home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ល្អទេ ម៉ាក់ៗធ្វើការរហូតដល់ថ្ងៃកើតកូន ចាំសម្រាកក្រោយសម្រាលឲ្យបានច្រើន?

ល្អទេ ម៉ាក់ៗធ្វើការរហូតដល់ថ្ងៃកើតកូន ចាំសម្រាកក្រោយសម្រាលឲ្យបានច្រើន?

តាម​ច្បាប់​ការងារ តម្រូវ​ឲ្យ​ស្រីៗ​សម្រាក​លំហែ​មាតុភាព​រយៈពេល ៣ ខែ ផុត​រយៈពេល​នេះ​ទើប​តម្រូវ​ឲ្យ​ចូល​បំពេញ​ការងារ​ដូច​ធម្មតា​វិញ។ តាម​ទម្លាប់ ស្រីៗ​ភាគច្រើន​រាប់​យក​រយៈពេល សម្រាក​លំហែ​មាតុភាព​នេះ ចាប់​ពី​ថ្ងៃ​សម្រាល​កូន​ទៅ​វិញ ដោយ​សម្រាល​ហើយ​រយៈពេល ៣ ខែ ទើប​ចូល​ធ្វើការ​វិញ។

ការ​គិត​បែប​នេះ​មិន​ត្រឹមត្រូវ​នោះ​ទេ លោកស្រី​វេជ្ជបណ្ឌិត អ៊ួង លីដា នាយសាល ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក ពន្យល់​ថា តាម​ក្បួន​ពេទ្យ​រយៈពេល ៣ ខែ នៃ​ការ​សម្រាក​លំហែ​មាតុភាព គឺ​មុន​សម្រាល​កូន រយៈពេល ១ ខែ និង​ក្រោយ​សម្រាល​កូន​រយៈពេល ២ ខែ

ហេតុអ្វី​ជា​ពេទ្យ​តម្រូវ​ឲ្យ​សម្រាក​មុន​សម្រាល​កូន ១ខែ និង​ក្រោយ​សម្រាល​កូន ២ខែ? លោកស្រី​វេជ្ជបណ្ឌិត​បក​ស្រាយ​ថា ការ​ដែល​ស្រីៗ​ពពោះ​ខំ​ប្រឹង​ធ្វើការ​រហូត​ដល់​ថ្ងៃ​សម្រាល នាំ​ឲ្យ​ម៉ាក់ៗ​​ហត់​នឿយ មិន​បាន​ត្រៀម​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការ​ថែទាំ​ខ្លួន និង​សុខភាព​ ដើម្បី​សម្រាល​កូន ធ្វើ​ឲ្យ​គ្មាន​កម្លាំង​កំហែង ប៉ះពាល់​ដល់​ការ​សម្រាល​តាម​បែប​ធម្មជាតិ។

“ស្រីៗ​ធ្វើការ​តាម​ក្រុមហ៊ុន ឬ​រោងចក្រ​អី ច្រើន​តែ​កេង​ចំណេញ ធ្វើការ​រហូត​ដល់​ថ្ងៃ​កើត​អាអូន​តែ​ម្តង ធ្វើ​អ៊ីចឹង​ខុស​ក្បួន​ពេទ្យ​ហើយ ធ្វើការ​រហូត​បាន​កម្លាំង​ឯណា​ប្រឹង​កើត​កូន? តែ​កាលណា​ពពោះ​ចូល​ដល់​ចុង​ខែ​ទី ៨ ឬ​ដើម​ខែ​ទី ៩ ពេទ្យឲ្យ​សម្រាក​ហើយ ដើម្បី​ត្រៀម​លក្ខណៈ​សម្រាលកូន ត្រូវ​គេង​ពី​ព្រលប់ ភ្ញាក់​ពី​ព្រលឹម ញ៉ាំ​ឲ្យ​បាន​គ្រប់​គ្រាន់”។ លោកស្រី​វេជ្ជ​បណ្ឌិត អ៊ួង លីដា រៀប​រាប់។

អត្ថបទពាក់ព័ន្ធ៖

ពពោះ២៥

ចំណែក​ឯការ​សម្រាក​រយៈពេល ២ ខែ ក្រោយ​សម្រាល​កូន​នោះ​គ្រប់​គ្រាន់​ហើយ ដែល​រយៈ​ពេល​នេះ​សុខភាព​ស្រីៗ​គ្នា​យើង ជា​ពិសេស​ស្បូន​ត្រឡប់​មក​រក​ភាព​ប្រក្រតី​វិញ​ហើយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ដេត ធន្នី
កែ 03/07/2019
x