ្ដាល​ឲ្យ​កើត​ផ្ដាសាយ។ វាជាភ្នាក់ងារ​ចម្លងយ៉ាង​ខ្លាំងក្លា ខណៈ​មានមេរោគ​ច្រើន​ជាង​ ១០០ ប្រភេទផ្សេង​ទៀត ដែលសុទ្ធ​សឹង​ជា​មូលហេតុ​នាំ​ឲ្យ​មាន​ជំងឺ​ផ្ដាសាយ។

កត្តា​ប្រឈម

៦- ​អ្វី​ជា​កត្តា​ប្រឈម​ឲ្យ​កើត​ជំងឺរលាកច្រមុះ និងបំពង់ក?

ទារក ​និងក្មេង មានការ​ប្រឈម​ខ្ពស់ជាង​គេ ជាពិសេស​នៅ​សាលា ព្រោះ​មេរោគ​ងាយ​សាយភាយ​ណាស់។ នៅជិត​អ្នក​មាន​ជំងឺ​ ក៏ងាយ​ឆ្លងដែរ ហើយក្នុង​បរិយាកាស​ជាក្រុម មាន​ម្នាក់ ឬ​លើសពីនេះ​ ​មាន​ជំងឺ​រលាក​ច្រមុះ​ និង​បំពង់ក ក៏​ជាកត្តាប្រឈម​ខ្ពស់ដែរ រួមបញ្ចូល​ទាំង៖

– ការិយាល័យ
– កន្លែង​ហាត់ប្រាណ
– ព្រឹត្តិការណ៍កីឡា​
-រថភ្លើង​ ​ឬឡានក្រុង

ម្យ៉ាង​ទៀត​ មនុស្ស​​មាន​ប្រព័ន្ធ​ការពារខ្សោយ ក៏​មាន​ការ​ប្រឈម​ខ្ពស់។ ​បើ​មាន​ប្រព័ន្ធ​ការពារខ្សោយ​ សូម​លាងដៃ​ញឹកញាប់ និង​ចៀសវាង ប៉ះពាល់​​ភ្នែក ​បន្ទាប់ពី​ប៉ះ​ប្រដាប់កាន់ទ្វារ ឬផ្ទៃ​​អាច​ងាយចម្លងរោគ។

រលាកច្រមុះរ៉ាំរ៉ៃ

រោគវិនិច្ឆ័យ និងការព្យាបាល

ព័ត៌មាន​នេះ មិន​អាច​យក​ទៅ​ប្រើ​ប្រាស់​គ្រប់​ប្រភេទ​ជំងឺ​ទេ។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យជំ​នាញ​សម្រាប់​ព័ត៌មាន​បន្ថែម។

៧‑ ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

ដើម្បី​រកមើល​​រោគ​វិនិច្ឆ័យ គ្រូពេទ្យ​នឹង​សួរ​នាំពី​រោគសញ្ញា និង​ធ្វើ​ការ​ពិនិត្យ​រាងកាយ ដូច​ជា ​ពិនិត្យ​ច្រមុះ បំពង់ក និង​ត្រចៀក។ ពេទ្យ​អាច​ជូត​សំឡី ដើម្បី​យក​មក​ធ្វើ​តេស្តរកបាក់តេរី ​និង​មេរោគ​ផ្ដាសាយ។ គ្រូពេទ្យ​អាច​ឃើញបណ្ដុំ​សរសៃទឹករងៃ បើមាន​ហើម និងស្ដាប់សួត អំឡុង​ពេល​យើង​ដកដង្ហើម ដើម្បី​ដឹងថា មានទឹកដក់​ ឬអត់។

បើ​ជំងឺរលាក​ច្រមុះ​ និង​បំពង់ក ​កើតឡើង​ម្ដងទៀត គ្រូពេទ្យ​នឹង​បញ្ជូន​យើង ​​ទៅ​គ្រូពេទ្យ​ឯកទេសត្រចៀក ច្រមុះ និង​ បំពង់ក ដើម្បី​ធ្វើតេស្ត​បន្ថែម។

៨- តើគេព្យាបាលវាតាមរបៀបណា?

មេរោគជំងឺ​នេះ ​មិន​អាច​ព្យាបាល​ដោយ​​ថ្នាំ​ផ្សះ​បាន​ទេ។ ផ្ទុយ​ទៅវិញ គ្រូពេទ្យ​ផ្ដោត​ទៅលើ​រោគសញ្ញាច្រើនជាង ខណៈរោគសញ្ញា ​នឹង​ធូរស្បើយ​ បន្ទាប់​ពីសម្រាក ២-៣ ​ថ្ងៃ និងញ៉ាំ​អាហារ​ឲ្យបានច្រើន។ គ្រូពេទ្យ​នឹងឲ្យថ្នាំដើម្បី​កាត់បន្ថយ​អាការៈឈឺ​ចាប់​ និង​ជួយ​បន្ធូរ​រោគសញ្ញា។

ចំពោះ​មនុស្ស​ពេញ​វ័យ ​អាច​រក​ថ្នាំ​ខាង​ក្រោម​នេះ​តាមឱសថស្ថាន​បាន៖

– ថ្នាំ​បន្ថូរ​ការ​តឹងច្រមុះ ដូចជា Pseudoephedrine
– ថ្នាំ​បន្ថូរ​ការ​​តឹង​ច្រមុះ​លាយជាមួយ​ថ្នាំ​ប្រឆាំង​ប្រតិកម្ម
– Nonsteroidal ប្រឆាំងការរលាក ដូចជា Aspirin and ibuprofen
– ថ្នាំ​ពង្រាវ​សំបោរ ដូចជា Guaifenesin
– ថ្នាំ​បន្ថយ​ក្អក ដូចជា Dextromethorphan និង​ codeine
– ថ្នាំ​បាត់ឈឺក
– ថ្នាំសង្ក័សី លេប​ពេល​ដំបូង​នៃ​រោគ​សញ្ញា
– ស្ព្រៃបាញ់​ច្រមុះ ដូចជា fluticasone proionate
– ថ្នាំ​ប្រឆាំង​វីរុស ប្រសិនបើ​អ្នក​ឆ្លង​មេរោគ​ផ្ដាសាយ
– ចំពោះកូនក្មេង។

ថ្នាំ​សម្រាប់​មនុស្ស​ពេញវ័យខ្លះ មិន​អាច​ប្រើ​ចំពោះ​កុមារទេ។ ប្រសិនបើក្មេងផ្ដាសាយ​ គ្រូពេទ្យនឹងណែនាំ​ដូចខាងក្រោម៖

– ថ្នាំ​ប្រភេទលាប Vapor Run ដូចជា Vicks Vaporub
– សូលុយស្យុង​អំបិល​​បាញ់​ច្រមុះ
– សេរ៉ូ​សង្ក័សី

យ៉ាងណា មុននឹង​ប្រើ​ប្រាស់ថ្នាំ​ព្យាបាលជំងឺ សូមសួរពេទ្យកុមារ ​អំពី​កម្រិត​ថ្នាំត្រឹម​ត្រូវ​ជា​មុន​សិន។

ផ្លាស់​ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់​រស់​នៅ

វិធី​ខាង​ក្រោមនេះ​អាច​ជួយ​បង្ការ ឬ​គ្រប់​គ្រង​អាការៈ​ជំងឺ​រលាក​​ច្រមុះ និង​បំពង់ក​បាន៖

– ប្រើ​ឧបករណ៍ធ្វើឲ្យសើម​ ឬដកដង្ហើម ​ក្នុង​ចំហាយ​ទឹកក្ដៅ ឬងូតទឹកក្ដៅ
– ញ៉ាំស៊ុបមាន់
– ដាក់អំបិល​ក្នុង​ទឹកក្ដៅ និងខ្ពុលមាត់ អាចជួយ​កាត់​បន្ថយ​ភាព​ឈឺក
– ដាក់ទឹកឃ្មុំក្នុង​ទឹកក្ដៅ តែ​កុំឲ្យ​ទឹកឃ្មុំ​ទៅក្មេង​ក្រោម​អាយុ ១ឆ្នាំ
– កុំជក់បារី ឬស្រូប​ផ្សែង​បារី។

គប្បី ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ដើម្បីទទួល​បាន​​ព័ត៌មាន​លម្អិត និងដំណោះ​ស្រាយ​ត្រឹម​ត្រូវ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Understanding Nasopharyngitis: Causes, Treatment, Prevention, and More https://www.healthline.com/health/cold-flu/nasopharyngitis#overview1 Accessed November 07, 2017

Nasopharyngitis http://www.rightdiagnosis.com/n/nasopharyngitis/intro.htm Accessed November 07, 2017

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Leng Pechsovatey កែសម្រួល​ចុងក្រោយ 26/07/2021
ត្រួតពិនិត្យដោយ
x