ការត្រៀមយកកូន

ការត្រៀមយកកូន - មាតិកា​នេះ​ម៉ាក់ៗ​គ្រប់រូបអាច​ដឹង​ពី​​ទម្លាប់ល្អៗ​​​​គួរ​ធ្វើ មិន​គួរ​ធ្វើ អ្វី​គួរ​ញ៉ាំ ឬ​គួរ​ចៀសវាង ដើម្បី​​ត្រៀមយកកូន​ ជោគជ័យ​តាម​ការ​ចង់បាន និង​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

ការត្រៀមយកកូន

កំពូលអាហារ៦ប្រភេទជួយបង្កើនមេជីវិត និងឆាប់មានផ្ទៃពោះ

មានវិធីជាច្រើន​ដែល​អ្នក​អាច​អនុវត្តន៍បាន ដើម្បី​បង្កើន​​សមត្ថ​ភាព​នៃ​ការ​បង្ក​កំណើត ហើយ​វិធីមួយ​ក្នុង​ចំណោម​វិធី​ទាំង​នោះ គឺ​ការ​បរិភោគ​អាហារ​ល្អៗ ដែល​ជួយ​ជំ​រុញ ឬ​បង្កើន​មេជីវិត​។ អាហារទាំង​នោះ សម្បូរ​ទៅ​ដោយ​វីតាមីន ​និង​សារ​ធាតុ​រ៉ែ ដែល​មាន​អត្ថប្រយោជន៍​ក្នុង​ការ​ជួយដល់​សមត្ថភាព​នៃ​ការ​បង្ក​កំណើត​។ ចឹង តើ​អ្នក​គួរ​តែ​ញ៉ាំ​អាហារ​អ្វីខ្លះ? សូម​ស្វែង​រក​ចម្លើយ​នៅ​ខាង​ក្រោមនេះ អាហារជួយ​ដល់​សមត្ថភាព​បង្ក​កំណើត និង​ឆាប់​មាន​ផ្ទៃពោះ កម្រិត​នៃ​សមត្ថភាព​បង្ក​កំណើត ក៏​អាស្រ័យ​ទៅលើ​សារធាតុ​ចិញ្ចឹម ដែល​យើង​បរិភោគ​ចូល​ក្នុង​រាង​កាយ​របស់​យើង​ផង​ដែរ។ ហេតុនេះ អ្នក និង​ដៃគូ​របស់​អ្នក ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ​ឱ្យ​បាន​ខ្លាំង នៅ​ពេល​ដែល​រៀប​ចំ​គម្រោង​មាន​ផ្ទៃពោះ​។ ជា​មួយ​គ្នានេះ ការ​បរិភោគ​អាហារ​ដែល​មាន​សារ​ធាតុ​ចិញ្ចឹម​ល្អៗ ក៏​ជួយ​ឱ្យ​វដ្តរដូវ​របស់​អ្នក មាន​ភាព​ទៀង​ទាត់​ជាង​មុន និង​ធ្វើ​ឱ្យ​អ្នក​មាន​ផ្ទៃពោះ​កាន់​តែ​ឆាប់​ ផង​ដែរ​។ ខាង​ក្រោមនេះ គឺ​ជា​អាហារ​ដែល​​ជួយ​បង្កើន​សមត្ថភាព​បង្ក​កំណើត​ដែល​អ្នក​អាច​សាក​ល្បង​បាន ដើម្បី​មាន​ផ្ទៃពោះ​ឱ្យកាន់​តែ​ឆាប់។ ១. បន្លែ​បៃ​តង បន្លែបៃតងជាច្រើនប្រភេទដូចជា ស្ពៃពួយឡេង ផ្កាខាត់ណាខៀវ និងស្ពៃខ្មៅ ផ្តល់ជាតិសរសៃដែលអាចជួយ​រក្សាតុល្យភាពអ័រម៉ូនក្នុងរាងកាយ។ អាហារ​ជួយ​ដល់​ការ​មាន​ផ្ទៃពោះមួយនេះ ​ក៏មាន​ផ្ទុក​សារធាតុចិញ្ចឹម​ផ្សេងទៀត​ផងដែរ​ដូចជា វីតាមីន E កាល់ស្យូម ជាតិដែក កូ​អង់​ហ្ស៊ី​ម Q10 និង​វីតាមីន B9។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! វីតាមីន E អាចជួយធ្វើឱ្យជញ្ជាំងស្បូនដែល​ស្តើង ទៅ​ជា​ក្រាស់ឡើង​វិញ។ កម្រាស់ជញ្ជាំងស្បូនដែលសមស្របគឺមានសារៈសំខាន់ដើម្បីគាំទ្រដល់ដំណើរការបង្កកំណើត។ ការរួមបញ្ចូលគ្នានៃវីតាមីន E និង កូ​អង់​ហ្ស៊ី​ម Q10 […]

ស្វែងរក ការត្រៀមយកកូន

ការត្រៀមយកកូន

៦ សំណួរ-ចម្លើយ អ្នកព្យាយាមយកកូន គួរស្វែងយល់

អ្នក​កំពុង​ព្យាយាម​យក​កូន​ ប្រហែល​ជា​មាន​ចម្ងល់​ដែរ​ថា គួរ​រួម​ភេទ​ពេល​ណា​ល្អ ក្រោយ​រួម​ភេទ​ប៉ុន្មាន​ថ្ងៃ​ទើប​មានការ​បង្ក​កំណើត ឬក៏​រួម​ភេទ​ញឹក​ញាប់​ប៉ុនណា​ទើប​មាន​កូន​ជា​ដើម។ បើ​គ្នា​យើង​កំពុង​ព្យាយាម​យក​កូន សូម​ស្វែង​យល់​ទាំងអស់​គ្នា​។ ១. ពេល​វេលា​ល្អ​សម្រាប់​ការ​បង្ក​កំណើត​ ពេល​វេលា​ល្អ​បំផុត​សម្រាប់​ការ​បង្ក​កំណើត គឺ​ជា​ពេល​ដែល​ស្រ្តី​មាន​ស៊ុត​ញី​ទុំ​ធ្លាក់​។ ​អូវ៉ែ​ ជា​អ្នក​បញ្ចេញ​ស៊ុត​ញី​នេះ ហើយ​ស៊ុត​នេះ​នឹង​ធ្វើ​ដំណើរ​ចុះ​ទៅ​កាន់​បំពង់​ដៃ​ស្បូន និង​អាច​រស់​នៅ​បាន​ពី​១២​ទៅ​២៤​ម៉ោង​។ ស្រ្តី​យើង​អាច​បង្ក​កំណើត​បាន​បើ​ក្នុង​រយៈ​ពេល​នេះ​មានការ​រួម​ភេទ ឬ​រួម​ភេទ​មុន​ពេល​ធ្លាក់​ស៊ុត​ញី​នេះ​មួយ​ថ្ងៃ​។ យ៉ាងណា ដោយ​សារ​តែ​មេ​ជីវិត​ឈ្មោល​អាច​រស់​ក្នុង​ប្រព័ន្ធ​បន្ត​ពូជ​ស្រ្តី​បាន​ពី​បី​ទៅ​ប្រាំ​ថ្ងៃ នោះ​ក៏​អាច​ដែរ​ថា​ការ​រួម​ភេទ​មុន​មេ​ជីវិត​ញី​ធ្លាក់​ប្រាំ​ថ្ងៃ​ក៏​អាច​ធ្វើ​ឲ្យ​មាន​ផ្ទៃ​ពោះ​បាន​ដែរ​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. មេ​ជីវិត​ញី​ធ្លាក់​នៅ​ពេល​ណា?​ ​​ស្រ្តី​ជា​ច្រើន​យល់​ថា​មេ​ជីវិត​ញី​នឹង​ទុំ​ធ្លាក់​នៅ​ថ្ងៃ​ទី​១៤​​នៃ​វដ្ដ​រដូវ ប៉ុន្តែ​ការ​ពិត​ជា​ក់​ស្ដែង​មិន​ដូច​នោះ​ទេ ដោយ​ហេតុ​ថា​រយៈ​ពេល​នៃ​វដ្ដ​​របស់​ស្រ្តី​មិន​មាន​រយៈពេល​ដូច​គ្នា​ទេ​ពី​មួយ​ខែ​ទៅ​មួយ​ខែ​។​ ដូច​នេះ ហើយ​ការ​ទុំ​ធ្លាក់​មេ​ជីវិត​ញី​ក៏​មិន​ដូច​គ្នា​រាល់​ខែ​ដែរ​​។ ស្រ្តី​ខ្លះ​ទៀត​យល់​ថា​ ខ្លួន​អាច​ដឹង​ពី​ថ្ងៃ​ធ្លាក់​មេ​ជីវិត​ញី​បាន​ដោយ​មាន​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​។ អ្នក​ខ្លះ​អាច​មាន​រោគ​សញ្ញា​ដូច​ជា​ធ្លាក់​ស​អន្លាយ​ៗ​ដូច​ផ្នែក​ពណ៌​ស​របស់​ស៊ុត​ពីរ​បី​ថ្ងៃ​មុន​ថ្ងៃ​មេ​ជីវិត​ញី​ទុំ​ធ្លាក់ ប៉ុន្តែ​មាន​ស្រ្តី​ជា​ច្រើន​បាន​គិត​ថា​​ការ​ធ្លាក់​ស​ធម្មតា​ជា​សញ្ញា​នៃ​ការ​ធ្លាក់​មេ​ជីវិត​ញី​ទៅ​វិញ​។​​ ដើម្បី​ច្បាស់​លាស់​ជាង​នេះ​ អ្នក​ជំនាញ​ផ្នែកសុខ​ភាព​បន្ត​ពូជ​ ថា​គួរ​តែ​ប្រើ​ឧបករណ៍​ស្ទង់​មេ​ជីវិត​ញី​ ដែល​អាច​ផ្ដល់​ចម្លើយ​ជាក់​លាក់​ជាង​។ ៣. រួមភេទ​ញឹកញាប់​ប៉ុនណា​ទើប​ឆាប់​មាន​កូន​? ​អ្នក​ខ្លះ​គិត​ថា​កាត់​បន្ថយ​ការ​រួម​ភេទ ដើម្បី​ទុក​ឱកាស​ឲ្យ​មេ​ជីវិត​ឈ្មោល​មាន​សុខ​ភាព​ល្អ ឬ​រួម​ភេទ​តែ​ពេល​ធ្លាក់​មេ​ជីវិត​បាន​ហើយ។ ប៉ុន្តែ​ការ​ខក​ខាន​ក្នុង​ការ​រួម​ភេទ​យូរ​ពេក​ អាច​បាត់​បង់​ឱកាស​ក្នុង​ការ​មាន​ផ្ទៃ​ពោះ​ទៅ​វិញ​។ ជា​ការ​ពិត ការ​ផ្អាក​ការ​រួម​ភេទ​ខ្លះ​អាច​ជួយ​បង្កើន​ចំនួន​មេ​ជីវិត តែ​វា​ក៏​អាច​កាត់​​បន្ថយ​សមត្ថ​ភាព​ធ្វើ​ចលនា​របស់​មេ​ជីវិត​ឈ្មោល​ដែរ​។ ដូច​គ្នា​ដែរ គ្នា​យើង​នឹង​អាច​ខកខាន​មិន​បាន​រួម​ភេទ​ចំ​ថ្ងៃ​ធ្លាក់​មេ​ជីវិត​ញី បើ​គិត​តែថា​ចាំ​ដល់​ថ្ងៃ​ធ្លាក់​មេ​ជីវិត​ញី​ចាំ​រួម​ភេទ​នោះ​។ ស្រ្តី​ខ្លះ​មាន​ការ​យល់​ច្រឡំ​ថា​មាន​មេ​ជីវិត​ញី​ទុំ​ធ្លាក់ តែ​ការ​ពិត​មិន​មែន​នោះ​ទេ​។ ដូច​គ្នា​ដែរ យើង​ក៏​មិន​ចាំ​បាច់​រួម​ភេទ​រាល់ថ្ងៃ ឬ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ។ ការ​រួម​ភេទ​ញឹកញាប់​ពេក ឬ​ច្រើន​ដង​ពេក​ក្នុង​មួយ​ថ្ងៃ​អាច​ធ្វើ​ឲ្យ​យើង​និង​ដៃ​គូ​មាន​អារម្មណ៍​ហត់​នឿយ​ ឬ​ស្រ្តេស​​ទៅ​វិញ​​។ ៤. ពេល​ណា​ល្អ​សម្រាប់​ការ​រួម​ភេទ​?​ ​បើ​សិន​ជា​គ្នា​យើង​ឆ្ងល់​ថា​ពេលវេលា​ណា​ល្អ​សម្រាប់​ការ​រួម​ភេទ ដើម្បី​ជា​ឱកាស​ល្អ​ក្នុង​ការ​បង្ក​កំណើត នោះ​គឺ​​ពេល​ព្រឹក​ ឬ​ជាពិសេស​បន្ទាប់​ពី​ភាគី​ខាង​ប្រុស​​បាន​គេង​ស្កប់​ស្កល់​​។ […]


ការត្រៀមយកកូន

ធ្វើម៉េចដឹងថា កូនក្នុងផ្ទៃមានជំងឺពកឆ្អឹងខ្នង? ចុះម៉ាក់ៗធ្វើបែបណាដើម្បីបង្ការ?

ជំងឺ​ពក​ឆ្អឹង​កង​ខ្នង ឬ​ពាក្យ​បច្ចេក​ទេស​ហៅ​ថា Spina Bifida ​កើត​ឡើង​នៅ​ក្នុង​​ត្រីមាស​ដំបូង​នៃ​ការ​ពពោះ ព្រោះ​ជា​ពេល​ដែល​មាន​​ការ​បង្កើត​ខួរក្បាល និង​ខួរ​ឆ្អឹង​ខ្នង។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ សញ្ញាបត្រ​ពី​ប្រទេស​បារាំង។ លោកស្រី​វេជ្ជបណ្ឌិត​បម្រើ​ការងារ​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា​រូប​នេះ​បាន​បន្ត​ថា ជំងឺ​ពក​ឆ្អឹង​កង​ខ្នង ឬ Spina Bifida សំដៅ​ទៅ​លើ​ភាព​ខុស​ប្រក្រតី​នៃ​ឆ្អឹង​កង​ខ្នង​របស់​ទារក​ផ្នែក​ខាង​ក្រោយ អាច​របើក​​ឆ្អឹង​ខ្នង ឬ​ពក​ឆ្អឹង​ខ្នង​មួយ​ចំហៀង ឬ​បាត់​ឆ្អឹង​កង​ខ្នង​ទាំង​អស់ ធ្វើ​ឲ្យ​លៀន​ខួរ​ឆ្អឹង​ខ្នង​ចេញ​មក​ក្រៅ ធ្វើឲ្យ​ឆ្អឹង​ខ្នង​មិន​ពេញ​លក្ខណៈ បណ្ដាល​ឲ្យ​ទារក​ពិការ​ភាព ខូច​អវយវៈ​ពី​កំណើត។ ទារក​មាន​ជំងឺ​ពក​ឆ្អឹង​កង​ខ្នង អាច​ដឹង​តាម​រយៈ​ការ​ពិនិត្យ​អេកូ​ដោយ​គ្រូពេទ្យ​ជំនាញ នៅ​សប្តាហ៍​ទី១២ នៃ​ការ​ពពោះ​ ដែល​ក្នុង​ករណី​ធ្ងន់ធ្ងរ​គ្រូពេទ្យ​នឹង​ឲ្យ​បញ្ឈប់​គភ៌​តែ​ម្តង។ លោកស្រី​វេជ្ជបណ្ឌិត ថា នៅ​ប្រទេស​ជឿន​លឿន គេ​អាច​ព្យាបាល​ទារក​ដែល​មាន​ជំងឺ​ពក​ឆ្អឹង​ខ្នង​តាំង​ពី​នៅ​ក្នុង​ពោះ​ម្តាយ ដោយ​មិន​ចាំបាច់​រង់ចាំ​ឲ្យ​កូន​កើត​មក​ទើប​វះកាត់​ឆ្អឹង​ខ្នង​បិទ​ឲ្យ​ជិត​វិញ​នោះ​ទេ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ចំពោះ​វិធី​បង្ការ​មិន​ឲ្យ​ទារក​មាន​ជំងឺ​ពក​ឆ្អឹង​កង​ខ្នង​នេះ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​រូប​នេះ​ណែនាំ​ឲ្យ​ស្រីៗ​ដែល​មាន​គម្រោង​យក​កូន ត្រូវ​ញ៉ាំ​អាស៊ីដហ្វូលិក​រៀង​រាល់​ថ្ងៃ រយៈពេល​ ៣ ​ខែ​មុន​ពេល​មាន​កូន និង​ពេល​ពពោះ​នៅ ​៣ ​ខែ​ដំបូង ​ប្រសិន​បើ​ដឹង​ថា​ការ​ទទួល​របប​អាហារ​មិន​គ្រប់គ្រាន់។ កាលណា​ស្ត្រី​ពពោះ​ញ៉ាំ​អាស៊ីដ​ហ្វូលិក​មិន​គ្រប់​គ្រាន់​​ទេ គភ៌​អាច​ប្រឈម​នឹង​ជំងឺ​ពក​ឆ្អឹង អាច​លៀន​ខួរ​ឆ្អឹង​ខ្នង​ចេញ​មក​តាម​ឆ្អឹង​ខ្នង ធ្វើ​ឲ្យ​ខួរ​ក្បាល​លូត​លាស់​មិន​ពេញ​លេញ ទៅ​ជា​តូច​ខុស​ប្រក្រតី ឬ​ទឹក​ដក់​ក្នុង​ខួរក្បាល និង​បញ្ហា​ប្រឈម​ជា​ច្រើន​ទៀត​ទាំង​ម្តាយ​ទាំង​កូន។ [embed-health-tool-due-date] បន្ថែម​ពី​នោះ ស្ត្រី​ដែល​មាន​គម្រោង​យក​កូន ឬ​កំពុង​ពពោះ ត្រូវ​ញ៉ាំ​អាហារ​​មាន​ជាតិហ្វូឡាត ដែល​សម្បូរ​នៅក្នុងស៊ុត ថ្លើមគោ […]


ការត្រៀមយកកូន

ស្រីៗ​កំពុងព្យាយាមយកកូន ចាក់វ៉ាក់សាំងកូវីដ១៩ បានអត់?

បច្ចុប្បន្ន​ពិភព​លោក​មាន​វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ១៩ ហើយ​ប្រទេស​ជា​ច្រើន​កំពុង​ចាក់​វ៉ាក់សាំង​​នេះ​ដល់​ប្រ​ជា​ពល​រដ្ឋ​ដើម្បី​ការ​ពារ​ការ​រាតត្បាត​វីរុស​នេះ​កាន់​តែ​ច្រើន។ ទន្ទឹម​នឹង​មាន​វ៉ាក់សាំង​​នេះ​មនុស្ស​មួយ​ចំនួន​មិន​អាច​ចាក់​បានទេ បើ​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា​មាន​បញ្ហា​សុខភាព​ណា​មួយ។ ចុះ​ស្រីៗ​យើង មាន​បំណង​យក​កូន​វិញ អាច​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​១៩​បាន​ឬ​យ៉ាងណា? ចំពោះ​ចម្លើយ​​លើ​សំណួរ​នេះ Hello គ្រូពេទ្យ​ នឹង​លើ​យក​ការ​បក​ស្រាយ​របស់​មជ្ឈមណ្ឌល​​ត្រួត​​ពិនិត្យ​និង​បង្កា​រ​ជំងឺ​ឆ្លង (CDC)​ អាមេរិក​ មក​ឲ្យ​ស្រីៗ​យើង​បាន​ដឹង​។​ នៅ​ក្នុង​វិប​សាយCDC​ អាមេរិក ចុះ​ផ្សាយ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​ពន្យល់​ថា ស្រ្តី​ដែល​មាន​បំណង​យក​កូន ឬ​កំពុង​ព្យា​យាម​យក​កូន​គួរ​តែ​ទៅ​ទទួល​វ៉ាក់សាំង​បង្ការ​កូវីដ​១៩។ CDC​ អាមេរិក​បញ្ជាក់​ថា​ តាម​ការ​ស្រាវ​ជ្រាវ​កន្លង​មក អ្នក​ជំនាញ​ជឿ​ថា​វ៉ាក់សាំង​បង្ការ​កូវីដ​១៩ ទំនង​ជា​មិន​​មាន​ហានិភ័យ​ណាមួយ​លើ​អ្នក​ព្យាយាម​យកកូន ឬ​មាន​បំណង​យក​កូន​នោះ​ទេ​ មិន​ថា​ក្នុង​រយៈពេល​ខ្លី ឬ​វែង​។ បើ​តាមCDC​ អាមេរិក​ ដដែល វ៉ាក់សាំង​បង្ការ​កូវីដ​១៩ ក៏​ដូច​ជា​វ៉ាក់សាំង​ផ្សេងៗ​ទៀត​ដែរ គឺ​ជួយ​បង្ហាត់​រាង​កាយ​ឲ្យ​បង្កើត​បាន​​អង់ទីករ សម្រាប់​តទល់​​នឹង​វីរុស​បង្ក​ជា​ជំងឺ​កូវីដ១៩​ និង​ការ​ពារ​ខ្លួន​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​នៅ​ពេល​ក្រោយ​។ ប្រភព​ដដែល​បន្ត​ថា គិត​មក​ទល់​ពេល​នេះ​មិន​មាន​ភស្តុ​តាង​បញ្ជាក់​ថា​អង់ទីករ​ដែល​បង្កើត​ឡើង​ដោយ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ អាច​បង្ក​ជា​បញ្ហា​ក្នុង​ការ​មាន​ផ្ទៃពោះ និង​ការ​អភិវឌ្ឈ​សុក​​នោះ​ទេ។ បន្ថែម​ពី​នេះ ក៏​គ្មាន​ដែរ​ភស្តុតាង​បញ្ជាក់​ថា​វ៉ាក់សាំង​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធភាព​បង្ក​កំណើត។ ជា​ការ​ណែ​នាំ CDC​ អាមេរិក​ ថា​អ្នក​ដែល​កំពុង​ព្យាយាម​យក​កូន ឬ​មាន​បំណង​យក​កូន គួរ​ទៅ​ទទួល​វ៉ាក់​សាំង​បង្ការ​កូវីដ​១៩ នៅ​ពេល​មានការ​ប្រកាស​ឲ្យ​ចាក់​​​វ៉ាក់សាំង​នេះ។


ការត្រៀមយកកូន

គន្លឹះ​ថែទាំ​សុខភាព​ឲ្យ​ល្អ​អំឡុងពេល​ពពោះ​​ ​វ័យ​ខ្ទង់២០​ឆ្នាំ​ ៣០​ឆ្នាំ​ ៤០ឆ្នាំ

​មិន​ថា​យើង​ចង់​មាន​ផ្ទៃពោះ​ ឬ​កំពុង​តែ​មាន​ផ្ទៃពោះ​នោះ​ទេ​ ការ​ថែទាំ​សុខភាព​​ឲ្យ​ល្អ​គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​។​ ខណៈ ​ដែល​​តម្រូវ​ការ​នៃ​រាងកាយ​​ មាន​ការ​វិវត្តន៍​ទៅ​តាម​វ័យ​ ការ​មាន​ផ្ទៃពោះ​​នៅ​ក្នុង​វ័យ​​ខ្ទង់​២០​ឆ្នាំ​ គឺ​មាន​ភាព​ខុស​គ្នា​ឆ្ងាយ​ពី​ការ​មាន​ផ្ទៃ​ពោះ​នៅ​ក្នុង​វ័យ​ខ្ទង់​៣០​ឆ្នាំ និង​៤០​ឆ្នាំ​។​ យ៉ាង​ណា​មិញ​ យើង​នៅ​តែ​អាច​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ​ ទោះ​បី​ជា​មាន​ផ្ទៃពោះ​នៅ​ក្នុង​វ័យ​ណា​ក៏​ដោយ​។​ ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​នៅ​ពេល​ដែល​មាន​ផ្ទៃពោះ​ ហើយ​ក៏​មាន​រឿងរ៉ាវ​ជាច្រើន​ទៀត​ដែល​អាច​ប៉ះពាល់​ដល់​រាងកាយ​របស់​យើង​ផង​ដែរ​ ដូច្នេះ​ហើយ​យើង​ចាំបាច់​ត្រូវ​យល់​ដឹង​ពី​គន្លឹះ​ថែទាំ​សុខភាព​​ពេល​មាន​ផ្ទៃ​ពោះ​នៅ​​គ្រប់​វ័យ​ឲ្យ​បាន​ដិតដល់​។​ គន្លឹះ​ថែទាំ​សុខភាព​នៅ​ពេល​មាន​ផ្ទៃ​ពោះ​នៅ​វ័យ​ខ្ទង់​២០​ឆ្នាំ​ ​​​​​នៅ​វ័យ​ខ្ទង់​២០​ឆ្នាំ​ គឺ​ជា​ពេលវេលា​ដ៏​ល្អ​បំផុត​​ក្នុង​ការ​មាន​ផ្ទៃពោះ​ ហើយ​​យើង​ក៏​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​​​​នៃ​​​ការ​មាន​កូន​​យ៉ាង​ងាយ​ស្រួល​ផង​ដែរ​​។​ បន្ថែម​ពី​នេះ​ ស្រីៗ​យើង​មាន​ហានិភ័យ​ទាប​នៅ​ក្នុង​ការ​រលូត​កូន​ ដែល​ជា​ក្ដី​ព្រួយបារម្ភ​មួយ​សម្រាប់​អ្នក​ដែល​ចង់​មាន​កូន​។​ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ជាមួយ​គ្នា​នេះ​ដែរ​ រាងកាយ​របស់​យើង​​មាន​ភាព​រឹងមាំ​នៅ​ក្នុង​ការ​ពពោះ​ រីឯ​ស្បែក​ក៏​មាន​សភាព​ទន់​ល្មម​ ជាមួយ​នឹង​ភាព​យឺត​ ព្រម​ទាំង​សំណើម​ ដែល​អាច​វិល​ត្រលប់​មក​រក​សភាព​ធម្មតា​វិញ​ បន្ទាប់​ពី​សម្រាល​កូន​រួច​។​ នៅ​ក្នុង​វ័យ​នេះ​ យើង​ក៏​មាន​ហានិភ័យ​តិច​តួច​​ក្នុង​ការ​​កើត​មាន​ជំងឺ​ផ្សេង​ៗ​ ដូចជា​ទឹក​នោម​ផ្អែម​ពេល​មាន​គភ៌​​។​ ដោយ​សារ​តែ​យើង​ស្ថិត​ក្នុង​វ័យ​មួយ​ដ៏​ស័ក្ដិសម​ក្នុង​ការ​មាន​កូន​ ​ស្រីៗ​យើង​គ្រាន់​តែ​ញ៉ាំ​អាហារ​ល្អ​ៗ ធ្វើ​លំហាត់​ប្រាណ​ស្រាល​ៗ​ និង​ដើរ​ជុំវិញ​ផ្ទះ​ ដើម្បី​ឲ្យ​យើង​មាន​សុខភាព​ល្អ​នៅ​ពេល​​មាន​ទម្ងន់​ ក៏​គ្រប់គ្រាន់​ហើយ​។​ ចូរ​ជៀសវាង​ការ​ជក់​បារី​ ញ៉ាំ​ស្រា​ និង​ស្រ្តេស​។​ បន្ថែម​ពី​នេះ​ យើង​គួរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​ឲ្យ​កូន​មាន​ការ​លូតលាស់​ល្អ​។​ ​គន្លឹះ​ថែទាំ​សុខភាព​នៅ​ពេល​មាន​ផ្ទៃ​ពោះ​នៅ​វ័យ​ខ្ទង់​៣០​ឆ្នាំ ការ​មាន​ផ្ទៃពោះ​នៅ​ក្នុង​វ័យ​នេះ​ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទៀត​ឡើយ​ ហើយ​នៅ​ពេល​ដែល​យើង​​ឈាន​ដល់​អាយុ​៣៥​ឆ្នាំ​ លទ្ធភាព​ក្នុង​ការ​មាន​កូន​របស់​យើង​នឹង​ធ្លាក់​ចុះ​។ គ្រូពេទ្យ​អាច​ណែ​នាំ​ឲ្យ​យើង​ធ្វើ​ការ​ពិនិត្យ​បន្ថែម​​ ពីព្រោះ​ហានិភ័យ​នៃ​ការ​រលូត​កូន​ និង​ភាព​មិន​ប្រក្រតី​នៃ​ហ្សែន​នឹង​ចាប់ផ្ដើម​កើន​ឡើង​នៅ​វ័យ​នេះ​។​ ពិត​ណាស់​ ជំងឺ​ផ្សេង​ៗ​ […]


ការត្រៀមយកកូន

​គន្លឹះ​សំខាន់​ៗ​ ​ស្រី​ៗ​​គួរដឹង​​មុន​​​សម្រេច​ចិត្ត​​​យក​កូន

​ពិត​ណាស់​ ការ​បង្កើត​គ្រួសារ​មួយ​ៗ​ មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​​ទេ​ ពីព្រោះ​វា​ទាមទារ​ភាព​អត់ធ្មត់​ ការ​យោគយល់​គ្នា​ ​និង​ការ​ខិតខំ​ប្រឹងប្រែង​រួម​គ្នា។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​ស្រីៗ​យើង​ត្រៀម​ខ្លួន​​រួច​រាល់​ ក្នុង​ការ​​បង្កើត​គ្រួសារ​មួយ​ដ៏​កក់​ក្ដៅ ​​និង​សម្រេច​ចិត្ត​ថា​​ចង់​យក​កូន​ យើង​ត្រូវ​ដឹង​ពី​រឿងរ៉ាវ​មួយ​ចំនួន​នេះ​​​ជា​មុន​សិន​។ ១. ការ​ធ្វើ​តេស្ត​​រក​ជំងឺ​ពី​កំណើត​ ​ ​ពេល​ខ្លះ​ យើង​មាន​បម្រែបម្រួល​ហ្សែន​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​​កើត​ឡើង​ចំពោះ​ទារក​​ ប្រសិនបើ​ពួក​គេ​ទទួល​បាន​ហ្សែន​​ទាំង​នោះ​​ពី​ប៉ា​ម៉ាក់​។​ ​ជាក់ស្ដែង​ មាន​ជំងឺ​ហ្សែន​ជា​ច្រើន​ ដូចជា​ជំងឺ​អូទីស្សឹម​ (Autism) ​ឬ​ Down's Syndrome​។ល។​ ការ​ធ្វើ​តេស្ត​ស្វែង​រក​ជំងឺ​ពី​កំណើត​ អាច​​​​ឲ្យ​យើង​ដឹង​ថា​​តើ​បុរស​ ឬ​នារី​​នោះ​មាន​បម្រែបម្រួល​ហ្សែន​​ដែរ​ឬ​ទេ​។​ សូម្បី​តែ​ក្នុង​អំឡុង​ពេល​ពីរ​បី​ខែ​ដំបូង​នៃ​ការ​មាន​ផ្ទៃ​ពោះ​ ​ការ​ធ្វើ​តេស្ត​​សារធាតុ​រាវពី​អំប្រ៊ីយ៉ុង​ ក៏​អាច​បង្ហាញ​ឲ្យ​យើង​ដឹង​​ថា​តើ​​ អំប្រ៊ីយ៉ង​មាន​ជំងឺ​ហ្សែន​ឬ​អត់​​​ផង​ដែរ​។​ ២. ​ស្វែង​យល់​ពី​រយៈពេល​នៃ​ការ​បញ្ចេញ​ពង​អូវុល​ ​​​​​​​​​ប្ដី​ប្រពន្ធ​ជា​ច្រើន មាន​អារម្មណ៍​ខក​បំណង​នៅ​ពេល​ដែល​ពួក​គេ​បរាជ័យ​ក្នុង​ការ​យក​កូន​ បន្ទាប់​ពី​ព្យាយាម​ជា​ច្រើន​លើក​។​ ជួន​កាល​ មនុស្ស​ភាគ​ច្រើន​អាច​ភ្លេច​យក​ចិត្ត​ទុក​ដាក់​លើ​​ការ​បញ្ចេញ​ពង​អូវុល​។​ ​ជា​ទូទៅ​ រយៈពេល​១២ ដល់​១៦​ថ្ងៃ​ បន្ទាប់​ពី​ស្រីៗ​យើង​មក​រដូវ​រួច​ គឺ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ពេលវេលា​ដែល​​អាច​​មាន​កូន​ខ្ពស់​បំផុត​។​ ៣. ឈប់​ផឹក​គ្រឿង​ស្រវឹង​ និងឈប់​​ជក់​បារី​ ​​​មិន​ត្រឹម​តែ​ម៉ាក់​ទេ​ដែល​គួរ​ឈប់​ជក់​បារី​ សូម្បី​តែ​ប៉ា​ក៏​គួរ​បញ្ឈប់​ទម្លាប់​​អាក្រក់​មួយ​នេះ​ដែរ​ ​ពីព្រោះ​វា​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ម្ដាយ​ និង​កូន​ដែល​នៅ​ក្នុង​ផ្ទៃ​។​ រី​ឯ​ការ​​ផឹក​គ្រឿង​ស្រវឹង​នៅ​អំឡុង​ពេល​ ឬ​មុន​ពេល​មាន​ទម្ងន់​ ក៏​មិន​ល្អ​ចំពោះ​សុខភាព​ទាំង​ម្ដាយ​ និង​កូន​ដូច​គ្នា​។ ៤. ចាប់ផ្ដើម​សន្សំ​ប្រាក់​បម្រុង​ ​យើង​ប្រហែល​ជា​មាន​ប្រាក់​សន្សំ​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​ពេល​​អាសន្ន​ ឬ​សម្រាប់​​ការ​សិក្សា​​នៅ​ក្រៅ​ប្រទេស​ ក៏​ដូចជា​​សម្រាប់​​ដំណើរ​កម្សាន្ត​មិន​ខាន​។​ ដូច​គ្នា​នេះ​ដែរ​ […]


ការត្រៀមយកកូន

បើសង្ស័យមានផ្ទៃពោះ ស្រីៗគួរ​ធ្វើ​តេស្ត​ពេល​ណាទើប​ល្អ?

​បើសង្ស័យថា ខ្លួនឯងមានផ្ទៃពោះ តើស្រីៗគួរតែធ្វើតេស្តពេលទើបល្អ? ពិតណាស់សម្រាប់​ស្រីៗ​យើង​ភាគ​ច្រើន​ ប្រហែល​ជា​មាន​អារម្មណ៍ភ័យផង អរផង​​ នៅ​ពេល​ត្រូវ​ធ្វើ​តេស្ត​ផ្ទៃពោះ​ម្តង​ៗ​ ពីព្រោះ​អ្នក​ខ្លះ​ចង់​បាន​​កូន​ រី​ឯ​អ្នក​ខ្លះ​ទៀត​បែរ​ជា​មិន​ចង់​បាន​កូន​ទៅ​វិញ។​​​​ ទោះ​ជា​បែប​ណា​ក្តី​ ការ​ធ្វើ​តេស្ត​ផ្ទៃ​ពោះ​នៅ​ពេលវេលា​​ត្រឹមត្រូវ​ គឺ​មាន​សារៈសំខាន់​ណាស់​ ​ពី​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​យើង​ដឹង​​កាន់​តែ​ច្បាស់​អំពី​ការ​មាន​ផ្ទៃ​ពោះ​។​ ១.ពេល​ណា​យើង​គួរ​ធ្វើ​តេស្ត​​ជាមួយ​នឹង​ឧបករណ៍​តេស្ត​ដោយ​ខ្លួន​ឯង​? ​​​ជា​ទូទៅ​ នៅ​ពេល​ដែល​យើង​បាត់​រដូវ​ ឬ​មក​រដូវ​យឺត​ វា​អាច​ជា​សញ្ញា​ដំបូង​ដែល​​ធ្វើ​ឲ្យ​យើង​​ត្រូវ​ប្រញាប់​​ទៅ​រក​ទិញ​​តេស្ត​ផ្ទៃ​ពោះ​​ជាក់​ជា​មិនខាន។​ ប៉ុន្តែ​ ស្រីៗ​យើង​គួរ​​តែ​រង់ចាំ​ដល់​ពេលវេលា​ជាក់លាក់​មួយ​សិន​​​ មុន​នឹង​​សម្រេច​ចិត្ត​ធ្វើ​តេស្ត​ផ្ទៃ​ពោះ​​​។​ ​ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក ការ​ធ្វើ​តេស្ត​​នៅ​ក្នុង​រយៈ​ពេល​១​ ទៅ​២​សប្ដាហ៍​បន្ទាប់​ពី​យើង​រួម​ភេទ​រួច​ ឬ​១០​ថ្ងៃ​បន្ទាប់​ពី​យើង​បាត់​រដូវ​ គឺ​ជា​ពេល​វេលា​ដ៏​សមស្រប​​នៅ​ក្នុង​ការ​ស្រាយ​ចម្ងល់​នេះ​​។​ ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យើង​ត្រូវ​រង់ចាំ​​​​ពេល​វេលា​​បន្តិច​សិន​​នោះ​​គឺ​ដោយសារ​តែ​យើង​ត្រូវ​ស្វែង​រក​​​​​​អ័រម៉ូន​មាន​ផ្ទៃពោះ hCG ​ដែល​ត្រូវ​ការ​រយៈពេល​ពី​៧ទៅ១២ថ្ងៃ​ បន្ទាប់​ពី​ស៊ុត​​ត្រូវ​បាន​បង្ក​កំណើត​ និងបាន​ទៅ​តោងជាប់​នឹង​ជញ្ជាំងស្បូន​។​ ហេតុដូច្នេះ​ហើយ​ ប្រសិន​បើ​យើង​ធ្វើ​តេស្ត​លឿន​ជាង​នេះ​ ​យើង​អាច​នឹង​ទទួល​លទ្ធផល​អវិជ្ជមាន​ បើ​ទោះបី​ជា​យើង​មាន​ផ្ទៃ​ពោះ​ក៏​ដោយ​ ពី​ព្រោះ​កម្រិតអ័រម៉ូន hCG មិន​ត្រូវ​គ្នា​នៅ​ឡើយ​​​។ ២.​ពេល​ណា​យើង​គួរ​ធ្វើ​តេស្ត​ឈាម​​រក​មើល​ផ្ទៃពោះ​? ​​​​​​​នៅ​ពេល​ដែល​​ស្រីៗ​យើង​ធ្វើ​តេស្ត​ផ្ទៃ​ពោះ​ ជាមួយ​នឹង​ឧបករណ៍​តេស្ត​​ដោយ​ខ្លួន​ឯង​ ឃើញ​​លទ្ធផល​អវិជ្ជមាន​ជាច្រើន​ដង​ ប៉ុន្តែ​យើង​នៅ​តែ​ជឿ​ថា​ខ្លួន​​​​មាន​ផ្ទៃពោះ​នោះ​ យើង​អាច​ធ្វើ​តេស្ត​ឈាម​រក​មើល​ផ្ទៃ​ពោះ​បាន​​ ដើម្បី​ឲ្យ​​ប្រាកដ​ក្នុង​ចិត្ត​។ នៅ​ពេល​ដែល​ឧបករណ៍​តេស្ត​ផ្ទៃ​ពោះ​ វាស់​កម្រិត​អ័រម៉ូន​  hCG ការ​ធ្វើ​តេស្ត​ឈាម​​មាន​ភាព​ត្រឹមត្រូវ​ជាង​ ព្រម​ទាំង​អាច​ស្វែង​រក​កម្រិត​អ័រម៉ូន​ hCG​នៅ​ក្នុង​ឈាម​បាន​ផង​ដែរ។​ ​ប៉ុន្តែ​ យើង​ត្រូវ​រង់ចាំ​ប៉ុន្មាន​ថ្ងៃ​ជា​មុន​សិន​ បន្ទាប់​ពី​ការ​រួម​ភេទ​ […]


ការត្រៀមយកកូន

មានជំងឺទឹកនោមផ្អែម ហើយចង់បានកូនត្រូវពិនិត្យសុខភាពទាំងនេះសិន

អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​ត្រូវ​ប្រយ័ត្ន​ខ្លួន​ពី​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ព្រោះ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ អាចក្លាយ​ជា​ឧបសគ្គ​មួយ​ក្នុង​ការ​ពពោះ​របស់​យើង​ដូច​ជា កូន​លើស​ទម្ងន់ កូន​កើត​មិន​គ្រប់​ខែ ឬ​កូន​អាច​ស្លាប់​នៅ​ក្នុង​ពោះ​តែ​ម្ដង។ គ្រាន់​តែ​កើត​ទឹក​នោម​ផ្អែម​ពេល​ពពោះ​បង្ក​ជា​ផល​វិបាក​ច្រើន​យ៉ាង​នេះ ចុះ​ប្រសិន​បើ​ស្ត្រី​កើត​ទឹក​នោម​ផ្អែម​ស្រាប់ ចង់​មាន​ផ្ទៃពោះ​គួរ​ធ្វើ​យ៉ាង​ណា? តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ស្ត្រី​គ្រប់​រូប​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ស្រាប់ មិន​ថា​ប្រភេទ​១ ឬ​ប្រភេទ​២​ទេ សុទ្ធ​តែ​អាច​ពពោះ​បាន​ធម្មតា ប៉ុន្តែ​មុន​នឹង​សម្រេច​ចង់​បាន​កូន ម៉ាក់ៗ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​តែ​ពិនិត្យ​លើ​ផ្នែក​សុខភាព​ទាំង​នេះ​សិន ដើម្បី​ចៀសវាង​ផលវិបាក​ទាំង​អា​អូន​ក្នុង​ផ្ទៃ និង​ម៉ាក់ៗ​ផ្ទាល់​ខ្លួន​ដូចជា៖ – ពិនិត្យ និង​តាម​ដាន​ជាតិ​ស្ករ​ឲ្យ​មាន​លំនឹង មុន​នឹង​ចង់​ពពោះ – ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជំងឺ​ទឹក​នោម​ផ្អែម ចំពោះ​អ្នក​ជំងឺ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី១ ពី​ការ​បន្ត​ប្រើ​ប្រាស់​អាំងស៊ុយលីន – ស្ត្រី​គួរ​ពិនិត្យ​មើល​ភ្នែក បេះ​ដូង និង​តម្រងនោម – ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ពី​ការ​ជំនួស ឬ​បញ្ឈប់​ការ​ប្រើ​ថ្នាំ​មួយ​ចំនួន​ដូចជា ថ្នាំ​បញ្ចុះ​ឈាម ឬ​ថ្នាំ​បញ្ចុះ​ខ្លាញ់។ល។ – ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​អ្នក​ជំនាញ​ផ្នែក​ម្ហូប​អាហារ​ រី​ឯ ស្ត្រី​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី២ មាន​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់​ក្នុង​ការ​ព្យាបាល ហើយ​ចង់​បាន​កូន គឺ​ត្រូវ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ផ្លាស់​ប្ដូរ​ថ្នាំ​គ្រាប់​មួយ​ចំនួន ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ករណី​ចាំ​បាច់​ត្រូវ​ផ្លាស់​មក​ប្រើ​ថ្នាំ​ចាក់​អាំងស៊ុយលីន​វិញ។ ស្រប​គ្នា​នេះ ចំពោះ​ម៉ាក់ៗ​ពពោះ​គ្រប់​រូប គួរ​តែ​តាមដាន​សុខភាព និង​ជាតិ​ស្ករ​ឲ្យ​បាន​ដិត​ដល់ ដើម្បី​ចៀសវាង​ពី​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ។ ម៉ាក់​ៗ​ពពោះ​អាច​គ្រប់​គ្រង ឬ​កាត់​បន្ថយ​ជាតិ​ស្ករ​មាន​នៅ​ក្នុង​ខ្លួន​បាន​ដោយ​ការ​ហាត់​ប្រាណ ញ៉ាំ​អាហារ​ល្អ​ៗ រក្សា​ទម្ងន់​ឲ្យ​នៅ​ថេរ យក​ល្អ គួរ​តែ​ចាប់​ផ្ដើម​ពពោះ​នៅ​ពេល​ដែល​ទម្ងន់​ត្រូវ​ស្តង់ដារ ពោល​គឺ​ទម្ងន់​សុវត្ថិភាព​មួយ មិន​លើស​ទម្ងន់ ព្រោះ​ពេល​យើង​ពពោះ ទម្ងន់​នឹង​បន្ត​ឡើង​ថែម​ទៀត […]


ការត្រៀមយកកូន

ស្ត្រីពពោះត្រូវការជាតិដែកច្រើនប៉ុនណា ជាតិដែកជួយអ្វីខ្លះ? (វីដេអូ)

ជាតិ​ដែក ជា​សារធាតុ​រ៉ែ ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​អេម៉ូក្លូប៊ីន​នៃ​គ្រាប់​ឈាម​ក្រហម និង​មីយ៉ូក្លូប៊ីន​នៃ​កោសិកា​សាច់ដុំ។ ជាតិ​ដែក​មាន​នាទី​​ចាំ​បាច់ដឹក​អុកស៊ីសែន កាបូន​ឌី​អុកស៊ីត និង​សកម្មភាព​សំខាន់ៗ​ផ្សេង​ទៀត​ក្នុង​រាង​កាយ ចំពោះ​​ស្ត្រីព​ពោះ​វិញ ត្រូវ​ការ​ជាតិ​ដែក​ទ្វេ​ដង។ ១. កម្រិត​ជាតិ​ដែក​ស្ត្រីពពោះ​ត្រូវការ ពេល​ពពោះ ​ស្ត្រី​ងាយ​ប្រឈម​នឹង​ការ​ខ្វះ​ជាតិ​ដែក បែប​នេះ​ទើប​ក្រសួង​សុខាភិបាល​តម្រូវ​ឲ្យ​លេប​ថ្នាំ​ជាតិ​ដែក​ឲ្យអំឡុង​ពេល​ពពោះ និង​ក្រោយ​ពេល​សម្រាល​កូន។ ចំណែក​ឯ​បរិមាណ​ជាតិ​ដែក​វិញ បើ​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ស្ត្រី​ពពោះ​ត្រូវ​ការ​ពី ៣០-៦០ មិល្លីក្រាម/ថ្ងៃ ដើម្បី​ផលិត​អេម៉ូក្លូប៊ីន ដែល​វា​មាន​តួនាទី​ដឹក​ជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​កោសិកា​នានា​ពេញ​រាងកាយ ពិសេស​ខួរក្បាល។ ២. អត្ថប្រយោជន៍​ជាតិ​ដែក​ចំពោះ​ស្ត្រីពពោះ បើ​តាម​អង្គការ​សុខភាព​ពិភព​លោក​ដដែល​បញ្ជាក់​ថា ការ​ញ៉ាំ​ជាតិ​ដែក​គ្រប់​គ្រាន់​អំឡុង​ពេល​មាន​ផ្ទៃពោះ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ទាំង​ម្តាយ​ទាំង​កូន។ – ជួយ​បង្កើន​គ្រាប់​ឈាម​ក្រហម – កាត់​បន្ថយ​ភាព​ស្លេក​ស្លាំង – ឲ្យ​ទារក​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ – បង្ការ​កូន​កើត​មុន​ខែ – បង្ការ​កូន​មិន​គ្រប់​គីឡូ – កាត់​បន្ថយ​ហានិភ័យ​ពេល​សម្រាល​កូន។ ៣. ធ្វើម៉េចកុំឲ្យខ្វះជាតិដែក? ជាតិដែកមានក្នុងអ្វីខ្លះ? ក្រៅ​ពី​ថ្នាំ​ជាតិ​ដែក​ជាតិ​ដែល​ផ្តល់​​ដោយ​ក្រសួង​សុខាភិបាល ស្រីៗ​ពពោះ​ក៏​អាច​បង្កើន​បរិមាណ​ជាតិ​ដែក​តាម​រយៈ​អាហារ​បំប៉ន ដូចជា​ម្សៅ​ទឹកដោះ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​អាច​ញ៉ាំ ១កែវ/ថ្ងៃ (អាច​ផ្តល់​បរិមាណ​ជាតិ​ដែក​ប្រមាណ ១០% យ៉ាង​តិច នៃ​តម្រូវការ​ជាតិដែក​ប្រចាំ​ថ្ងៃ) ឬ​​របប​អាហារ​ដែល​មាន​នៅ​ក្នុង​សាច់ក្រហម ថ្លើមសត្វ បន្លែបៃតង និង​គ្រាប់​ធញ្ញជាតិ មាន​សណ្តែក​គ្រប់​មុខ គ្រាប់​ស្វាយ​ចន្ទី គ្រាប់អាល់មុន គ្រាប់ល្ពៅ ជាដើម។


ការត្រៀមយកកូន

ក្រោយពីរួមភេទ តើរយៈពេលប៉ុន្មានទើបមានការបង្កកំណើត?

ពិតណាស់ ការ​រួម​ភេទ​អាច​ធ្វើ​ឲ្យ​យើង​មាន​ផ្ទៃ​ពោះ​បាន ប៉ុន្តែ យើងអាចមានផ្ទៃពោះបានក្នុងរយៈពេលប៉ុន្មាន ក្រោយពីការរួមភេទ? សំណួរ​នេះ​មិន​មាន​ចម្លើយ​​ជាក់​លាក់​នោះ​ទេ វា​អាស្រ័យ​​លើ​ពេល​វេលា​ដែរ ពេល​ខ្លះ​អាច​ថា​ត្រឹម​ប៉ុន្មាន​នាទី ឬ​អាច​ដល់​ពី​របី​ថ្ងៃ​​ក្រោយ​រួម​ភេទ​។ ពេល​ភរិយា​ស្វាមី គិត​ថា​​ចង់​បាន​កូន ភាគច្រើន​គិត​ថា​នឹង​អាច​បាន​ភ្លាម​ដែរ​ ប៉ុន្តែ​ជាក់​ស្តែង​អាច​ត្រូវ​ការ​ពេល​យូរ​ជាង​ការ​រំពឹង​ទុក​ផង។ អ្នក​ខ្លះ​បាន​រួម​ភេទ​ជា​បន្ត​បន្ទាប់​ ដោយ​សង្ឃឹម​ថា​អាច​នឹង​មាន​កូន​បាន​ តែ​យើង​ក៏​ត្រូវ​ដឹង​ដែរ​ថា​ពេល​ណា​មេជីវិត​ញី​ទុំ​ធ្លាក់​ និង​អាច​បង្ក​កំណើត​បាន​ក្រោយ​រួម​ភេទ​។ ការ​បង្ក​កំណើត​ដោយ​ការ​រួម​ភេទ​អាច​បាន​ភ្លាម​ក្រោយ​រួម​ភេទ​ត្រឹម​តែ​បី​នាទី និង​ខ្លះ​ត្រូវ​ការ​ដល់​ទៅ​៥​ថ្ងៃ​ក៏​មាន។​ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ដំណើរ​ការ​បង្ក​កំណើត​ គ្នា​យើង​ប្រ​ហែល​ជា​គិត​ថា​​ពេល​វេលា​រវាង​ការ​រួម​ភេទ និង​ការ​បង្ក​កំណើត​ គឺជា​ពេល​វេលា​ដែល​មេជីវិត​ឈ្មោល​ហែល​ទៅ​រក​មេជីវិត​ញី​ដែល​ទុំ​ធ្លាក់ ប៉ុន្តែ​មេជីវិត​ឈ្មោល​ហែល​លឿន​កម្រិត​ណា​មិន​មាន​ចម្លើយ​ឲ្យ​ជាក់​លាក់​នោះ​ទេ​។ តាម​ការ​សិក្សា​បង្ហាញ​ថា​មេជីវិត​ឈ្មោល ជា​មធ្យម​ត្រូវ​ការ​ពេល​​ពី​ពីរ​ទៅ​១០​នាទី​ក្នុង​ការ​ហែល​ពី​មាត់​ស្បូន​តាម​បំពង់ដៃស្បូនដោយ​សង្ឃឹម​ថា​នឹង​បាន​ជួប​ស៊ុត​មេជីវិត​ញី​។ ការ​ហែល​របស់​​មេ​ជីវិត​ឈ្មោល​នេះ​មិន​អាស្រ័យ​លើ​ទំនាញ​ផែន​ដី​នោះ​ទេ​ ដោយ​អាច​ហែល​​ក្នុង​ស្បូន​​បាន​ មិន​ថា​រាង​កាយ​ស្រីៗ​យើង​ស្ថិត​ក្នុង​ឥរិយាបថ​ដង​ខ្លួន​​​បែប​ណា​ទេ​។ បើ​សិន​ជា​មាន​មេជីវិត​ញី​រង​ចាំ​ស្រេច នោះ​ការ​បង្ក​កំណើត​អាច​កើត​មាន​ភ្លាម​ដែរ​ប្រហែល​ជា​បី​នាទី​ក្រោយ​រួម​ភេទ​។​​ [[embed-health-tool-ovulation] ​ដូច​បាន​និយាយ​អ៊ីចឹង​ មេជីវិត​ឈ្មោល​អាច​រស់​នៅ​ក្នុង​សរីរាង្គ​បន្ត​ពូជ​មនុស្ស​ស្រី​យើង​រហូត​ដល់​ប្រាំ​ថ្ងៃ។ នេះ​មាន​ន័យ​ថា​ថ្ងៃ​ដែល​យើង​រួម​ភេទ មិន​មែន​ជា​ថ្ងៃ​តែ​មួយ​ដែល​អាច​ឲ្យ​យើង​មាន​ផ្ទៃ​ពោះ​នោះ​ទេ។ ប្រសិន​ជា​យើង​បាន​រួម​ភេទ​នៅ​ថ្ងៃ​ច័ន្ទ ឬ​អង្គារ យើង​ក៏​អាច​មាន​ផ្ទៃ​ពោះ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ឬ​ថ្ងៃ​សុក្រ ដោយ​ការ​បង្ក​កំណើត​នៅ​តែ​អាច​កើត​មាន​ប៉ុន្មាន​ថ្ងៃ​ក្រោយ​យើង​រួ​ម​ភេទ​។ ក្រោយ​រួម​ភេទ និង​មាន​ការ​បង្ក​កំណើត ស្រីៗ​យើង​អាច​នឹង​ចេញ​រោគ​សញ្ញា​មាន​ផ្ទៃ​ពោះ​ចន្លោះ​ពី​ពីរ​សប្ដាហ៍​ទៅ​​បួន​សប្ដាហ៍​មក​ទៀត​​៕ ចំណុចសំខាន់ ក្រោយពីរួមភេទ តើរយៈពេលប៉ុន្មានទើបមានការបង្កកំណើត? ពេល​ភរិយា​ស្វាមី គិត​ថា​​ចង់​បាន​កូន ភាគច្រើន​គិត​ថា​នឹង​អាច​បាន​ភ្លាម​ដែរ​ ប៉ុន្តែ​ជាក់​ស្តែង​អាច​ត្រូវ​ការ​ពេល​យូរ​ជាង​ការ​រំពឹង​ទុក​ផង។ អ្នក​ខ្លះ​បាន​រួម​ភេទ​ជា​បន្ត​បន្ទាប់​ ដោយ​សង្ឃឹម​ថា​អាច​នឹង​មាន​កូន​បាន​ តែ​យើង​ក៏​ត្រូវ​ដឹង​ដែរ​ថា​ពេល​ណា​មេជីវិត​ញី​ទុំ​ធ្លាក់​ និង​អាច​បង្ក​កំណើត​បាន​ក្រោយ​រួម​ភេទ​។ ការ​បង្ក​កំណើត​ដោយ​ការ​រួម​ភេទ​អាច​បាន​ភ្លាម​ក្រោយ​រួម​ភេទ​ត្រឹម​តែ​បី​នាទី និង​ខ្លះ​ត្រូវ​ការ​ដល់​ទៅ​៥​ថ្ងៃ​ក៏​មាន។​ អត្ថបទគួរអាន៖ ស្ពៃតឿសម្បូរលើទីផ្សារ មានប្រយោជន៍ច្រើនចំពោះសុខភាព […]


ការត្រៀមយកកូន

ហាត់ប្រាណពេលពពោះឲ្យស្រួលកើត តែគ្រូពេទ្យថាជ្រុលពេក ប្រយ័ត្នស៊យធំ!

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! គ្រូពេទ្យ​តែងតែ​ណែនាំ​ឲ្យ​ស្ត្រី​ពពោះ​ព្យាយាម​ហាត់ប្រាណ ដើម្បី​ឲ្យ​ស្រួល​សម្រាល​កូន ប៉ុន្តែ​របៀប​របប​ហាត់​មិន​បាន​បង្ហាញ​ឡើយ។ ដូចនេះ​បានជា​មាន​អ្នក​ខ្លះ​ហាត់​ជ្រុល​ខ្លាំង​ពេក ទៅ​ជា​គ្រោះថ្នាក់​ចំពោះ​កូន​ក្នុង​ផ្ទៃ​វិញ។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែកសម្ភពនិង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​កាល់មែត​បាន​ឲ្យ​ដឹង​ថា អ្នក​ជំនាញ​ផ្នែក​ហាត់ប្រាណ​ពេល​ពពោះ ទើប​អាច​បង្ហាញ​ពី​របៀប​ហាត់​មិន​គ្រោះថ្នាក់​ចំពោះ​ម៉ាក់ និង​កូន​បាន។ ប៉ុន្តែ​សម្រាប់​យើង​ដែល​គ្មាន​ជំនាញ​វិញ បាន​ត្រឹម​ណែនាំ​ឲ្យ​ម៉ាក់​ៗ​ព្យាយាម​មាន​ចលនា​ឲ្យ​បាន​ច្រើន​ប៉ុណ្ណោះ​ដូចជា​ហើរ​ទៅ​ដើរ​មក ឬ​ត្រឹម​កាយវិការ​យោង​ដៃ​ទៅ​វិញ​ទៅ​មក​តិច​ៗ។ លោក​បន្ថែម​ទៀត​ថា ការ​ធ្វើ​លំហាត់​ប្រាណ​ខ្លាំង ដោយ​ងាក​ចុះ​ងាក​ឡើង ហើយ​ស្រោម​ទឹក​ភ្លោះ​ស្ដើង អាច​បណ្ដាល​ឲ្យ​ជ្រាប​ទឹក​ភ្លោះ​តែម្ដង​ទាំង​មិន​ទាន់​គ្រប់​ខែ។ វេជ្ជបណ្ឌិត​តំណាង​គ្រូពេទ្យ​វះកាត់​រោគស្រ្តីអាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​នៅ​កម្ពុជា រូប​នោះ​បញ្ជាក់​ទៀត​ថា មាន​ស្ត្រី​មួយ​ចំនួន​ដែល​មិន​បាន​យល់​ពី​របៀប​ហាត់ប្រាណ​អំឡុង​ពេល​នេះ ប្រែ​ជា​ប្រឹង​ហាត់​ហួស​កម្លាំង​នាំឲ្យ​គ្រោះថ្នាក់​ទៅ​វិញ។ សម្រាប់​ការ​ហាត់​ដែល​លើក​ដៃ​ខ្ពស់​ៗ​ពេក​កាន់តែ​ប្រឈម​ដែល​អាច​បណ្ដាល​ឲ្យ​កូន​ក្នុង​ផ្ទៃ​ជួប​បញ្ហា​ដាច់​សុក ស្រប​ពេល​ដែល​មាន​បញ្ហា​សុក​រុំ​ក​កូន​ទៀត​នោះ។ ដូច​នេះ​ជម្រើស​ល្អ​គួរតែ​ដើរ​ឲ្យ​បាន​ច្រើន និង​អាច​អង្គុយ​សមាធិ ដើម្បី​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា និង​មិន​គិត​អ្វី​ស្មុគស្មាញ​នាំឲ្យ​គ្រោះថ្នាក់​ទាំង​យើង និង​កូន។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ