backup og meta

ហេតុអីបានជាស្រ្តីបែកទឹកភ្លោះមុនពេលឈឺពោះសម្រាល?

ហេតុអីបានជាស្រ្តីបែកទឹកភ្លោះមុនពេលឈឺពោះសម្រាល?

ជា​ធម្មជាតិ​របស់​ស្ត្រី​សម្រាល​កូន ឈឺពោះ​មុន​បែក​ទឹកភ្លោះ តែ​បច្ចុប្បន្ន​សង្កេត​ឃើញ​មាន​ករណី​បែក​ទឹកភ្លោះ​មុន​ពេល​ឈឺ​ពោះ​សម្រាលក៏កើត​មាន​ញឹកញាប់​ខ្លាំង​ដូចគ្នាដែរ។ ការ​បែក​ទឹកភ្លោះ​អាច​កើត​មាន​ទាំង​ពេល​គភ៌​មិន​ទាន់​គ្រប់​ខែ និង​ពេល​គភ៌​គ្រប់​ខែ ហើយ​ក្នុង​ករណី​ម៉ាក់​ៗមិន​បាន​ចាប់​អារម្មណ៍​លើ​ការ​បែក​ ឬ​ជ្រាប​ទឹកភ្លោះ​មុន​ពេល​សម្រាល​អាច​បង្ក​ផល​ប៉ះពាល់​ទៅ​លើ​សុខភាព​ទាំង​ម្តាយ​ទាំង​កូន។ នេះ​បើ​តាម​ការ​បកស្រាយ​នៅ​ហ្វេស​ប៊ុក​ផេក​របស់​មន្ទីរពេទ្យ​កាល់​ម៉ែត។ តើ​មូលហេតុ​អ្វី​ខ្លះ​បណ្ដាល​ឲ្យ​មាន​បញ្ហា​ដូច​នេះ?

អត្ថបទពាក់ព័ន្ធ៖ ហេតុអ្វីគ្រាន់តែរ៉េស៊ីសឈាមប្តីប្រពន្ធផ្ទុយគ្នា កូនអាចមានគ្រោះថ្នាក់?

១- មូលហេតុ

– ការ​បង្ក​រោគ

– ការ​រីក​តឹង​នៃ​ស្បូន (កូន​ភ្លោះ ឬ​កូន​ច្រើន)

– ទឹកភ្លោះ​ច្រើន (កូន​ថ្លោស)

– ការ​ប៉ះ​ទង្គិច​ដូចជា ការ​រួមភេទជាដើម។

២- អ្វី​ដែល​នឹង​អាច​កើត​មាន​ឡើង​ក្រោយ​បែក​ទឹក​ភ្លោះ​មុន​ឈឺ​ពោះ​សម្រាល

– ឈឺ​ពោះ​សម្រាល

  • ៥០% ​នៃ​ស្ត្រី​នឹង​សម្រាល​ក្នុង​រយៈពេល​ប្រមាណ​ជា ៥ ម៉ោង
  • ប្រហែល ៩០% នឹង​សម្រាល​ក្នុង​រយៈពេល​ប្រហែល ២៤ ម៉ោង​ក្រោយ​ពី​បែក​ទឹក​ភ្លោះ

– ការ​បង្ក​រោគទៅ​លើ​កូន និង​ម៉ាក់

សម្រាលកូន

៣- តើ​គួរ​ធ្វើ​ដូចម្ដេច​បើ​ស្ត្រី​បែក​ទឹក​ភ្លោះ​មុន​ពេល​ឈឺ​ពោះ​សម្រាល?

– ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ

– ត្រូវ​តាំង​ស្មារតី​ឲ្យ​នឹងន កុំ​ឆ្លេឆ្លា​ដើរ​ចុះ​ឡើង​ខ្លាច​ដួល

– យក​សម្ភារៈ​ទារក និង​របស់​ខ្លួន​យើង​ទៅ​ជាមួយ

– អាច​ប្រើ​សម្លីអនាម័យ​ជួយ​ទប់​ការ​ហូរទឹកភ្លោះ។

៤- ពេល​ទៅ​ដល់​ពេទ្យ

– ការថែទាំ និង​ការ​ព្យាបាល​ប្រែប្រួល​ទៅ​តាម​អាយុ​គភ៌ នៅ​ពេល​ដែល​បែក​ទឹកភ្លោះ

– ស្ត្រី​ត្រូវ​សម្រាក​ពេទ្យ​ដើម្បី​ទទួល​ការ​តាម​ដាន​ម៉ាក់​ៗ ជាពិសេស (កម្ដៅ ការ​ឈឺ​ពោះ) និង​ទារក (ការ​បម្រះ​របស់​កូន តាម​ដាន​ចង្វាក់​បេះ​ដូង​កូន)

– កាត់​បន្ថយ​ការ​លូក​ពិនិត្យ​ទ្វារ​មាស បើ​ស្ត្រី​ពុំ​មាន​សញ្ញា​ឈឺ​ពោះ

– ប្រើប្រាស់​ថ្នាំ​ផ្សះ បើ​ការ​បែក​ទឹក​ភ្លោះ​មាន​រយៈពេល​លើស​ពី ១២ ម៉ោង

– ការ​តាម​ដាន​ទឹកភ្លោះ​ដោយ​ការ​ពិនិត្យ​អេកូសាស្ត្រ

– បើ​លើស ២៤ ម៉ោង ស្បូន​នៅ​មិន​បើក​ពេទ្យ​អាច​មាន​ជម្រើស ២ ទៀត ដើម្បី​បង្កើត​កូន ទី​១ ចាក់​ថ្នាំ​ជំនួយ​ស្បូន​ឲ្យ​បើក និង​ទី​២ វះកាត់។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

09/11/2021

អត្ថបទ​ដោយ Try Ravi

បច្ចុប្បន្នភាពដោយ៖ នាង សុខុមដាលីញ៉ា


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូនរយៈពេល​ប៉ុន្មាន ទើប​រដូវមកវិញ?

សម្រាលកូនដោយវះកាត់ អាចងូតទឹកបាននៅពេលណា?



អត្ថបទ​ដោយ Try Ravi · កែ Nov 09, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម