home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ញ៉ាំទឹក​មុន​ដុសធ្មេញពេល​ព្រឹក​ ផ្ដល់គុណប្រយោជន៍ច្រើន​ដល់សុខភាព

ញ៉ាំទឹក​មុន​ដុសធ្មេញពេល​ព្រឹក​ ផ្ដល់គុណប្រយោជន៍ច្រើន​ដល់សុខភាព

យើង​​បាន​ដឹង​ហើយ​ពី​អត្ថប្រយោជន៍​​ពី​ការ​ញ៉ាំ​ទឹក​មួយ​កែវ​ពេល​ពោះ​ទទេ ក្រោយ​ភ្ញាក់​ពី​គេង។ ប៉ុន្តែ​ ក៏​មាន​ចម្ងល់​មួយ​ចំនួន​ដូច​ៗ​គ្នា​ ដែល​បាន​លើក​ឡើង​ថា តើ​ការ​ញ៉ាំ​ទឹក​​​​ក្រោយ​ភ្ញាក់​ពី​គេង ពោល​គឺ​នៅ​មុន​ពេល​​ដុស​ធ្មេញ ឬ​ក្រោយ​ដុស​ធ្មេញ មួយ​ណា​ផ្តល់​ផល​​ល្អ​​ជាង​? តាម​រយៈ​​ការ​​លើក​ឡើង​របស់​​​​​​គ្រូពេទ្យ​​ជា​ច្រើន​បាន​លើក​ពី​ហេតុផល​ដូច​ខាង​ក្រោម​នេះ​៖

គ្រូពេទ្យ​​ជា​ច្រើន​បាន​លើក​ឡើង​ថា ​ភាគ​ច្រើន​យល់​ច្រឡំ​ថា ការ​​ញ៉ាំ​ទឹក​ភ្លាម​ក្រោយ​ពេល​ភ្ញាក់​ពី​គេង និង​នៅ​មុន​ពេល​​ដុស​ធ្មេញ នឹង​បង្ក​ផល​ប៉ះ​ពាល់​ដល់​រាង​កាយ ដោយ​ហេតុ​​ថា មាន​បាក់​តេរី នៅ​ជាប់​នឹង​ទឹក​មាត់ ព្រោះ​យើង​ពុំ​ទាន់​សម្អាត​ធ្មេញ​។ ប៉ុន្តែ​គ្រូពេទ្យ​បាន​លើក​ឡើង​​ពី​ចំណុច​នេះ​ថាជា​ជំនឿ​ត​ៗ​គ្នា និង​​ពុំ​ត្រឹម​ត្រូវ​នោះ​ទេ។

លក្ខណៈ​ហេតុ​ផល​ពិត​នៃ​​ការញ៉ាំ​ទឹក​មុន​ពេល​ដុស​ធ្មេញ ត្រូវ​​ក្រុម​គ្រូពេទ្យ​បក​ស្រាយថា នៅ​ពេល​យើង​ញ៉ាំ​ទឹក​ក្រោយ​​ពេល​ភ្ញាក់​ពី​គេង​ភ្លាម​ ពោល​គឺ​នៅ​មុន​ពេល​ដុស​ធ្មេញនោះ​ ទឹក​មាត់ ​(មាន​បាក់​តេរី​នៅ​ក្នុង​នោះ) នឹង​ទៅ​តាម​ទឹក​ដែល​យើង​ញ៉ាំ ទៅ​ដល់​​ក្រពះ។ ដោយ​ឡែក ក្រពះ​យើង គឺ​មាន​កម្រិត​អាស៊ីត​ខ្ពស់​ដែលអាច​​​សម្លាប់​បាក់​តេរី​ទាំង​នោះ ឯ​ទឹក​ដែល​យើង​ញ៉ាំ​ក៏​ជួយ​បន្សាប​ និង​ជម្រះ​ជាតិ​ពុល​ទាំង​នោះ​ពី​រាង​កាយ​​។

អត្ថបទ​ពាក់ព័ន្ធ៖

បន្ថែម​ពី​នោះ​ គ្រូពេទ្យ​ក៏​បាន​លើក​​ហេតុ​ផល​​មួយ​ចំនួន​ទៀត​​បន្ថែម​​ដូច​ខាង​ក្រោម​៖

  • រាង​កាយ​របស់​យើង​ប្រើ​ជាតិ​ទឹក​ក្នុង​ខ្លួន​ច្រើន​ក្នុង​រយៈ​ពេល​យើង​គេង​។ ដូច​នេះ​ ការ​ញ៉ាំ​ទឹក​ក្រោយ​ភ្ញាក់​ពី​គេង​ គឺ​ជា​ជម្រើស​ល្អ​។
  • មេរោគ​ ឬ​បាក់​តេរី​នៅ​​ជាប់​ពេញ​មាត់​នៅ​ក្រោយ​ពេល​យើង​​គេង នឹង​ត្រូវ​ទឹក​​​ដែល​យើង​ញ៉ាំ​​ លាង​​សម្អាត​ចេញ​ពី​មាត់ ដែល​ធ្វើ​ឱ្យ​​​ការ​ដុស​សម្អាត​ធ្មេញ​មាន​ប្រសិទ្ធភាព​ផង​ដែរ​។
  • ទម្លាប់​ញ៉ាំ​ទឹក​មុន​ពេល​ដុស​ធ្មេញ យើង​នឹង​​កត់​សម្គាល់​ឃើញ​ពី​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធភាព​​ស៊ាំ​យើង ដែល​នឹង​ល្អ​ប្រសើរ​ជាង​មុន ពោល​គឺ​ពុំ​ងាយ​ឈឺ ដែល​បង្ក​ដោយ​ជំងឺ​​ធម្មតា ដូច​ជា​ ​ក្អក ឬ​ផ្តាសាយ អស់​កម្លាំង​ ​ជា​ដើម។ អ្វី​ដែល​គួរ​ឱ្យ​​រីក​រាយ​នោះ​ គឺ​ញ៉ាំ​ទឹក​ក្រោយ​ភ្ញាក់​ពី​គេង​ នៅ​មុន​ដុស​ធ្មេញ នឹង​ជួយ​បន្ថយ​សម្ពាធ​ឈាម និង​​ជាតិ​ស្ករ​ក្នុង​ឈាម​​ ព្រម​ទាំង​​សម្រួល​អាការៈ​បញ្ហា​​ប្រព័ន្ធ​រំលាយ​អាហារ​បាន​ប្រសើរ​។
  • គ្រូ​ពេទ្យ​ក៏​បាន​​លើក​ឡើង​ដូច​ៗ​គ្នា​ដែរ​ថា ​ទម្លាប់​ញ៉ាំទឹក​នៅ​មុន​ពេល​ដុស​ធ្មេញ ក៏​ជួយ​ស្បែក និង​សក់​យើងមាន​សុខភាព​ល្អ​ ទន់ និង​ភ្លឹ​​ស្រស់​ថ្លា៕ ​​​​

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 06/07/2020
ត្រួតពិនិត្យដោយ គឹម កាណែល