home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អាហារ ៥ មុខនេះ អាចធ្វើឲ្យមាន​ក្លិន​ខ្លួន​បាន

អាហារ ៥ មុខនេះ អាចធ្វើឲ្យមាន​ក្លិន​ខ្លួន​បាន

ក្លិន​ខ្លួន​អាច​បង្ក​មក​ពី​កត្តា​ផ្សេងៗ​ដូចជា​កត្តា​ហ្សេន សុខភាព និង​អនាម័យ​ផ្ទាល់ខ្លួន។ ប៉ុន្តែ​អាហារ​ដែល​យើង​ញ៉ាំ​មួយ​ចំនួន​ក៏​អាច​ប៉ះពាល់​ដល់​ក្លិន​ខ្លួន​បាន​ដែរ។ នេះ​អាច​មក​ពី​ការ​ធ្វើ​មេតាបូលីស​អាហារ​ដែល​យើង​ញ៉ាំ។ តើ​អាហារ​ណា​ខ្លះ​ដែល​ប៉ះពាល់​ដល់​ក្លិន​ខ្លួន​របស់​យើង?

១. ពពួក​បន្លែ​ Cruciferous

ពពួក​បន្លែ Cruciferous មាន​ដូចជា​ស្ពៃក្ដោប ផ្កាខាត់ណា និង​ផ្កាខាត់ណា​ខៀវ​ជាដើម​ អាច​ប៉ះពាល់​ដល់​ក្លិន​ខ្លួន​ដោយសារ​​សារធាតុ ស៊ុលផួ (sulfur) មាន​ក្នុង​ពពួក​បន្លែ​នេះ។ សារធាតុ​នេះ​ត្រូវ​បាន​ស្រូប​ក្នុង​រាងកាយ និង​បញ្ចេញ​មក​ក្រៅ​តាមរយៈ​ញើស។ តាមពិត​ ក្លិន​ខ្លួន​យើង​នឹង​ផ្លាស់ប្ដូរ​ក្រោយ​ពី​ញ៉ាំ​ពពួក​បន្លែ​នេះ​រយៈពេល​១​ម៉ោង​។ ដើម្បី​បន្ថយ​ឥទ្ធិពល​នេះ យើង​អាច​ស្រុសបន្លែ និង​ដាក់​អំបិល​បន្តិច។

២. ពពួក​សាច់​ក្រហម

យោង​តាម​ការ​សិក្សា​របស់ National Center of Biotechnology Information សហរដ្ឋ​អាមេរិក បាន​ឲ្យ​ដឹងថា​ក្លិន​ខ្លួន​របស់​អ្នក​ដែល​ញ៉ាំ​បន្លែ​គឺ​មាន​ក្លិន​ល្អ​ជាង​អ្នក​ដែល​ញ៉ាំ​ពពួក​សាច់​ក្រហម​។ នេះ​មក​ពី​ការ​រំលាយ​សាច់​ក្នុង​រាងកាយ ប៉ុន្តែ​ការ​សិក្សា​ជាច្រើន​បាន​​បង្ហាញ​ថា​យើង​អាច​បន្ថយ​ក្លិន​មិន​ល្អ​មក​ពី​ការ​ញ៉ាំ​សាច់​ច្រើននេះ​បាន ​ដោយបន្ថែម​បន្លែ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ។

៣. គ្រឿង​ស្រវឹង

យោង​តាម​ការ​សិក្សា​របស់​សាកលវិទ្យាល័យ California ជាទូទៅ​គ្រឿង​ស្រវឹង​ត្រូវ​ធ្វើ​មេតាបូលីស​នៅ​ក្នុង​ថ្លើម ហើយ​បំលែង​ទៅ​ជា​អាស៊ីដ​​អាសេទិច ខណៈ​ចំណែក​ខ្លះ​ត្រូវ​បាន​បញ្ចេញ​តាមរយៈ​ញើស និង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម។ ក្រោយ​ពី​ផឹក​គ្រឿង​ស្រវឹង​ហើយ មិន​ត្រឹម​​តែ​ដង្ហើម​ទេ​ដែល​មាន​ក្លិន​មិន​ល្អ​ ​សូម្បី​តែ​រាងកាយ​ក៏​មាន​ក្លិន​មិន​ល្អ​ដែរ។

៤. ផ្លែ​ប៉េងប៉ោះ

យោង​តាម​ការ​សិក្សា​ចេញ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​វិទ្យាសាស្ត្រ​ Medical Hypotheses ផ្លែ​ប៉េងប៉ោះ​អាច​ផ្តល់​ផល​ប៉ះពាល់​ដល់​ក្លិន​ខ្លួន​។ នេះ​មក​ពី​សារធាតុ​គីមី terepenes ដែល​បង្ក​ឲ្យ​មាន​ក្លិន​មិន​ល្អ​នៅ​ពេល​យើង​បែកញើស។

៥. ខ្ទឹមស

ការ​សិក្សា​ចេញ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​ Food Science បាន​ឲ្យ​ដឹង​ថា​ខ្ទឹមស​អាច​បង្ក​ក្លិន​ស្អុយ​ចេញពី​ស្បែក​ដោយសារ​សារធាតុ​ allicin​ ដែល​ជាបណ្ដុំ​សារធាតុ sulphur ម្យ៉ាង​ ដែលបញ្ចេញ​នៅ​ពេល​យើង​កិន ឬ​កាត់​ខ្ទឹមស។ សារធាតុ Allicin មាន​ការ​បំបែក​លឿន​ក្រោយ​ពី​ញ៉ាំ​ហើយ និង​បំលែង​ទៅ​ជា​សារធាតុ​ផ្សេងទៀត​ដែល​បង្ក​ដោយបាក់តេរី​ លាយ​ជាមួយ​នឹង​ញើស ហើយ​នេះ​បង្ក​ជា​ក្លិន​ខ្លួន​មិន​ល្អ។

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://food.ndtv.com/food-drinks/weird-body-odour-7-foods-that-may-be-the-culprits-1812271

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 24/07/2020
ត្រួតពិនិត្យដោយ គឹម កាណែល