ពេលពពោះ ស្រីៗមួយចំនួន អាចធ្វើឲ្យស្បែកយើងភ្លឺថ្លាមែន ប៉ុន្តែក្នុងអំឡុងជាមួយគ្នា ស្បែកក៏អាចប្រែប្រួលដែរ អាចប្រែទៅជាជាំ ឡើងមុន ស្ងួត ឬឡើងប្រេងជាដើម។ យ៉ាងណា គ្នាយើងស្រីៗ មិនគួរទុកឲ្យស្បែកយើងអាក្រក់បែបនេះដែរ អាចប៉ះពាល់ផ្លូវអារម្មណ៍អំឡុងពេលពពោះ គួរចេះតុបតែងខ្លួនខ្លះនៅពេលព្រឹក មុនចេញធ្វើការ អាចជួយធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ ខណៈខាងក្រោមនេះ ជាគុណប្រយោជន៍ខ្លះៗពីការតុបតែងខ្លួនពេលពពោះ។
១- ជួយឲ្យភ្នែកភ្លឺថ្លា
ដើម្បីបំបាត់បញ្ហាហើម និងរង្វង់ខ្មៅក្រោមត្របកភ្នែក ដោយសារគេងមិនគ្រប់គ្រាន់ គ្នាយើងអាចលាបក្រែមផ្តល់សំណើមឲ្យភ្នែក ស្ដើងៗក្រោមត្របកភ្នែក មុនពេលចាប់ផ្ដើមលាបក្រែមផ្ដល់សំណើមពេញផ្ទៃមុខ បន្ទាប់មកយក concealer មកលាបស្រាលៗនៅក្រោមត្របកភ្នែក ព្រោះធ្វើបែប អាចជួយឲ្យផ្ទៃមុខស្រស់ស្រាយ និងធ្វើឲ្យភ្នែកមើលទៅឃើញភ្លឺថ្លា។ កុំបាច់បារម្មខ្លាច មិនអាចលុបរង្វង់ខ្មៅក្រោមភ្នែកអី យើងអាចសាកល្បងប្រើ BB cream (Blemish balm) ឬក្រែមផ្តល់សំណើមដែលមានពណ៌ស្រាលបន្ថែមពីលើបាន។
២- តិចនិកផាត់មុខឲ្យស្រស់ស្អាតអំឡុងពេលពពោះ
កំពុងពពោះ គ្នាយើងមិនត្រូវផាត់ម្សៅទ្រនាប់ក្រាស់ៗទៀតទេ ព្រោះអំឡុងពេលនេះ អ័រម៉ូនក្នុងខ្លួនយើង អាចធ្វើឲ្យងាយមានប្រតិកម្មណាស់ ស្បែកអាចនឹងចាប់ផ្ដើមមានឡើងស្នាមអុចៗ ហេតុនេះគួរទុកពេលឲ្យស្បែកដកដង្ហើមខ្លះផង។ បើស្បែកឡើងពណ៌អុចៗច្រើន ឬមានស្បែកខ្មៅនៅលើផ្ទៃមុខ អាចប្រើក្រែមផ្ដល់សំណើមមានពណ៌ស្រាលដើម្បីដោះស្រាយបញ្ហានេះបាន ខណៈ BB Cream និង CC Cream (Color correcting cream) មានមុខងារជាច្រើន ជួយដល់ស្បែកយើងតាមតម្រូវការ ធ្វើឲ្យស្បែកភ្លឺថ្លា និងស្រស់ស្រាយ។ ភាគច្រើន ក្រែមទាំងនេះ មានសមាសធាតុការពារកម្ដៅថ្ងៃ (SPF-sun protect factor) យ៉ាងហោចក៏ ១៥ មុខដែរ។ យកក្រែមមកលាបឲ្យរលោងលើស្បែកមុខ ដែលបានលាងសម្អាតរួច និងក ហើយលាបបន្ថែមនៅត្រង់ចំណុចមានស្នាមជាំជាដើម។ គ្នាយើងប្រហែលជាចង់ប្រើគ្រឿងសំអាងច្រើនជាងពេលមិនទាន់មានផ្ទៃពោះ ហេតុនេះអាចប្រើវាតាមតម្រូវការស្បែកយើងដែលប្រែប្រួលទៅបានហើយ។
អត្ថបទពាក់ព័ន្ធ៖
- មុនសាក់ចិញ្ចើម គួរដឹងពីគុណសម្បត្តិ និងគុណវិបត្តិទាំងនេះ
- កើតមុនទៅជាមុខខូងៗ ដោយមូលហេតុ៣យ៉ាងនេះ
៣- ផ្លាស់ប្តូរស្បែកឲ្យស្រស់ស្រាយភ្លាមៗ
កូល័រថ្ពាល់ ជាមិត្តជិតស្និទ្ធរបស់ស្រីៗ ទាំងមុន និងក្រោយសម្រាលកូនរួច ស្របពេលដែលផលិតផលផ្សេងៗទៀត មិនអាចលើកផ្ទៃមុខ មិនអាចធ្វើឲ្យរង្វង់ភ្នែកភ្លឺថ្លា និងធ្វើឲ្យគេឯងជឿថាយើងបានគេងគ្រប់គ្រាន់ នោះកូល័រថ្ពាល់ប្រាកដជាជួយបាន។ គួរតែជ្រើសរើសយកកូល័រផាត់ថ្ពាល់ជាប្រភេទក្រែម ដែលអាចប្រើបានទាំងលើថ្ពាល់ និងផ្ទៃមុខបាន បើសិនជាយើងគ្មានពេលច្រើន។ វិធីនេះ នឹងប្រែផ្ទៃមុនយើង ទៅជាស្រស់ស្រាយភ្លាមៗមួយរំពេច ហើយស្បែកក៏ភ្លឺថ្លាដូចគ្នា។ គ្នាយើងអាចលាបវាដោយផ្ទាល់ ឬលាបពីលើ BB Cream ឬប្រេងក្រែមផ្តល់សំណើមមានពណ៌ស្រាលៗ។ ម្សៅផាត់ និងកូល័រថ្ពាល់ អាចប្រើបានគ្រប់ស្ថានភាពស្បែកមុខទូទៅ ប៉ុន្តែបើស្បែកយើងគ្មានសំណើមគ្រប់គ្រាន់ គួរប្រើពពួកក្រែមវិញ ព្រោះអាចជាប់នៅលើស្បែកយើងបានយូរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]