home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

លម្អិតពីជំងឺទឹកនោមផ្អែមប្រភេទ ៣ ឬទឹកនោមផ្អែមពេលពពោះ

លម្អិតពីជំងឺទឹកនោមផ្អែមប្រភេទ ៣ ឬទឹកនោមផ្អែមពេលពពោះ

១. អ្វី​ទៅ​ជា​ជំងឺ​ទឹកនោម​ផ្អែម​ពេល​ពពោះ?

បងប្អូន​ស្ត្រី​នៅ​ពេល​មាន​គភ៌ អាច​ប្រឈម​នឹង​ការ​ឡើង​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម ដែល​ការ​ឡើង​ជាតិស្ករ​នេះ​ហៅ​ថា ជំងឺ​ទឹក​នោម​ផ្អែម​ពេល​មាន​ផ្ទៃពោះ ឬជំងឺទឹកនោមផ្អែមប្រភេទ៣។ មាន​ន័យ​ថា នៅ​ពេល​មាន​ផ្ទៃពោះ ស្ត្រី​មាន​បម្រែ​បម្រួល​អ័រម៉ូន តម្រូវ​ឲ្យ​លំពែង​ធ្វើការ ៤ដង លើស​ពេល​ធម្មតា ក្នុង​នោះ ១០% នៃ​ស្ត្រី​មាន​ផ្ទៃពោះ លំពែង​មិន​អាច​រ៉ាប់រង​បាន​នូវ​ការ​កើន​ឡើង​នៃ​តម្រូវ​ការ​ការ​ផលិត​អាំងស៊ុយលីន ធ្វើ​ឲ្យ​ជាតិ​ស្ករ​របស់​ស្ត្រី​ពពោះ​កើន​ឡើង ទៅ​ជា​កើត​ជំងឺ​ទឹកនោម​ផ្អែម។ តួលេខ​ស្រ្តី​​កើត​ជំងឺ​ទឹកនោម​ផ្អែម​ពេល​ពពោះ​នៅ​អាស៊ី​ប្រហាក់​ប្រហែល​គ្នា គឺមាន​ប្រមាណ​ជា ១០% នៃ​ស្ត្រី​ពពោះ​ទាំង​អស់។

២. រោគ​សញ្ញា​ជំងឺ​ទឹកនោម​ពេល​មាន​ផ្ទៃពោះ

នៅ​ដំណាក់កាល​ដំបូង ជំងឺ​ទឹក​នោម​ពេល​មាន​ផ្ទៃពោះ​មិន​មាន​រោគ​សញ្ញា​អ្វី​ទាំង​អស់ លុះ​ត្រា​តែ​បងប្អូន​ស្រ្តី​ទៅ​ធ្វើ​តេស្ត ហើយ​ការ​ធ្វើ​តេស្ត​នោះ​ទៀត​សោត​មាន​លក្ខណៈ​ពិសេស​បន្តិច គឺ​តម្រូវ​ឲ្យ​ស្រ្តី​ពពោះ​ញ៉ាំ​ទឹក​ស្ករ​ចំនួន ៣៥ក្រាម ដែល​ជា​ស្ករ​ពិសេស​រៀបចំ​នៅ​មន្ទីរ​ពិសោធន៍។ “ព្រលឹម​ឡើង​បងប្អូន​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​កុំ​ទាន់​ញ៉ាំ​អី ហើយ​ទៅ​មន្ទីរ​ពិសោធន៍ ពេល​នោះ​អ្នក​ធ្វើការ​នៅ​មន្ទីរ​ពិសោធន៍​នឹង​បូម​ឈាម​ស្ត្រីព​ពោះ បន្ទាប់​ពី​បូម​ឈាម​រួច តម្រូវ​ឲ្យ​ស្ត្រី​ញ៉ាំ​ជាតិ​ស្ករ​ចំនួន ៧៥ ក្រាម រួច​ហើយ ១ម៉ោង​ក្រោយ​បូម​ឈាម​ម្តង​ទៀត ២ម៉ោង​ក្រោយ​បូម​ឈាម​ម្តង​ទៀត។ ដូច្នេះ​ត្រូវ​បូម​ឈាម​ចំនួន ៣ដង”។

បើ​លទ្ធផល មុន​ញ៉ាំ​ស្ករ ៧៥ក្រាម ចន្លោះ​ពី ៩២-១២៥ mg/dL នោះ​បញ្ជាក់​ថា ស្ត្រី​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​៣ ឬ​ជំងឺ​ទឹកនោម​ផ្អែម​ពេល​មាន​ផ្ទៃពោះ។ ដូចគ្នា​នេះ​ដែរ បើ​លទ្ធផល​ក្រោយ​ពេល​ញ៉ាំ​ស្ករ ៧៥ក្រាម ១ម៉ោង លើស​ពី ១៨០mg/dL ឬ​ក៏​លទ្ធផល ២ម៉ោង​ក្រោយ​ញ៉ាំ​ជាតិ​ស្ករ ៥៧ក្រាម លើស​ពី ១៥៣-១៩៩ mg/dL ក៏​បញ្ជាក់​ថា ស្រ្តី​មាន​ជំងឺ​ទឹកនោម​ផ្អែម​ពេល​ពពោះ​ដែរ។ កម្រិត​ជាតិ​ស្ករ​ស្ត្រី​ពពោះ​តឹង​រឹង​ខ្លាំង​ណាស់ កាលណា​ឡើង​តែ​បន្តិច​ត្រូវ​បាន​រាប់​បញ្ចូល​ថា មាន​ជំងឺ​ទឹកនោម​ផ្អែម​អំឡុង​ពេល​មាន​ផ្ទៃពោះ​ហើយ។

៣. ការ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​ពេល​ពពោះ

នៅ​ពេល​ដែល​ស្ត្រី​ដឹង​ថា ខ្លួន​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ ត្រូវ​ស្វែង​រក​ការ​ព្យាបាល មិន​អ៊ីចឹង​ទេ​ជំងឺ​នេះ​នឹង​ផ្តល់​ផល​វិបាក​ទៅ​លើ​កូន និង​ម្តាយ។ ការ​ព្យាបាល​ត្រូវ​រាប់​បញ្ចូល​ពី​ការ​ផ្លាស់ប្តូរ​ទម្លាប់​នៃ​ការ​រស់នៅ ការ​ធ្វើ​របប​ចំណី​អាហារ ការ​ហាត់​ប្រាណ។ល។ បន្ទាប់​មក​គ្រូពេទ្យ​នឹង​ប្រឹក្សា​ជាមួយ​នឹង​ស្ត្រី​ពពោះ តើ​គួរ​ប្រើ​ថ្នាំ​ឬ​អត់? ថ្នាំ​ដែល​ល្អ​ជាប់​ចំណាត់​ថ្នាក់ទី១ ដែល​គេ​ទទួល​ស្គាល់​ទូ​ទាំង​សាកល​លោក គឺ​អាំង​ស៊ុយលីន ជា​ឱសថ​ដែល​មាន​គុណភាព និង​សុវត្ថិភាព​ចំពោះ​ម្តាយ និង​កូន។

ទឹកនោមផ្អែមប្រភេទ១

៤. វិបាក​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ

កើត​ជំងឺ​ទឹកនោម​ពេល​ពពោះ អាច​ផ្តល់​ផល​វិបាក​ទាំង​ម្តាយ​ទាំង​កូន។

ផល​វិបាក​លើ​ម្តាយ៖ ជំងឺក្រឡា​ភ្លើង ពិបាក​សម្រាលកូន..

ផល​វិបាក​លើ​កូន៖ ជាតិ​ស្ករ​ចុះ​ជ្រុល កូន​កើត​មិន​គ្រប់ខែ កូន​ស្លាប់​ក្នុង​ពោះ ជាដើម។

ទារក​ដែល​កើត​ពី​ម្តាយមាន​ជំងឺ​ទឹក​នោម​អំឡុង​មាន​ផ្ទៃពោះ ពេល​ធំ​ពេញ​វ័យ អាច​ប្រឈម​នឹង​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ជាង​ទារក​ដែល​កើត​ពី​ម្តាយ​មិន​មាន​ជំងឺ។ ចំណែក​ឯ​ស្ត្រី​ជា​ម្តាយ​វិញ អាច​ប្រឈម​នឹង​ការ​កើត​ជំងឺ​ផ្អែម​ប្រភេទ​ទី២ នា​ពេល​អនាគត បើ​សិន​ជា​មិន​បាន​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ថែទាំ​សុខភាព ហាត់​ប្រាណ រក្សា​ទម្ងន់​កុំ​ឲ្យ​លើស។ គេ​រក​ឃើញ​ថា ប្រមាណ​៥០% នៃ​ស្ត្រី​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី៣ ឬ​ក៏​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​មាន​ផ្ទៃពោះ​នេះ​អាច​វិវត្ត​ទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែមប្រភេទ២ ​នា​ពេល​អនាគត ដូច្នេះ​ត្រូវការ​តាមដាន​ជា​ប្រចាំ។

ជំងឺ​ទឹក​នោម​ផ្អែម​ពេលពពោះ យើង​និយាយ​ថា អាច​ជា​សះ​ស្បើយ ព្រោះ​ក្រោយ​ពេល​សម្រាល​កម្រិត​ជាតិ​ស្ករ​របស់​ម្តាយ​នឹង​ត្រលប់​មក​ប្រក្រតី​វិញ​ក្នុង​រយៈពេល ៤-៦អាទិត្យ​ក្រោយ អ៊ីចឹង​លែង​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទទី៣​ទៀត​ហើយ លើក​លែង​តែ​ស្ត្រី​នោះ​មាន​ផ្ទៃពោះ​លើក​ក្រោយ អាច​ប្រឈម​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​៣​សារ​ជា​ថ្មី បើ​សិន​មិន​ប្រយ័ត្ន​ខ្លួន។

៤. វិធី​បង្ការ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ

ស្ត្រី​ដែល​មាន​ផ្ទៃពោះ ត្រូវ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ផ្នែក​សម្ភព​អំពី​ជំងឺ​ទឹកនោម​ផ្អែម​អំឡុង​ពេល​មាន​ផ្ទៃពោះ។ មែន​ទែន​ទៅ​ជា​ដំណើរ​ដែល​ស្ត្រី​មាន​គភ៌​គ្រប់រូប​ត្រូវ​ធ្វើ Screening រក​មើល​ជំងឺ​ទឹកនោម​ផ្អែម​អំឡុង​មាន​ផ្ទៃពោះ​ឲ្យ​បាន​ទាំង​អស់​គ្នា។ ប្រសិន​ស្ត្រី​មាន​កត្តា​ប្រឈម១ ឬ​ក៏​ច្រើន ត្រូវ​ធ្វើ Screening ភ្លាម ពេល​ដឹង​ថា​មាន​ផ្ទៃពោះ ឧទាហរណ៍​ថា ស្រ្តី​នោះ​លើស​ទម្ងន់​មុន​ពេល​មាន​កូន មាន​ឪពុក ឬ​ម្តាយ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ២ ស្ត្រី​ធ្លាប់​សម្រាល​កូន​ថ្លោស​ពេក​លើស​ពី​២គីឡូកន្លះ ឬ​ក៏​ស្ត្រី​មាន​ជាតិ​ស្ករ​ក្នុង​ទឹក​នោម។ ប្រសិន​បើ​ស្ត្រី​មិន​មាន​កត្តា​ប្រឈម​ខាង​លើ​ទេ ត្រូវ​រង់ចាំ​ដល់​ត្រីមាស​ទី៣ ដើម្បី​ធ្វើ​តេស្ត​រក​ជំងឺ​ទឹកនោម​ផ្អែម​ពេល​ពពោះ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជបណ្ឌិត ស៊ុំ សត្ថា
អត្ថបទ​ដោយ វេជ្ជបណ្ឌិត ស៊ុំ សត្ថា
កែ 7 days ago
x