backup og meta

រៀបចំអាហារក្នុងទូទឹកកកតាមតិចនិកនេះ ធានាមិនងាយកើតបាក់តេរី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 21, 2021

    រៀបចំអាហារក្នុងទូទឹកកកតាមតិចនិកនេះ ធានាមិនងាយកើតបាក់តេរី

    រៀប​ចំ​អាហារ​ត្រឹម​ត្រូវ​ក្នុង​ទូទឹក​កក ជា​ការ​សំខាន់ ដើម្បី​រក្សា​បន្លែ ផ្លែ​ឈើ​ស្រស់​បាន​យូរ និង​មិន​ងាយ​កើត​បាក់តេរី​ផ្អាប់​ក្នុង​ទូទឹកកក​យើង ពិសេស​សម្រាប់​ស្ត្រី​មេផ្ទះ​គ្រប់​រូប។ កាល​ណា​យើង​មាន​ទូ​ទឹកកក​ស្អាត វា​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ មិន​ក្រពុល​មុខ និង​មាន​ចិត្ត​ចង់​ធ្វើ​ម្ហូប​ឆ្ងាញ់​ៗ​ឲ្យ​គ្រួសារ បង្កើន​សុភមង្គល​ក្នុង​ផ្ទុះ។

    ការ​រក្សា​សីតុណ្ហ​ភាព​ត្រជាក់​នៅ​ក្នុង​ទូរទឹកកក មាន​សារៈសំខាន់​ណាស់ ដោយ​ទីភ្នាក់ងារ​ស្តង់ដារ​ចំណី​អាហារ (The Food Standard Agency) ណែនាំ​ថា សីតុណ្ហភាព​ល្អ​បំផុត​នៃ​ទូទឹកកក​របស់​យើង គួរ​តែ​ស្ថិត​នៅ​ចន្លោះ​ពី ៣-៥ អង្សា​សេ។ ការ​រៀប​ចំ​ទូទឹកកក​ឲ្យ​បាន​ត្រឹមត្រូវ​នឹង​ជួយ​កាត់​បន្ថយ​ការ​ខ្ជះខ្ជាយ​អាហារ ឱកាស​នៃ​ការ​ពុល​អាហារ​ថយ​ចុះ និង​ជួយ​សន្សំ​សំចៃ​ទំនិញ​ប្រចាំ​សប្ដាហ៍។

    តិចនិក​រៀប​ចំ​អាហារ​ត្រឹម​ត្រូវ​ក្នុង​ទូ​ទឹក​កក

    ១. រក្សា​អាហារ​ឆៅ និង​ឆ្អិន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា។ ដាក់​អាហារ​ចម្អិន​រួច នៅ​លើ​ធ្នើរ​ខាង​លើ​បំផុត​នៃ​ទូរ​ទឹក​កក ខ្ពស់​ជាង​អាហារ​ឆៅ​ជានិច្ច ដើម្បី​ចៀសវាង ការ​ស្រក់​ទឹក​ចេញ​ពី​អាហារ​ឆៅ​ចម្លង​មេរោគ​ទៅ​លើ​អាហារ​ឆ្អិន។

    ២. ប្រយ័ត្ន​ប្រយែង​ចំពោះ​សាច់ ប្រសិន​បើ​សាច់​រក្សា​ទុក​យូរ ហើយ​មាន​ក្លិន​មិន​ល្អ គួរ​បោះ​ចោល កុំ​ទុក​ក្នុង​ទូទឹក​កក​ចៀសវាង​កើត​បាក់តេរី។

    ៣. សម្អាត​ទូទឹក​កក​ជា​ប្រចាំ សម្អាត​តាំង​ពី​ធ្នើរ​លើ​ដល់​ក្រោម គ្រប់​ជ្រុង​​គ្រប់​ជ្រោយ។

    ៤. សម្អាត​ទូ​ផ្នែក​កក ចៀសវាង​ទឹក​កក​ច្រើន​ទៅ​ៗ ពិបាក​ក្លាសេសាច់

    ៥. រក្សា​អាហារ​ស្រស់​ដូច​ជា សាលាដ នៅ​ខាង​មុខ​អាហារ​ដទៃ មិន​ត្រូវ​ឲ្យ​ប៉ះ​ផ្នែក​ខាង​ក្រោយ​នៃ​ទូទឹកកក​ទេ ព្រោះ​ផ្នែក​ខាង​ក្រោយ​ត្រជាក់​ខ្លាំង ហើយ​បន្លែ​ដូច​សាលាដ​អាចក្លាយជាអាហារ​កក ញ៉ាំ​លែង​កើត​បាន។

    ៦. រក្សា​អាហារ​ផលិត​ពី​ទឹក​ដោះ​គោ (ទឹក​ដោះ​គោ ឈីស…) នៅ​ធ្នើរ​កណ្ដាល​នៃ​ទូរ​ទឹកកក ឬ​ដៃ​ទ្វារ​ទូរ​ទឹកកក​បាន

    ៧. ទុក​បន្លែ និង​ផ្លែឈើ​មួយ​ចំនួន​ឲ្យ​ឆ្ងាយ​ពី​ទូទឹកកក ពោល​គឺ​មិន​ចាំ​បាច់​ដាក់​វា​ក្នុង​ទូរ​ទឹកកក​ទេ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​បន្លែ ផ្លែឈើ​ដទៃ​រលួយ​លឿន​ដូច​ជា ផ្លែ​ប៊ើរ ផ្លែ​ចេក ផ្លែ​សារី និង​ផ្លែ​ប៉េងប៉ោះ​ជាដើម។

    ៨. អាហារ​កំប៉ុង​ដែល​បើក​ហើយ​គួរ​តែ​រក្សា​ទុក​ក្នុង​ទូទឹកកក ចំណែក​អាហារ​ឆៅ​គួរ​តែ​ដាក់​ក្នុង​ថង់ ឬ​ប្រអប់​បិទ​ជិត មុន​ដាក់​ចូល​ក្នុង​ទូរ។

    ៩. មិន​ត្រូវ​ដាក់​អាហារ​ក្ដៅ​ចូល​ក្នុង​ទូ​ទឹក​កក​ភ្លាមៗ​ដាច់​ខាត ព្រោះ​វា​អាច​បង្ក​សីតុណ្ហភាព​ទូទៅ​ក្នុង​ទូ កើន​ឡើង អាច​បណ្ដាល​ឲ្យ​ពុល​ចំណី និង​ខូច​អាហារ​ក្នុង​ទូ។​​

    រៀប​ចំ​អាហារ​ត្រឹម​ត្រូវ​ក្នុង​ទូរ​ទឹកកក

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 21, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម