មានផ្ទៃពោះ គឺមានបង្ហាញពីសញ្ញាជាក់លាក់មួយចំនួន ធ្វើឲ្យយើងជឿថា មាន ឬគ្មាន គ្រាន់តែថា ស្រីៗត្រូវចេះតិចនិកសម្គាល់សញ្ញា និងពេលវេលាជាក់លាក់មួយ អាចដឹងច្បាស់ យើងមានផ្ទៃពោះ ឬមិនមែន។
តាមដានវដ្ដរដូវ
ប្រាកដហើយថា អ្នកចង់ចាកចេញ?
មានផ្ទៃពោះ គឺមានបង្ហាញពីសញ្ញាជាក់លាក់មួយចំនួន ធ្វើឲ្យយើងជឿថា មាន ឬគ្មាន គ្រាន់តែថា ស្រីៗត្រូវចេះតិចនិកសម្គាល់សញ្ញា និងពេលវេលាជាក់លាក់មួយ អាចដឹងច្បាស់ យើងមានផ្ទៃពោះ ឬមិនមែន។
១- រោគសញ្ញាមានផ្ទៃពោះដំបូង
ពេលមានផ្ទៃពោះ ស្រីៗអាចធ្វើតេស្តបន្ទាប់ពីបាត់រដូវ ប៉ុន្តែមុនធ្វើតេស្ត យើងអាចកត់សម្គាល់សញ្ញាមានផ្ទៃពោះដំបូងមួយចំនួនដូចជា៖
– ហត់នឿយ៖ គ្នាយើងអាចមានអារម្មណ៍នឿយហត់ខ្លាំង ហើយមានអារម្មណ៍ថាអស់ថាមពលខ្លាំង។ អ្វីយើងគួរធ្វើនោះ ត្រូវគេងឲ្យបានច្រើន។
– ទ្រូងឡើងតឹង៖ គ្នាយើងអាចមានអារម្មណ៍ថា សុដន់ឡើងធំ និងធ្ងន់ជាងធម្មតា ហើយតំបន់នៅជុំវិញក្បាលដោះ អាចមានរីកធំដូចគ្នា។ សញ្ញាទាំងនេះ កើតឡើងដោយសារតែកម្រិតអ័រម៉ូនប្រូហ្គេសស្តេរ៉ូនក្នុងឈាមយើង មានការកើនឡើង។
– មានអាការៈចាញ់កូន៖ គ្នាយើង នឹងមានអាការៈចង្អោរ និងក្អួត ខណៈអាហារសម្បូរប្រូតេអ៊ីន និងប្រភេទតែសម្រាប់ស្រីៗពពោះ (Pregnancy Tea) អាចមានប្រយោជន៍ បន្ធូរអាការៈចាញ់កូនបាន។
– ចាញ់ក្លិនផ្សេងៗ៖ ក្លិនផ្សែងឡាន ទឹកអប់ និងអាហារមួយចំនួន អាចបណ្តាលឲ្យមិនស្រួលខ្លួនបាន។
អត្ថបទពាក់ព័ន្ធ៖
២- ពេលណាគួរធ្វើតេស្តពិនិត្យមើលផ្ទៃពោះ
យើងអាចតានតឹងខ្លាំង នៅពេលសង្ស័យថាកំពុងមានផ្ទៃពោះ។ ស្រីគ្នាយើង អាចធ្វើតេស្តពិនិត្យពិនិត្យផ្ទៃពោះនៅតាមផ្ទះបាន ដែលជាតេស្តវាស់អ័រម៉ូន Human chorionic gonadotropin (hCG) នៅក្នុងទឹកនោម ខណៈអ័រម៉ូននេះ ឡើងខ្ពស់នៅពេលស្រីមានផ្ទៃពោះតែប៉ុណ្ណោះ។ នៅពេលមានផ្ទៃពោះ សុកនឹងផលិតនូវអ័រម៉ូននេះ ហើយវាមានការកើនយ៉ាងឆាប់រហ័ស នាំឲ្យការធ្វើតេស្តនេះ អាចរកអ័រម៉ូន hCG នៅក្នុងទឹកនោមប្រហែល ១០ថ្ងៃ បន្ទាប់ពីមានការបង្កកំណើត។
លទ្ធផលធ្វើតេស្គ អាស្រ័យទៅលើការណែនាំ និងបរិមាណអ័រម៉ូន hCG រាងកាយបានផលិត ហើយលទ្ធផលអាចអវិជ្ជមាន បើយើងធ្វើតេស្តលឿនពេក ដូច្នេះអាចធ្វើតេស្តម្តងទៀត ២-៣ ថ្ងៃក្រោយ។
លទ្ធផលពិតប្រាកដ អាចមានការកើនឡើននៅពេលយើងធ្វើតេស្តនៅពេលព្រឹក ដោយសារតែកម្រិត hCG ក្នុងទឹកនោម ឡើងខ្ពស់នៅពេលព្រឹក។ គ្នាយើង ក៏អាចស្វែងរកជំនួយពីគ្រូពេទ្យ ហើយពេទ្យនឹងណែនាំឲ្យធ្វើតេស្តឈាម ឯលទ្ធផលបានពីការធ្វើតេស្តឈាម ត្រឹមត្រូវជាងការធ្វើតេស្តទឹកនោម។ ការធ្វើតេស្តឈាម អាចធ្វើនៅ ៦-៨ ថ្ងៃបន្ទាប់ពីមានការបង្កកំណើត។
តេស្តឈាមមាន ២ប្រភេទ ដូចជា៖
– តេស្តឈាមរកមើលកម្រិតអ័រម៉ូន hCG ឬ (Quantitative blood test)៖ តេស្តនេះ ធ្វើដើម្បីកំណត់ពីកម្រិត hCG នៅក្នុងឈាម។
– តេស្តឈាមរកមើលវត្តមានអ័រម៉ូន hCG (Qualitative hCG blood tests)៖ តេស្តនេះ ធ្វើដើម្បីរកមើលថាមានអ័រម៉ូន hCG នៅក្នុងឈាមយើង ឬអត់។
គ្នាយើង អាចធ្វើតេស្តពិនិត្យផ្ទៃពោះនៅផ្ទះបាន នៅពេល ១០ ថ្ងៃក្រោយ ពេលមានការបង្កកំណើត។ ទោះជាយ៉ាងណា តេស្តទាំងនេះមិនមែនត្រឹមត្រូវទាំងអស់នោះទេ ដូច្នេះគួរតែទៅជួបគ្រូពេទ្យដើម្បីបញ្ជាក់បន្ថែម។ ចំពោះអត្ថបទពាក់ព័ន្ធសញ្ញាពពោះ ក៏ដូចជាវិធីធ្វើតេស្តមួយចំនួនទៀត “Hello គ្រូពេទ្យ” នឹងលើកឡើងក្នុងអត្ថបទក្រោយទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត
តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត
រយៈពេលវដ្ដរដូវ
(ថ្ងៃ)
វដ្ដរដូវ
(ថ្ងៃ)
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
When can I take a pregnancy test?. http://www.babycentre.co.uk/pregnancy-test. Accessed February 24, 2017.
Knowing if you are pregnant. https://www.womenshealth.gov/pregnancy/you-get-pregnant/knowing-if-you-are-pregnant. Accessed February 24, 2017.
https://www.fda.gov/medicaldevices/productsandmedicalprocedures/invitrodiagnostics/homeusetests/ucm126067.htm. Accessed February 24, 2017.
8 Early Signs of Pregnancy. http://www.webmd.com/baby/features/8-early-signs-of-pregnancy#1. Accessed February 24, 2017.