home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ទម្លាប់ខ្លះៗ ជួយការពារយើងមិនឱ្យងាយឈឺដោយមេរោគ ពេលប្រើប្រាស់បន្ទប់ទឹក

ទម្លាប់ខ្លះៗ ជួយការពារយើងមិនឱ្យងាយឈឺដោយមេរោគ ពេលប្រើប្រាស់បន្ទប់ទឹក

យើង​ទាំង​អស់​គ្នា​សុទ្ធ​សឹង​តែ​ដឹង​​​ហើយ​​ថា បន្ទប់​ទឹក​ជា​កន្លែង​ប្រភព​នៃ​មេរោគ​ជា​ច្រើន ប្រសិន​បើ​ពុំ​បាន​សម្អាត​ញឹក​ញាប់។ តាម​រយៈ​សាស្រ្តាចារ្យ​ផ្នែក​សុខភាព​ជា​ច្រើន​​បាន​ផ្តល់​ជា​​ការ​​​ណែ​នាំ​​មួយ​ចំនួន ដែល​អាច​អនុវត្ត​ជា​ទម្លាប់​​នៃ​របៀប​បង្ការ​​ខ្លួន​ពី​មេរោគ ពិសេស​ពពួក​មេរោគ បាក់តេរី ដែល​​មាន​វត្តមាន​ក្នុង​បន្ទប់​ទឹក​​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​។

១. គួរ​គប្បី​កុំ​ប្រើ​ប្រាស់​កន្សែង​​រួម​គ្នា ឬ​ដាក់​ឡូក​ឡំ

របស់​ប្រើ​ប្រាស់​ក្នុង​បន្ទប់​ទឹក នៅ​ពេល​ប្រើ​ប្រាស់​រួម​គ្នា​ញឹក​ញាប់ គឺ​ប្រៀប​ដូច​នឹង​ការ​ចម្លង​មេរោគ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ផ្ទាល់​អ៊ីចឹង បើ​​មាន​សមាជិក​គ្រួសារ​ណា​ម្នាក់ឈឺ​។ បើ​តាម​វេជ្ជបណ្ឌិត Neil Schachter មក​ពី​មន្ទីរពេទ្យ Mount Sinai ក្រុង​ញ៉ូវ​យ៉ក​សហរដ្ឋអាមេរិក បាន​​ណែ​នាំថា​ការ​​មាន​កន្សែង​ផ្ទាល់​ខ្លួន និង​មិន​ឡូក​ឡំ និង​សម្រាប់​សមាជិក​គ្រួសារ​ម្នាក់​ៗ សម្រាប់​ប្រើ​ គឺ​អាច​បញ្ចៀស​ពី​ការ​ឆ្លង​​​មេរោគ​បង្ក​ជំងឺ​ឲ្យ​​គ្នា​បាន​​មួយ​កម្រិត។

២. ឧស្សាហ៍​សម្អាត​របស់​ដែល​​ពាក់​ព័ន្ធ​នឹង​បន្ទប់​ទឹក

របស់​ទាំង​នោះ សំដៅ​ទៅ​លើ និង​រាប់​តាំង​ពី​​ដៃ​ទ្វារ​បន្ទប់​ទឹក បូតុង​ចុច​ទឹក​ចាន​បង្គន់ ក្បាល​រ៉ូប៊ីណេទឹក​ និង​កន្លែង​ទុក​ដាក់​សាប៊ូ​ ឬ​ផលិត​​ផល​ប្រើ​ប្រាស់​ក្នុង​បន្ទប់​ទឹក គឺ​គួរ​គប្បី​​ជូត​សម្អាត​ជា​ញឹក​ញាប់ ព្រោះ​របស់​ទាំង​នោះ​សុទ្ធ​សឹង​​ជា​ចំណែក​​ត្រូវ​ប្រើ​ដោយ​​ផ្ទាល់​នៅ​ក្នុង​បរិយាកាស​នៅ​ក្នុង​បន្ទប់​ទឹក​ ដែល​​នៅ​មាន​មេរោគ​តោង​ជាប់​ជា​និច្ច​ជា​កាល ​​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​​សម្អាត។

៣. ឡាបូ​ អាង​ដាក់​ទឹក កម្រាល​ឥដ្ឋ​ និង​ផលិត​ផល​ប្រើ​ប្រាស់​ក្នុង​បន្ទប់​ទឹក​​ ជា​រឿង​គួរ​យក​ចិត្ត​ទុក​ដាក់

យើង​អាច​យក​ចិត្ត​ទុក​ដាក់ សម្អាត​​ត្រង់​កន្លែង​ខាង​លើ​នេះ ​គឺ​ដោយ​សារ​តែ វា​ជា​បណ្តុំ​មេរោគ បាក់​តេរី និង​ពពួក​ផ្សិត​ នៅ​ប្រមូល​ផ្តុំ​ច្រើន​នៅ​ទី​នោះ។ កាល​ណា​សម្អាត​បាន​ស្អាត គឺ​បាន​បន្ថយ​នូវ​​ហានិភ័យ​ចម្លង​មេរោគ ជា​ច្រើន​ ព្រោះ​ពេល​ខ្លះ​គ្នា​យើង​អាច​​ភ្លេច​ខ្លួន​ ប៉ះ​ពាល់​​​របស់​ទាំង​នោះ រួច​ជូត​មុខ​ និង​មាត់​ដោយ​មិន​ដឹង​ខ្លួន។

៤. លាង​សម្អាត​ជា​មុនបើ​សិន​ពុំ​បាន​ប្រើ​អស់​រយៈពេល​យូរ​

របស់​​​របរ​ក្នុង​បន្ទប់​ទឹក ក្រោយ​ពេល​ដែល​យើង​ពុំ​បាន​ប្រើ​ប្រាស់​រយៈ​ពេល​ណា​មួយ គឺ​គួរ​តែ​សម្អាត​ចេញ​ផង​ដែរ ឧទាហរណ៍​ពេល​យើង​​​ទៅ​​វិស្សមកាល​រយៈ​ពេល​ខ្លី​ណា​មួយ ត្រឡប់​មក​វិញ​ យើង​​អាច​​​សម្អាត​ក្បាល​រ៉ូប៊ីណេ​ទឹកឱ្យ​បាន​ស្អាត​មុន​ប្រើ​ប្រាស់​។

៥. លាង​ដៃ​

ប្រាកដ​ណាស់​ ដៃ​យើង​ក្រោយ​ពេល​ប៉ះ​ពាល់​ ប្រើ​ប្រាស់ ឬ​ដុស​សម្អាត​វត្ថុ​​​ផ្សេង​ៗ នៅ​ក្នុង​បន្ទប់​ទឹក គឺ​គប្បី​​​លាង​សម្អាត​ឱ្យ​បាន​ស្អាត ព្រោះ​ថា សារធាតុ​រាវ សំណើម​ផ្សេង​ៗ​នៅ​ក្នុង​បន្ទប់​ទឹក​ គឺ​​មាន​មេរោគ​តោង​ជាប់​ជា​និច្ច ដូច្នេះ​គប្បី​លាង​សម្អាត​ដៃ​ឱ្យ​បាន​ញឹក​ញាប់​៕ ​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ គឹម កាណែល
អត្ថបទ​ដោយ មាន រតនា
កែ 28/07/2020
x