ទឹកចិត្តឪពុក! បរិច្ចាគថ្លើមមិនរុញរា ដើម្បីសង្រ្គោះជីវិតកូនប្រុសពីជំងឺកម្រ

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

បុរស​ជា​ឪពុក​ជន​ជាតិ​អង់គ្លេស​ម្នាក់ ត្រូវ​​បាន​មហាជន​ជា​ច្រើន​កោត​សរសើរ​ ក្រោយ​​​បរិច្ចាគ​សេរីរាង្គ​ថ្លើម​​របស់​ខ្លួន ដើម្បី​​សង្គ្រោះជីវិត​​កូន​ប្រុស​។

តាម​សារព័ត៌មាន​អង់គ្លេស Daily Mail បុរស​ជា​ឪពុក​​​មាន​ឈ្មោះ Matt Price បាន​សម្រេច​បរិច្ចាគ​សេរីរាង្គ​របស់​ខ្លួន​ភ្លាម​ៗ ​​ពេល​​​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា កូន​ប្រុស​ របស់​ខ្លួន​ ដែល​ទើប​តែ​កើត​​​បាន​៤​ថ្ងៃ សន្លប់​ដោយ​កើត​មក​មាន​​ជំងឺ​កម្រ​ម្យ៉ាង ដែល​ខ្វះ​ជាតិ​អាស៊ីតអាមីនេ​ផលិត​ដោយ​ថ្លើម (Ornithine Transcarbamylase Deficiency) អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​ និង​រាង​កាយ​គេ ពុល​ស្លាប់​បាន។

​​១០​ម៉ោងក្រោយ ​ឮ​ដំណឹង​នេះ លោក Matt Price បាន​សុំ​ឲ្យ​ក្រុម​គ្រូពេទ្យ​​ ជួយ​​កូន​ប្រុស​ខ្លួន​ភ្លាម​ៗ ដោយ​ការ​បរិច្ចាគ​ថ្លើម​របស់​ខ្លួន​២០%។ ហើយ​មក​ទល់​ពេល​នេះ Callan ដែល​ជា​កូន​ប្រុស​របស់​លោក បាន​រស់​រាន​មាន​ជីវិត​ដល់​សព្វ​ថ្ងៃ ក្រោយ​ការ​បវិច្ចាគ និង​សង្គ្រោះ។

អត្ថបទពាក់ព័ន្ធ៖

Ornithine Transcarbamylase Deficiency ជា​ជំងឺ​ក្រម ​អាច​បង្ក​ឲ្យ រាង​កាយ​ខ្វះ​​ការ​ផលិត​ជាតិ​អាស៊ីតអាមីនេ​ផលិត​ដោយ​ថ្លើម ហើយ​ជំងឺ​នេះ​​ធ្វើ​ឲ្យ ជាតិ​អាម៉ូញ៉ាក់​គរ​ច្រើន​ក្នុង​រាង​កាយ​ បណ្តាល​ឲ្យ​ពុល​ស្លាប់ ដោយ​សារ​កង្វះ​សារធាតុ​ផលិត​ដោយ​ថ្លើម​ទៅបន្សាប៕ ​​​​

ក្នុង​ករណី​មាន​សំនួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ការ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 7, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 7, 2019

អ្នកអាចចូលចិត្ត