– ត្រូវស្វែងយល់អំពីវិធីសាស្រ្តលុបស្នាមសាក់ចេញ។ វិធីសាស្ត្រដែលគេធ្វើច្រើនបំផុតនោះ គឺការប្រើឡាស៊ែរ។ ក្រៅពីការបាញ់ឡាស៊ែរ វាក៏នៅមានជម្រើសផ្សេងទៀត ដូចជា ការវះកាត់ cryosurgery ការលាបថ្នាំគីមី ការវះកាត់ ឬការបកស្បែក។
– ជ្រើសរើសយកអ្នកឯកទេសដែលមានកេរ្តិ៍ឈ្មោះ ឬជឿទុកចិត្តក្នុងការលុបស្នាមសាក់ចេញ។
– ជ្រើសរើសវិធីសាស្រ្តណាគិតថាល្អ ឬពិភាក្សាជាមួយអ្នកចាក់សាក់។

៣- ជម្រើសលុបស្នាមសាក់ចេញ
– ការបាញ់ឡាស៊ែរ៖ វាជាវិធីសាស្រ្តដោយប្រើបាច់ពន្លឺក្នុងកម្រិតខ្ពស់។ បាច់ពន្លឺនឹងចាប់យកនូវទីតាំងរបស់ទឹកថ្នាំក្រោមស្បែក បន្ទាប់មក ពន្លឺនឹងបំបែកទឹកថ្នាំឲ្យទៅជាបំណែកតូចៗដើម្បីឲ្យរាងកាយស្រូបយក។
– ការបកស្បែក៖ វិធីសាស្ត្រនេះ ត្រូវប្រើថ្នាំស្ពឹក រួចបកនូវស្រទាប់ស្បែកដែលនៅក្រោមស្នាមសាក់ ហើយទឹកថ្នាំសាក់ក៏នឹងត្រូវរលុបចេញ។
– ការវះកាត់៖ បើស្នាមសាក់មិនមានទំហំធំ នោះការវះកាត់គឺជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុត។ បរិវេណស្នាមសាក់ ត្រូវកាត់ចេញ បន្ទាប់មកមុខរបួសក៏នឹងត្រូវបានដេរវិញដែរ។
– Cryosurgery៖ ស្នាមសាក់ត្រូវបានដុតដោយអាសូតរាវដែលត្រូវបានគេយកទៅបង្កក។
– ការលាបថ្នាំ៖ វាអាចធ្វើឲ្យកន្លែងសាក់មានពងបែក និងរបក។ វិធីនេះធ្វើឡើងជាមួយនឹងការវះកាត់ cryosurgery គឺមិនមានប្រសិទ្ធភាពដូចការបាញ់ឡាស៊ែរទេព្រោះវាមិនអាចយកស្លាកស្នាមសាក់ចេញបានទាំងស្រុងឡើយ។
សំខាន់ណាស់ក្នុងការថែរក្សាស្នាមសាក់ថ្មីដែលនៅរបួស។ ដូចគ្នាដែរ ការលុបស្នាមសាក់វិញ ត្រូវធ្វើតាមរបៀបដែលមានសុវត្ថិភាពបំផុត ហើយត្រូវពិចារណាឡើងវិញម្តងទៀតមុនពេល សម្រេចចិត្តចាក់សាក់ បើមិនចង់ឈឺក្បាលរឿងលុបវិញថ្ងៃក្រោយ។