backup og meta

ផ្លែត្របែក មានគុណប្រយោជន៍ច្រើនយ៉ាងដល់សុខភាព

ផ្លែត្របែក មានគុណប្រយោជន៍ច្រើនយ៉ាងដល់សុខភាព

ផ្លែត្របែក​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន C និង​មានសារធាតុប្រឆាំងអុកស៊ីតកម្ម​ដែល​សុទ្ធតែ​ល្អ​សម្រាប់​សុខភាព។ ការ​ញ៉ាំ​ផ្លែ​ត្របែក​​​គឺ​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព។

. ជំងឺ​ទឹកនោមផ្អែម

ជំងឺ​ទឹកនោមផ្អែម​គឺជា​បញ្ហា​សុខភាព​ទូទៅ​មួយ​ដែល​កើត​មាន​លើ​មនុស្ស​យើង ប៉ុន្តែ​ប្រសិន​ជា​គ្នាយើង​ចង់​បង្ការ​ការ​វិវត្ត​នៃ​ជំងឺ​នេះ ការ​ញ៉ាំ​ផ្លែ​ត្របែកអាច​ជួយ​​បាន។ ផ្លែត្របែក​មានសមាសធាតុ​ Glycemic index ទាប​ដែល​អាច​គ្រប់គ្រង​កម្រិតជាតិស្ករ​ក្នុង​ឈាម។ ម៉្យាងទៀត ផ្លែត្របែក​ក៏​សម្បូរ​ដោយ​ជាតិសរសៃ​ដែល​ជួយ​រក្សា​លំនឹង​កម្រិត​ជាតិស្ករ​ដែរ។

. សម្ពាធឈាម​ខ្ពស់

បញ្ហាសុខភាព​មួយ​ទៀត​ដែល​យើង​តែង​ជួបប្រទះ​ក្នុង​ពេល​បច្ចុប្បន្ន​គឺ​ការ​លើស​សម្ពាធឈាម។ ប្រសិនជា​យើង​ចង់​គ្រប់គ្រង​សម្ពាធឈាម​ យើង​អាច​ញ៉ាំ​ផ្លែត្របែក​បាន។ ផ្លែ​នេះ​ដែរ​ក៏​ជួយ​រក្សា​កម្រិត​កូលេស្តេរ៉ូល​ក្នុង​រាងកាយ និងបង្ការ​ការ​ខូចខាត​បេះដូងដែរ។

អត្ថបទ​ពាក់ព័ន្ធ៖

. សុខភាព​ប្រព័ន្ធរំលាយអាហារ

ផ្លែត្របែក​អាច​ជួយ​ឲ្យ​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ភាព​ប្រសើរ​ឡើង​ព្រោះ​ផ្លែ​ត្របែក​សម្បូរ​ដោយ​ជាតិសរសៃ​ដែល​ល្អ​សម្រាប់​ការ​រំលាយ​អាហារ។ ការ​ញ៉ាំ​ផ្លែ​ត្របែក​រាល់ថ្ងៃ​ក៏​ជួយ​ដល់​ការ​បន្ទោរបង់​ដែរ។

. សម្រក​ទម្ងន់

ផ្លែត្របែក​អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ព្រោះ​ ត្របែក​មួយ​ផ្លែ​​មាន​ត្រឹមតែ ៣៧​កាឡូរីប៉ុណ្ណោះ។ ដោយសារ​ផ្លែ​នេះ​មាន​ជាតិសរសៃ​ខ្ពស់​ធ្វើឲ្យ​យើង​ឆ្អែត​បាន​យូរ​ និង​បង្ការ​មិន​ឲ្យ​ញ៉ាំ​អាហារ​ច្រើន​ហួស​កំណត់។ ក្រៅពីនេះ​ក៏​មាន​វីតាមីន និង​ជាតិរ៉ែ​ដែល​សំខាន់​សម្រាប់​ការ​សម្រក​ទម្ងន់។

. កង្វះ​វីតាមីន color: #000000;”>C

នៅ​ពេល​រាងកាយ​ខ្វះ​វីតាមីន C អាច​បង្ក​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ ហើយ​ផ្លែ​ត្របែក​គឺ​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន C។ ដូចនេះ​ការ​ញ៉ាំ​ផ្លែ​ត្របែក​រាល់ថ្ងៃ​ជួយ​យើង​ពង្រឹង​ប្រព័ន្ធភាពស៊ាំ និង​ការពារ​ពី​ជំងឺ​ផ្សេងៗ។

. ជំងឺមហារីក

ផ្លែត្របែក​មាន​ផ្ទុក​សារធាតុប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ដែល​អាច​បង្ការ​ការ​វិវត្ត​នៃ​កោសិកា​មហារីក​ក្នុង​រាងកាយ​បាន។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ទាំងនេះ​អាច​ការពារ​ការ​ខូចខាត​កោសិកា​បង្ក​ដោយ​ពពួក​រ៉ាឌីកាល់​សេរី។ ម៉្យាងទៀត ផលិតផល​ធ្វើ​ពី​ស្លឹក​ត្របែក​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​ជំងឺ​មហារីក​ដែរ។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.herzindagi.com/health/guava-is-one-of-the-healthiest-fruits-for-your-body-article-79320

កំណែ​ប្រែបច្ចុប្បន្ន

17/06/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ក្រៅពីក្រូច បន្លែ​ និងផ្លែឈើទាំងនេះក៏ជាប្រភពនៃវីតាមីន C ដែរ

ចង់សម្រកទម្ងន់ត្រូវ​បន្ថយ ឬដកបាយ​ចេញពីរបបអាហារមែនទេ?


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 17, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម